ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO៖ ការពាក់ស្រោមដៃនៅទីសាធារណៈ មិនអាចការពារកូវីដបានទេ!

2 ឆ្នាំ មុន

នាពេលកន្លងមកតាំងពីមានការរាតត្បាតពីជម្ងឺកូវីដ១៩ យើងឃើញមានវិធានការជាច្រើនបានដាក់មក រួមទាំងមានតម្រូវឱ្យពាក់ម៉ាស់ និង លាងដៃឱ្យញឹកញាប់ផងដែរ។ នៅក្នុងវិធានការទាំងនោះ មិនមានឡើយការតម្រូវឱ្យពាក់ស្រោមដៃ ពេលចេញទៅណាមកណា។ តែយើងឃើញមានមនុស្សមួយចំនួន ពាក់ស្រោមដៃជាប់ជានិច្ច…

នាពេលកន្លងមកតាំងពីមានការរាតត្បាតពីជម្ងឺកូវីដ១៩ យើងឃើញមានវិធានការជាច្រើនបានដាក់មក រួមទាំងមានតម្រូវឱ្យពាក់ម៉ាស់ និង លាងដៃឱ្យញឹកញាប់ផងដែរ។ នៅក្នុងវិធានការទាំងនោះ មិនមានឡើយការតម្រូវឱ្យពាក់ស្រោមដៃ ពេលចេញទៅណាមកណា។ តែយើងឃើញមានមនុស្សមួយចំនួន ពាក់ស្រោមដៃជាប់ជានិច្ច ប្រហែលជាគិតថាអាចជួយការពារពីកូវីដ១៩ ហើយមិនចាំបាច់ត្រូវលាងដៃនឹងអាល់កុលច្រើន។ ការគិតនេះគឺខុសទាំងស្រុង!

ប្រសិនបើវាមានប្រសិទ្ធភាពមែននោះ អង្គការសុខភាពពិភពលោក (WHO) ចេញវិធានការឱ្យធ្វើបែបនោះហើយ។ ផ្ទុយទៅវិញ WHO មិនលើកទឹកចិត្តឱ្យមហាជនធ្វើបែបនេះទេ ដោយសារតែវាធ្វើឱ្យពួកគេមានអារម្មណ៍អាងទាំងស្រុងទៅលើស្រោមដៃ ហើយមិនលាងដៃនឹងអាល់កុលសម្លាប់មេរោគត្រឹមត្រូវ។ វាមិនមែនជាជម្ងឺឆ្លងតាមញើសឬឈាមទេ ព្រោះវាមិនចូលតាមស្បែកដៃរបស់អ្នកឡើយ។ មេរោគនឹងនៅលើស្រោមដៃរបស់អ្នក ហើយពេលដែលអ្នកយកដៃទៅប៉ះមុខ មាត់ ច្រមុះ ឬ ភ្នែក វានឹងចូលទៅក្នុងនោះបង្កទៅជាជម្ងឺកូវីដ។

ម្យ៉ាងវិញទៀត វាអាចបង្កទៅជាមេរោគដុះលូតលាស់នៅក្រោមស្រោមដៃរបស់អ្នក។ អ្នកប្រហែលជាឃើញពេទ្យពាក់ស្រោមដៃដូចអ្វីដែលអ្នកកំពុងតែពាក់ដែរ តែមុនពេលពេទ្យពាក់ គឺគេបានលាងដៃឱ្យស្អាត ទើបពាក់តាមក្រោយ។ តែសម្រាប់មនុស្សភាគច្រើន មិនបានធ្វើបែបនេះទេ ដែលជាលទ្ធផលគឺធ្វើឱ្យមេរោគដុះលូតលាស់នៅក្រោមស្រោមដៃដែលមានញើសបែកជោគជាំ។

ការយល់ដឹងពីព័ត៌មានច្បាស់លាស់ គឺអាចជួយអ្នកឱ្យដឹងថាអ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ។ ចូរអនុវត្តតាមវិធានការចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យស្ថានភាពឆាប់វិលត្រឡប់ទៅរកសភាពដើម។ ជាថ្មីម្តងទៀត ការពាក់ស្រោមដៃមិនអាចជួយការពារពីការឆ្លងកូវីដបានទេ!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ