ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​​រ៉េ​ខាងជើង​ទាមទារ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​មុន​ការ​ចរចា

2 ឆ្នាំ មុន

បណ្ដា​សមាជិក​សភា​កូរ៉េ​ខាងត្បូង ថ្លែង​កាលពី​ថ្ងៃ​ទី​៣​សីហា​ថា កូរ៉េ​ខាងជើង​ទាមទារ​ឲ្យ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​អន្តរជាតិ ដែល​ហាមឃាត់​ក្រុង​ព្យុ​ង​យ៉ាង មិន​ឲ្យ​នាំ​ចេញ​បណ្ដា​លោហធាតុ​និង​នាំ​ចូល​ផលិតផល​ប្រេងកាត

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សមាជិក​សភា​កូរ៉េ​ខាងត្បូង ថ្លែង​កាលពី​ថ្ងៃ​ទី​៣​សីហា​ថា កូរ៉េ​ខាងជើង​ទាមទារ​ឲ្យ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​អន្តរជាតិ ដែល​ហាមឃាត់​ក្រុង​ព្យុ​ង​យ៉ាង មិន​ឲ្យ​នាំ​ចេញ​បណ្ដា​លោហធាតុ​និង​នាំ​ចូល​ផលិតផល​ប្រេងកាត ជា​លក្ខខណ្ឌ​សម្រាប់​ការ​ចរចា​ជា​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក ស្ដី​ពី​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​។

ក្រោយ​កិច្ចប្រជុំ​មួយ​ប្រមុខ​ផ្នែក​សើ​ុ​ប​ការណ៍​កូរ៉េ​ខាងត្បូង លោក​PARK JIE-WON​ថ្លែង​ទៅ​កាន់​សមាជិក​សភា​ទាំងនោះ​ថា កូរ៉េ​ខាងជើង​ក៏​ស្នើ​ផង​ដែរ ឲ្យ​លុប​ចោលការ​ហាមឃាត់​នាំ​ចូល បណ្ដា​ផលិតផល​ប្រណិត​ផង​ដែរ​។

ប្រទេស​កូរ៉េ​ទាំង​២​កាលពី​១​ស​ប្ដា​ហ៍​មុន​នេះ បាន​ស្ដារ​ឡើង​វិញខ្សែ​ទូរស័ព្ទ​ទាក់ទង​បន្ទាន់ ដែល​ផ្អាក​អស់​ពេល​១​ឆ្នាំ​មក​ហើយដោយ​ក្រុង​ព្យុ​ង​យ៉ាង ហើយ​មេដឹកនាំ​ប្រទេស​ទាំង​២ បាន​ព្រមព្រៀង​គ្នា កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ​។

លោក​HA TAE KEUNG ប្រធាន​គណៈ កម្ម​ការ​សើ​ុ​ប​ការណ៍​របស់​សភា​កូរ៉េ​ខាងត្បូង បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ជា​លក្ខខណ្ឌ ជា​មុន សម្រាប់​ការ​ចរចា​ជា​ថ្មី កូរ៉េ​ខាងជើង​ទាមទារ​ថា សហរដ្ឋអាមេរិក​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចេញ​បណ្ដា​រ៉ែ​និង​នាំ​ចូល​បណ្ដា​ផលិតផល​ប្រេង​និង​ផលិតផល​ដទៃ​ៗ​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ