ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២៣​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឱ្យ​លោក​ឧកញ៉ា​ចេញ​មុខ​ដោះស្រាយ​រឿង​ធ្វើ​ប្លង់

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​ប្រមាណ​២៣​គ្រួសារ ក្នុង​ចំណោម​អ្នកទិញ​ដី​ប្រមាណ​ជាង​១០០​ឡូ​តិ៍ ពី​លោក​ឧកញ៉ា ឡាយ លន់ ប្រធាន​​ក្រុមហ៊ុន BLACK EAGLE CO.L T D បាន​ផ្ទុះ​ការ​តវ៉ា ដោយ​នាំ​គ្នា ជួប​ប្រមូលគ្នា ដើម្បី​ស្នើ​សុំ​អោយ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​២៣​គ្រួសារ ក្នុង​ចំណោម​អ្នកទិញ​ដី​ប្រមាណ​ជាង​១០០​ឡូ​តិ៍ ពី​លោក​ឧកញ៉ា ឡាយ លន់ ប្រធាន​​ក្រុមហ៊ុន BLACK EAGLE CO.L T D បាន​ផ្ទុះ​ការ​តវ៉ា ដោយ​នាំ​គ្នា ជួប​ប្រមូលគ្នា ដើម្បី​ស្នើ​សុំ​អោយ​ក្រុមហ៊ុន លក់​អ​ចនទ្រ​ព្យ​ខាងលើ ធ្វើ​ប្លង់​អោយ​ពួក​គាត់​តាម​កិច្ច សន្យា​ទិញ​-​លក់ បើ​ពុំ​ដូច្នេះ​ទេ ពួក​គាត់​នឹង​ប្តឹង​ដាក់​ពាក្យ​ទៅ​សមត្ថកិច្ច ក៏​ដូច​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ក៏​បាន​ទ​ទួ​ច​សុំ​ដល់​សម្តេច​តេ​ជោ​មេត្តា​ជួយ​អន្តរាគមន៍​ផង ព្រោះ​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​រង​គ្រោះ​ដោយ​ទិញ​ដី​ដោយ​ស្របច្បាប់​។

ការ​តវ៉ា​ខាងលើ​នេះ បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ ដោយ​ប្រជាពលរដ្ឋ ក៏​បាន​ជួប​ប្រមូលផ្តុំ​គ្នា​លើ​ដី​ឡូ​តិ៍​ដែល​ពួក​គាត់​ទិញ និង​ខ្លះ​ធ្វើ​ផ្ទះ​រស់​នោះ​រួចរាល់​ហើយ នៅ​ក្នុងភូមិ​ភ្លូ​ផ្អើ​ម សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ការ​លើកគ្នា​តវ៉ា​នេះ បន្ទាប់​ពី​ពួក​គាត់​ទិញ​ដី​បង់ប្រាក់​ខ្លះ​គ្រប់​ចំនួន​មួយ​រយ​ភាគរយ​ហើយ ក្រុមហ៊ុន​មិន​បាន​ធ្វើ​ប្លង់​រួចរាល់​តាម​កិច្ចសន្យា ហើយ​ថែម​ទាំង​មាន​អ្នក​ទី​៣ គឺ​លោក​ឧកញ៉ា អ៊ឹ​ង ឃាង ដែល​ជា​ម្ចាស់​ដី​ដើម​ចេញ​មុខ​យក​រំ​នាំ​ង​ដែក​មក​បិទផ្លូវ និង​ថែម​ទាំង​ហាមឃាត់​ការ​សាងសង់​លើ​ដី​ដែល​ពួក​គាត់​ទិញ​ទាំងនោះ​ទៀត​។

តាម​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ទះ​ការ​តវ៉ា​អោយ​ដឹង​ថា ពួក​គាត់​បាន​នាំ​គ្នា​មក​ទិញ​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​BLACK EAGLE CO.L T D ដែល​មាន​លោក​ឧកញ៉ា​ឡាយ លន់ ជា​ម្ចាស់ រយៈពេល​ប្រមាណ​១​ឆ្នាំ មក​ហើយ ដោយ​ខ្លះ​បាន​កក់​៥០​ភាគរយ និង​ខ្លះ​ទៀត​បានអោយ​លុយ​គ្រប់​១០០​ភាគរយ​ក៏​មាន​ដែរ ។ ហើយ​នៅ​ក្នុង​ការ​ទិញ​លក់​នោះ ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ថា កាត់​ប្លង់​រឹង​ជួន​ពួក​គាត់​ក្នុង​រយៈពេល ប្រមាណ​៣​ទៅ​៦​ខែ​ហើយ តែ​បាត់​ដំណឹង​រហូត ។ នៅ​ពេល​ដែល​ពួក​គាត់​ទៅ​សួរនាំ​ក្រុមហ៊ុន ចេះ​តែ​ពន្យា​ពេល ដោយ​លើក​ហេតុផល​ថា កូ​វី​ដ​១៩​។

ប្រជាពលរដ្ឋ​បន្ត​ថា នៅ​ក្នុង​ដំណាក់​នេះ ដោយសារ​តែ​ខ្លះ​បាន​បង់លុយ​គ្រប់ ក្រុមហ៊ុន​ក៏​បាន​ទៅ​សុំ​ច្បាប់​ពី​សង្កាត់​សាងសង់​ផ្ទះ​រស់​នោះ​បណ្តើរ​ៗ​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ម្ចាស់ ដើម​លោក​ឧកញ៉ា អ៊ឹ​ង ឃាង ក៏​បាន​ចេញ​មុខ​មក ដោយ​យក​រនាំង​ដែក មក​បិទ​មិន​អោយ​ដឹក​គ្រឿងសំណង់ និង​មក​ហាមឃាត់​ការដ្ឋាន ទើប​ពួក​គាត់​នាំ​គ្នា​ប្តឹង​លោក​ឧកញ៉ា​ឡាយ លន់ ទៅ

សាលាសង្កាត់​ព្រមទាំង​ស្នើ​អោយ​ក្រុមហ៊ុន ទទួលខុសត្រូវ​ចេញ​មក​ដោះស្រាយ​ធ្វើ​ប្លង់​ជួន ពួក​គាត់​តាម​កិច្ចសន្យា ។
តាម​ប្រជាពលរដ្ឋ ដែល​តវ៉ា​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង មាន​មេធាវី​ខាង​ក្រុមហ៊ុន​BLACK EAGLE CO.L T D ចេញ​មក​ដោះស្រាយ ហើយ​ស្នើ​សុំ​អោយ​ប្រជាពលរដ្ឋ​ដែល​ទិញ​ដី​ពន្យា​ពេល​រហូត​។ ដោយសារ​តែ​គេចវេស​ន៍​មិន​ទទួលខុស​ត្រូវធ្វើ​ពួក​គាត់​នាំ​គ្នា​តវ៉ា​តែ​ម្តង ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ក៏​បានអោយ​ដឹង​ថា បើសិនជា​ក្រុមហ៊ុន មិន​ទទួលខុសត្រូវ ដោយ​មិន​បាន​ចរចា​ដោះស្រាយ​បញ្ចប់​ជាមួយ​ម្ចាស់​ដី​ដើម គឺ​លោក​ឧកញ៉ា អ៊ឹ​ង ឃាង កាត់​ប្លង់​ប្រគល់​អោយ​គាត់​នោះ​ទេ ពួក​គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

តាម​សេចក្តីជូនដំណឹង​របស់​លោក អ៊ែ​ល វណ្ណៈ ជា​មេធាវី​លោក​ឧកញ៉ា អ៊ឹ​ង ឃាង ដែល​បាន​ជំរាប​ទៅ​លោក ឡាយ លន់ ដែល​ជា​អ្នកទិញ​ដី បានអោយ​ដឹង​ថា កន្លង​មក លោក​ពុំ​បាន​បំពេញ​កាតព្វកិច្ច​ថ្លៃ​ទិញ​ដី​ទៅ​ភាគី​អ្នកលក់​អោយ​បាន​ត្រឹមត្រូវ​តាម​ប្រការ​៣​នៃ​កិច្ចសន្យា​ស្តី​ពី​ការ​ទិញ​លក់​ដីធ្លី​ចុះ​ថ្ងៃ​ទី​០១​ខែតុលា ឆ្នាំ ២០២០​ឡើយ​។ ហើយ​មូលប្បទានប័ត្រ​របស់​ធានា​គារ ABA ដែល​លោក​បាន​ចេញ​សម្រាប់​ការ​ទូទាត់​ថ្លៃ​ដី​ក៏​ពុំ​អាច​បើកប្រាក់​បាន​ដែរ ទ​ង្វើ​បែប​នេះ ជា​ការ​បំពាន​កិច្ចសន្យា​យ៉ាងធ្ងន់ធ្ងរ នាំ​អោយ​បញ្ចប់​កិច្ចសន្យា ។

លើស​ពី​នេះ​ទៅ​ទៀត កូនក្តី​របស់ខ្ញុំ​បាន​ធ្វើការ​ទំនាក់ទំនង ដើម្បី​អោយ​យក​ប្រាក់​មក​ទូទាត់​ថ្លៃ​ដី​អោយ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា តែ​ភាគី​ខាង​លោក នៅ​តែ​មិន​បាន​ធ្វើការ​ទូទាត់​រហូត​មក​។ នៅ​ក្នុង​សេចក្តី ជួន​ដំណឹង​ក៏​បាន​ចាត់​ទុក​ថា ទ​ង្វើ​បែប​នេះ​ធ្វើ​អោយ​ខាតបង់​ផលប្រយោជន៍​របស់​ភាគី​អ្នកលក់​យ៉ាងធ្ងន់ធ្ងរ​បំផុត និង​មិន​អាច​បន្ត​កិច្ចសន្យា​នេះ​ជាមួយ​លោក​បាន​ទៀត​ឡើយ ។ អាស្រ័យ​ហេតុនេះ យើង សម្រេច​បញ្ចប់​កិច្ចសន្យា ស្តី​ពី​ការ​ទិញ​លក់​ដីធ្លី​ចុះ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ ជាមួយ​ភាគី​លោក​ចាប់ពី​ថ្ងៃ​ជួន​ដំណឹង​នេះ​តទៅ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ដី​ឡូ​តិ៍​នោះ​ដំបូង​ជា​គម្រោង​ដី​ឡូ​តិ៍ ជា​ដី​របស់​លោក ឧកញ៉ា អ៊ឹ​ង ឃាង បើក​ដំណើរ​លក់ តែ​ក្រោយមក​ក៏​បាន​ផ្ទេរ​ទៅ​អោយ​លោក​ឧកញ៉ា ឡាយ លន់ ដែល​ខ្លះ​អះអាង​ថា ជា​មិត្តភក្តិ​នឹង​គ្នា​ជា​អ្នកលក់ តែ​មិន​អាច​កាត់ឈ្មោះ បំបែក​ប្លង់​ទៅ​អោយ​អ្នកទិញ​បាន​។

ហើយ​គេ​ពុំ​ទាន់​ដឹង​អោយ​ច្បាស់​ពី​ផ្ទៃក្នុង​នោះ​នៅឡើយ​ទេ ព្រោះ​អ្នក​ទាំង​២​សុទ្ធតែ​ធ្លាប់​មានរឿង​អាស្រូវ​រឿង​ដីធ្លី​។ ទោះបីជា​យ៉ាងណា កោះសន្តិភាព ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​លោក​ឧកញ៉ា ឡាយ លន់ ដែល​ជា​ប្រធាន​ក្រុមហ៊ុន BLACK EAGLE CO.L T D បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ