ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​ច្រើន​ដង​មិន​ស្តាប់​! ​ចុះ​រុះរើ​របង​បង្គន់​អនាម័យ និង​ទីលាន​វាយ​បាល់ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​របស់​រដ្ឋបាល​ខណ្ឌចំការមន បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ចុះ​ទៅ​ធ្វើការ​រុះរើ​របង​បង្គន់​អនា​ម័យ ទីលាន​វាយ​បាល់ទះ និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដែល​បាន​

រាជធានី​ភ្នំពេញ ៖ កម្លាំង​របស់​រដ្ឋបាល​ខណ្ឌចំការមន បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ចុះ​ទៅ​ធ្វើការ​រុះរើ​របង​បង្គន់​អនា​ម័យ ទីលាន​វាយ​បាល់ទះ និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដែល​បាន​ដាក់​រំ​លោ​.​ភលើ​ផ្ទៃ​បឹង​ត្របែក ក្រោយ​ពី​បាន​ជូនដំណឹង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ស្តាប់​នោះ​។ កា​ចុះ​ទៅ​ធ្វើការ​រុះរើ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ នៅ​ទីលាន​បាល់ទះ​មួយ​កន្លែង ស្ថិត​នៅ​មាត់​អាង​ស្តុក​ទឹក​បឹង​បន​ង​បែក ផ្លូវ​លេខ​៤៩៤ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំ​ករ​មន​។

តាម​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន ក្រោម​ការ​ដឹក​ន​នាំ​របស់​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អភិបាលរង​ខណ្ឌ រួម​ជាមួយ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ រដ្ឋ​បាល​សង្កាត់​ផ្សារ​ដើម​ថ្កូវ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​រុះរើ​របង បង្គន់​អនាម័យ ទីលាន​វាយ​បាល់ទះ និង​សម្ភារៈ​ផ្សេង​ៗ ដែល​បាន​ដាក់​រំ​លោ​.​ភលើ​ផ្ទៃ​បឹង​ត្របែក​។

អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា ដោយសារ​កាលពី​កន្លង​មក រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ផ្សារ​ដើម​ថ្កូវ បាន​ចុះ​ណែនាំ និង​ចេញ​សេចក្ដីជូនដំណឹង​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ម្ចាស់​នៅ​តែ​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខណ្ឌ និង​សង្កាត់​នោះ​ទេ​។

ក្រោយ​ពី​កម្លាំង​របស់​អាជ្ញារ​ធរ​ខណ្ឌចំការមន ធ្វើការ​រុះរើ​របង បង្គន់​អនាម័យ ទីលាន​បាល់ទះ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ចោល​រួច​ហើយ និង​មិន​អនុញ្ញាតិ​អោយធ្វើ​សារ​ជា​ថ្មី​ម្តងទៀត​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ នឹង​ប្រឈម​ទៅ​តាម​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ