ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​តែ​បៃតង​មាន​ប្រសិទ្ធភាព​ជួយ​ទប់ស្កាត់​ជំងឺមហារីក​សួត

10 ឆ្នាំ មុន

ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​នៅ​កោះ​តៃវ៉ាន់​បាន​អះអាង​ថា ផឹក​តែ​បៃតង​អាច​ផ្តល់​ការ​ការពារ​មួយ​ចំនួន​ប្រឆាំង​នឹង​ជំងឺមហារីក​សួត ។
ការ​ពិសោធ​លើ​មនុស្ស​ជាង​៥​រយ​នាក់​បាន​បង្ហាញ​ថា

ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​នៅ​កោះ​តៃវ៉ាន់​បាន​អះអាង​ថា ផឹក​តែ​បៃតង​អាច​ផ្តល់​ការ​ការពារ​មួយ​ចំនួន​ប្រឆាំង​នឹង​ជំងឺមហារីក​សួត ។
ការ​ពិសោធ​លើ​មនុស្ស​ជាង​៥​រយ​នាក់​បាន​បង្ហាញ​ថា បុគ្គល​ជក់បារី និង​មិន​ជក់បារី​ដែល​ផឹក​តែ​បៃតង​យ៉ាង​ហោច​ណាស់​១​ពែង​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​ពី​មហា​រី​សួត​បាន​យ៉ាងច្រើន ប៉ុន្តែ​អ្នកជំនាញ​បាន​បញ្ជាក់​ថា ការ​រក​ឃើញ​នេះ​មិន​បាន​ផ្លាស់​ប្តូរ​ការ​ពិត​ដែល​ថា ជក់បារី​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​នោះ​ទេ ។

មួយវិញទៀត ការ​រក​ឃើញ​នេះ​បាន​បន្ថែម​ជា​ភ័ស្តុតាង​ឱ្យ​កាន់តែ​ច្បាស់​អំពីប្រសិទ្ធភាព​ប្រឆាំង​ជំងឺមហារីក​របស់​តែ​បៃតង​។ តែ​បៃតង​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​សមាសធាតុ Polyphenols ដែល​មាន​ប្រសិទ្ធភាព​បញ្ឈប់​កោសិកា​មហារីក​ពី​ការ​រីក​លូតលាស់​ធំធាត់ ។

វេជ្ជបណ្ឌិត I-Hsin Lin មក​ពី​សាកលវិទ្យាល័យ Shan Medical University រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ពិសោធ​ដែល​មិន​បាន​ផឹក​តែ​បៃតង ប្រឈម​នឹង​ជំងឺ​មហារីក​សួត​ច្រើន​ជាង​៥​ដង​ធៀប​ទៅ​នឹង​ក្រុម​ដែល​ផឹក​យ៉ាង​ហោច​ណាស់​១​ពែង​ក្នុង​មួយ​ថ្ងៃ ។ ចំណែក អ្នក​ជក់បារី ប៉ុន្តែ​មិន​និយម​ផឹក​តែ​បៃតង ការ​ប្រឈម​ឡើង​ដល់​១២​ដង ។ មានការ​កត់​សម្គាល់ថា អ្នក​ផឹក​តែ​បៃតង​ដែល​មាន​ហ្សែ​ន​មួយ​ប្រភេទ​ឈ្មោះ IGF1 មិន​ថា​ជា​អ្នក​ចូល​ចិត្ត​ជក់បារី ឬ​មិន​ជក់​នោះ​ទេ គឺ​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺមហារីក​សួត​តិច​បំផុត​ធៀប​ទៅ​នឹង​អ្នក​ផឹក​តែ​បៃតង​ដូច​គ្នា តែ​មាន​ប្រភេទ​ហ្សែ​ន​ខុស​ពី​នេះ ។

ចំណែក​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Fukushima Medical University ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ថា ផឹក​តែ​បៃតង​កាត់​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​មិន​ឱ្យ​ជ្រាប​ចូល​ក្នុង​ចរន្តឈាម​ដល់​៧៥​ភាគរយ ។ ការ​រក​ឃើញ​នេះ​អាច​ជា​ការ​ដាស់តឿន​ដល់​អ្នក​និយម​ផឹក​តែ​បៃតង​ឱ្យ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ក្នុង​ករណី​ខ្លួន​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ។

ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ទៀត​ថា ក្រៅពី​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​តែ​បៃតង​ក៏​អាច​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​ថ្នាំពេទ្យ​មួយ​ចំនួន​ចុះ​ខ្សោយ​បាន​ដែរ ៕