រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាប់ឆេះស៊ីក្លូជាច្រើនគ្រឿង ដែលចតនៅសុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ នៅក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី ដោយសារចរន្តអគ្គិសនីឆ្លងទុស្សេខ្សែភ្លើង ឆេះធ្លាក់កម្ទេចផ្កាភ្លើងចុះក្រោម ត្រូវចំស៊ីក្លូ បណ្តាលឲ្យឆេះតែម្តង ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ សីហា ២០២១ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយកើតហេតុភ្លាមៗ គេឃើញមានប្រជាពលរដ្ឋនៅជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោបាញ់ទឹក ជួយពន្លត់ទាន់ពេល មិនមានការឆេះរាលដាលដល់ផ្ទះដទៃទេ មុនពេលកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ចុះមកជួយអន្តរាគមន៍ ។ យ៉ាងណា មិនមានអ្នករងរបួសណោះទេ ប៉ុន្តែខូចខាតស៊ីក្លូជាច្រើនគ្រឿង និងជញ្ជាំងផ្ទះបន្តិចបន្ទួច ៕







ចែករំលែកព័តមាននេះ