ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាបគ្រឿងញៀ.ន ជិត ៤គីឡូក្រាម នៅសង្កាត់​ក្រាំងធ្នុង ចាប់ខ្លួនជនសង្ស័យ ៤នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត…

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤​គីឡូក្រាម នៅក្នុងសង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ ​

ប្រតិបត្តិការរបស់​កម្លាំងជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) នោះ​ ដឹកនាំដោយលោកឧត្តមសេនីយ៍​ទោ ស៊ី ផល្លា និងលោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក សេង ឃុនណាង នាយការិយាល័យ ដោយមានការចូលពីកម្លាំង​សមត្តកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ ៤នាក់ រួមមាន៖ ១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡុង ដាណេ ភេទប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។ ៤-ឈ្មោះ ឡេង វណ្ណា  ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។

រីឯ​វត្ថុតាងចាប់យកបាន រួមមាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣គីឡូក្រាម និង​ ៤៤៧.៧៩ក្រាម។ ករណីនេះ មន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ បន្តតាមនីតិវិធី៕ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ