ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ទាំងនេះ អ្នក​មើលទៅ​ធម្មតា ប៉ុន្តែ​​តម្លៃរបស់វាញាក់សាច់ !

2 ឆ្នាំ មុន

នៅ​លើ​ពិភពលោក​យើង​នេះរឿង​អ្វី​ក៏​អាច​កើត​មានបាន​ដែរ​ ! របស់របរ​ជា​ច្រើនដែល​យើង​មើលទៅ​មិន​គួ​ឱ្យ​ថ្លៃ តែ​វា​មាន​តម្លៃ​មហាសាល វា​មិន​ត្រឹមតែ​ជា​របស់របរ​ប្រើប្រាស់​នោះ​ទេ តែ​នៅ​មាន​សត្វ ឆ្កែ ឆ្មា សេះ គោ…

នៅ​លើ​ពិភពលោក​យើង​នេះរឿង​អ្វី​ក៏​អាច​កើត​មានបាន​ដែរ​ ! របស់របរ​ជា​ច្រើនដែល​យើង​មើលទៅ​មិន​គួ​ឱ្យ​ថ្លៃ តែ​វា​មាន​តម្លៃ​មហាសាល វា​មិន​ត្រឹមតែ​ជា​របស់របរ​ប្រើប្រាស់​នោះ​ទេ តែ​នៅ​មាន​សត្វ ឆ្កែ ឆ្មា សេះ គោ ។​ល​។ ក៏​មិន​នឹក​ស្មានថា ​មាន​តម្លៃ​​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ ​។ ខាងក្រោមនេះជា​ប្រភេទ​សត្វ​ចិញ្ចឹម ដែល​ថ្លៃ​ជាងគេ​លើក​លោក ​៖

លំដាប់​ទី​ ១ Green Monkey ៖ វាមាន​តម្លៃ ១៦ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆ្នាំ ​២០១៩ ឈ្មោះ​នេះ​តិច​ច្រឡំ​សត្វ​ស្វា មិនមែន​ទេ ​! វា​ជា​ឈ្មោះ​សត្វ​សេះ​ប្រណាំង​ម្យ៉ាង មាន​សញ្ញា​តិ​អា​មេ​រិ​ក​កាំ​ង​ ។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​សត្វ​សេះមួយ​ក្បាលនេះ​ថ្លៃ​ជាងគេ​បំផុត​នោះ​គឺ ការ​រត់​របស់​វា​នឹង​ហើយ វាអាច​រត់​បាន ១៦០៨ ម៉ែត្រ​ក្នុង​រយៈពេល​ត្រឹមតែ ៩,៨ វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​ប្រណាំង​ដំបូង​របស់​វា​ ។ សេះ​នេះ​មានពូជ​ពង្ស​ពីបា​ដែល​ជា​សេះ​ប្រណាំង​អា​មេ​រិ​ក​​ផង​ដែរ ជាមួយនឹង​គុណសម្បត្តិ​ទាំងនេះ និង​ភាពល្អ​ឥត​ខ្ចោះ​របស់​វា​បាន​ធ្វើ​ឱ្យ​សត្វ​សេះ​ប្រណាំង​នេះ​ក្លាយជា​សត្វ​កំពូល​ថ្លៃ​លើ​ពិភពលោក​ ។

លំដាប់​ទី​ ២ Sir Lancelot Encore ៖ Labrador មាន​តម្លៃ ១៦ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ នៅ​ពេល​ដែល​ឮ​អំពី Labrador អ្នក​ប្រហែលជា​គិត​ថា គ្រាន់តែសត្វ​ឆ្កែ​មួយ​ក្បាលសោះ ហេតុ​អ្វី​មាន​តម្លៃ​មិនធម្មតា​អ៊ីចឹង ? អ្នក​គិត​ពិតជា​ត្រឹមត្រូវ​ហើយ តាម​ការ​ពិត​វា​មាន​អភូតហេតុ ដែល​ធ្វើ​ឱ្យ​ឆ្កែ​មួយ​ក្បាលមាន​តម្លៃ​ខ្លាំង​យ៉ាងនេះ ​។ វា​ត្រូវ​បាន​គេ​បង្កើត​ឡើង​តាម​គំរូ​ឆ្កែ​មួយទៀត ដែល​ជា​វា​សត្វ​ឆ្កែ​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ជោគជ័យ​នៃ​ការបង្កើត​រូបរាង​របស់​វាតាម​គំរូ​ដូច​បេះ​បិត​តែ​ម្តង​ ។

លំដាប់​ទី ​៣ Miss Missy ៖ គោមួយ​ក្ប​ល​នេះ​មាន​តម្លៃ ១.២ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ លំដាប់​ទី ​៣ សត្វ​ថ្លៃ​ជាងគេ​លើ​លោក​នេះ ប្រហែល​មិនមែន​ជា​សត្វ​ចិញ្ចឹម​នោះ​ទេ ។ Miss Missy គឺជា​សត្វ Holstein Cow ដ៏​ល្បី​លើ​ពិភពលោក ដែល​បាន​លក់​ក្នុង​តម្លៃ ១,២ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៩ ។ វា​មាន​តម្លៃ​ក៏​ព្រោះថា វា​មាន​ប្រជាប្រិយភាព និង​ភាព​ជោគជ័យ​របស់​វា (​គោ​ញី​) ព្រោះ​វា​បាន​ឈ្នះ​ពានរង្វាន់​ធំ​ៗ ជា​ច្រើន​លើក និង​ជា​សត្វ​គោ​ដែល​ផលិត​ទឹកដោះបានច្រើន​ជាង​គោ​ធម្មតាដល់​ទៅ ៥០ ភាគរយ​ ៕ ប្រភព​ ៖ wealthygorilla

អត្ថបទសរសេរ ដោយ