មុននេះបន្តិចកំពូលហោរចិនសែបីរូបចេញមកអះអាងថា ប្រុសស្រីកើតឆ្នាំទាំង១២ នៅក្នុងខែសីហានេះ មានឆ្នាំខ្លះង៉ូវហេងល្អជួបមហាលាភសំណាង មាស ប្រាក់ លុយកាក់ហូរចូលជាប់មិនដាច់ ជីវិតសោយតែសុខសួស្តីសិរីមង្គល ឯចំណែកឆ្នាំខ្លះទៀតជួបតែរឿងមិនល្អ ជួបគ្រោះជោក គ្រោះជាំ ចំពប់តែរឿងស៊យ ឡាក់ឆុងដែលតម្រូវឱ្យធ្វើតាមបណ្តាំហោរភ្លាម ទើបផុតគ្រោះស៊យ មានហុងស៊ុយ ជួបមហាសំណាងល្អៗ ។

អ្នកកើតឆ្នាំជូត ឈានចូលខែសីហាភ្លាម ជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរឿងស្នេហា ការងារ លាភសំណាង ។ អ្នកកើតឆ្នាំនេះត្រូវរក្សាចិត្តត្រជាក់ដើម្បីដោះស្រាយបញ្ហាដោយមិនឲ្យប៉ះពាល់ដល់ការងារ និងផលប្រយោជន៍ ។ ចាប់ពីពាក់កណ្តាលខែនេះតទៅ លោកអ្នកនឹងមានឱកាសទទួលបានលាភសំណាងជាច្រើនធ្វើឱ្យជីវិតកាន់តែប្រសើរឡើងយ៉ាងឆាប់រហ័ស លេខហេង១៦៨ ។
ឆ្នាំឆ្លូវ នៅក្នុងខែថ្មីនេះលោកអ្នកដែលកើតក្នុងឆ្នាំឆ្លូវគប្បីឆ្លៀតពេលសម្រាកខ្លះដើម្បីទទួលបានកម្លាំងថាមពលឡើងវិញបន្ទាប់ពីលំបាកមកជាយូរហើយ ។ ក្នុងអំឡុងពេលនេះ អ្នកកើតឆ្នាំគោអាចជួបឱកាសល្អៗផងដែរ ។ អ្វីដែលលោកអ្នកគួរធ្វើនាឱកាសនេះត្រូវធ្វើវាដោយប្រុងប្រយ័ត្ន ។ ព្យាយាមបន្តទៀតព្រះគោប្រាកដជានឹងទទួលបានលទ្ធផលល្អ មានលាភមានសំណាងល្អធំ លេខ៥៥៥ ។
ឆ្នាំខាល អ្នកកើតឆ្នាំខ្លានឹងទទួលបាននូវភាពភ្ញាក់ផ្អើលក្នុងខែថ្មីនេះ ។ អ្នកកើតឆ្នាំខាលជាមនុស្សមានភាពវៃឆ្លាតពីកំណើតហើយដឹងពីរបៀបចាប់យកឱកាស ដូច្នេះនៅពេលនេះជីវិតពួកគេពិតជាបានល្អប្រសើរឡើង ជាមួយនឹងរឿងដែលមិនទាន់សម្រេច ក៏មិនគួរព្រួយបារម្ភឡើយ ព្រោះមិនយូរទេវានឹងជោគជ័យ មានលាភមានសំណាង មានលុយសម្បូរហូរហៀរមិនខាន លេខហេង៥១៣ ។

ឆ្នាំថោះ អ្នកដែលកើតក្នុងឆ្នាំនេះនៅក្នុងខែសីហា ជីវិតរបស់ពួកគេកាន់តែរុងរឿង រីករាយក្នុងជីវិត និងត្រៀមទទួលឱកាសថ្មីៗដែលនឹងមកដល់ឆាប់ៗនេះ ។ ចាប់ពីពេលនេះរហូតដល់ចុងខែនេះ ឆ្នាំថោះត្រូវគិតពិចារណាគ្រប់យ៉ាងដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុ ក្លាយជាអ្នកមានលាភមានសំណាងជាងគេ លេខជ័យ ២៦៩ ។
ឆ្នាំរោង ក្នុងខែសីហានេះជីវិតរបស់អ្នកកើតឆ្នាំរោងមានការផ្លាស់ប្តូរដ៏ធំមួយ ។ ក្នុងខែមុនៗអ្នកអាចនឹងជួបប្រទះការលំបាកខ្លះ ប៉ុន្តែចាប់ពីខែសីហាទៅ ឱកាសល្អនឹងលេចចេញមកប្រាកដហើយ ដូច្នេះអ្នកត្រូវខំប្រឹងបន្ត ហើយត្រូវចេះចាប់យកឱកាស ព្រោះចាប់ពីពេលនេះដល់ចុងឆ្នាំ ការខំប្រឹងរបស់អ្នកនឹងចេញផ្លែផ្កា និងមានទ្រព្យសម្បត្តិហូរហៀរ លេខសំណាង ៣៦៩ ។
ឆ្នាំម្សាញ់ ចូលដល់ខែសីហា ជីវិតរបស់អ្នកមានរឿងជាច្រើនដែលត្រូវទន្ទឹងរង់ចាំ ដែលបញ្ហាទាំងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍អ្នក ។ តែទោះជាយ៉ាងណានៅពាក់កណ្តាលខែថ្មីនេះអ្វីៗនឹងចាប់ផ្ដើមប្រសើរឡើង តែក៏មិនទាន់អស់បញ្ហាដែរ ដូច្នេះអ្នកត្រូវរក្សាជំហររបស់ខ្លួន ព្យាយាមនិងខិតខំប្រឹងប្រែងឲ្យដល់ទីបញ្ចប់ សំណាងពិតជានឹងមកដល់ប្រាកដ លេខលាភ៤៥៩ ។

ឆ្នាំមមី ជីវិតអ្នកកើតឆ្នាំនេះ នៅក្នុងខែថ្មីរមែងមានភាពរុងរឿង ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផងដែរ ។ ឆ្នាំមមីរមែងមានសំណាងច្រើន ប៉ុន្តែអ្នកគួរតែធ្វើការដោយល្មមៗ កុំធ្វើវាច្រើនពេកក្រែងធ្លាក់ខ្លួនឈឺ ។ ចំណាយពេលសម្រាក និងរីករាយជាមួយអ្វីដែលអ្នកមានស្រាប់ លេខហេង ៧៧៧ ។
ឆ្នាំមមែ នៅក្នុងខែថ្មីខែសីហានេះលោកអ្នកដល់វេនសោយសុខដោយមិនបានរំពឹងទុកហើយ ។ ប្រសិនបើអ្នកសម្រេចចិត្តដោយត្រឹមត្រូវ ដោយចិត្តត្រជាក់ ក្នុងពេលខាងមុខនេះ អ្នកនឹងទទួលបានជោគជ័យក្នុងកិត្តិនាមអាជីព មានស្ថិរភាព និងមានទ្រព្យច្រើន ជីវិតជោគជ័យ លេខជ័យ ៩៩៩ ។
ឆ្នាំវក ចូលដល់ខែសីហាលោកអ្នកត្រូវចៀសវាងធ្វើការបែបប្រញាប់ប្រញាល់ និងមិនបានគិតល្អិតល្អន់ ។ នេះគឺជាពេលវេលាសម្រាប់អ្នកកើតឆ្នាំនេះដើម្បីប្រយ័ត្នប្រយែង រៀនពីបទពិសោធន៍និងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ជីវិតរបស់លោកអ្នកឱ្យកាន់តែល្អប្រសើរ ។ នៅក្នុងខែនេះវាសនារបស់លោកអ្នកប្រឈមនឹងឱកាសផ្លាស់ប្តូរជីវិត ដរាបណាអ្នកចេះចាប់ឱកាស ទើបជីវិតរបស់លោកអ្នកលែងព្រួយបារម្ភ លេខសំណាង៣៣៣ ។
ឆ្នាំរកា នៅក្នុងខែសីហានេះលោកអ្នកមានសំណាងច្រើនចាប់ពីអាជីពការងាររហូតដល់ រឿងស្នេហា ។ នេះគឺជារយៈពេលដ៏ល្អសម្រាប់ឆ្នាំមមីក្នុងការលើកអំណាចរបស់ខ្លួន។ ក្រៅពីនេះ ពួកគេក៏ត្រូវខិតខំប្រឹងប្រែងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីកសាងជីវិតឱ្យកាន់តែប្រសើរនិងពេញលេញ លេខហេង២៤៣ ។

ឆ្នាំច ប្រុសស្រីកើតក្នុងឆ្នាំនេះ ក្នុងខែសីហាជីវិតអ្នកនឹងមានស្ថិរភាពជាធម្មតា តែរឿងដែលសំខាន់អ្នកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព គួរបង្កើនការធ្វើលំហាត់ប្រាណ ជៀសវាងធ្វើការងារច្រើនពេកនាំឱ្យប៉ះពាល់ដល់បញ្ញាស្មារតី ប្រែជាអាប់អួ ។ យ៉ាងយូរត្រឹមពាក់កណ្តាលខែនេះ អ្នកនឹងជួបមនុស្សល្អៗ មានលាភមានសំណាង មានអំណាចគ្រប់សកម្មភាពការងារ លេខលាភ១២៦ ពេលនោះអ្នកនឹងសោយសុខហើយ ។
ឆ្នាំកុរ ជីវិតរបស់អ្នកមានសម្ពាធច្រើន ប៉ុន្តែមិនថាមានអ្វីកើតឡើងទេ អ្នកកើតឆ្នាំនេះគួរតែរក្សាស្មារតី ខិតខំប្រឹងប្រែង និងតស៊ូចំពោះមុខ នោះអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរ ។ ក្នុងកំឡុងខែនេះ ទេវតាទ្រព្យនឹងមើលថែជោគវាសនារបស់អ្នក ប្រសិនបើអ្នកចេះចាប់យកឱកាស នោះជីវិតនឹងកាន់តែរលូន មាលាភមានជ័យ លេខហេង៣៥៨ ៕ សាន សារិន
ចែករំលែកព័តមាននេះ