ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​វត្ត​អារាម​ក៏​កូ​វី​ដ​មិន​លើកលែង​ដែរ

2 ឆ្នាំ មុន

ព្រោះតែ​មេរោគ​បំប្លែង​ថ្មី​ដែល​តា​មាន​ឥទ្ធិពល​នៃ​ការ​ចម្លង​លឿន​ទ្វេ​ដង និង​បង្ក​គ្រោះថ្នាក់​គ្រប់​នាទី ក្រសួង​ធម្មការ និង​សាសនា​ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​ធម្មការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​គ្រប់​វត្ត​អារាម គ្រប់​វិហារ​សាសនា​នានា​ឱ្យ​អនុវត្ត​កិច្ច​ការងារ​ដែល​ត្រូវធ្វើ​ចំពោះ​មុខ ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យ​ខាង​តែ​បាន ជា​ពិសេស​មិន​ឲ្យ​មានការ​ជួបជុំ​ប្រារព្ធ​ពិធី​សាសនា​ទាំង​នៅ​ក្នុង​វត្ត​អារាម នៅ​វិហារ​សាសនា​នានា និង​នៅ​តាម​លំនៅ​ឋាន​ដែល​មានការ​ប្រមូល​មនុស្ស​ជួបជុំ​ច្រើន​នោះ​ឡើយ…

ព្រោះតែ​មេរោគ​បំប្លែង​ថ្មី​ដែល​តា​មាន​ឥទ្ធិពល​នៃ​ការ​ចម្លង​លឿន​ទ្វេ​ដង និង​បង្ក​គ្រោះថ្នាក់​គ្រប់​នាទី ក្រសួង​ធម្មការ និង​សាសនា​ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​ធម្មការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​គ្រប់​វត្ត​អារាម គ្រប់​វិហារ​សាសនា​នានា​ឱ្យ​អនុវត្ត​កិច្ច​ការងារ​ដែល​ត្រូវធ្វើ​ចំពោះ​មុខ ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យ​ខាង​តែ​បាន ជា​ពិសេស​មិន​ឲ្យ​មានការ​ជួបជុំ​ប្រារព្ធ​ពិធី​សាសនា​ទាំង​នៅ​ក្នុង​វត្ត​អារាម នៅ​វិហារ​សាសនា​នានា និង​នៅ​តាម​លំនៅ​ឋាន​ដែល​មានការ​ប្រមូល​មនុស្ស​ជួបជុំ​ច្រើន​នោះ​ឡើយ ។

អ្នក​តាមដាន​ខាង​វិស័យ​សាសនា​បាន​លើក​ឡើង​ថា រឿង​ព្រះសង្ឃ​មិន​ពិបាក​ទប់ស្កាត់​ការ​ចម្លង​នៃ​មេរោគ​កំណាច​នេះ​ទេ ព្រោះ​ព្រះសង្ឃ​លោក​ជា​អ្នកចេះ​ដឹង​ច្រើន ឆាប់​យល់​សភាពការណ៍​បាន​លឿន​ជាង​គ្រហស្ថ ម្យ៉ាងទៀត​នៅ​ក្នុង​រដូវ​គង់​ចាំ​វស្សា​ផង ព្រះសង្ឃ​អាច​គង់នៅ​តែ​ក្នុង​វត្ត​អារាម​ដោយ​ស្ងៀមស្ងាត់​យ៉ាង​មាន​សុវត្ថិភាព ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​តាម​វត្ត​ជា​ច្រើន​ក្នុង​ពេល​ជំងឺ​កូ​វី​ដ​ឆ្លង​រាតត្បាត​នេះ គឺ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ខណៈ​ដែល​អ្នកស្រុក​ដែល​មាន​សទ្ធា​ធ្វើបុណ្យ​បំពេញ​ទាន​ក៏​មិន​ហ៊ាន​ចូល​ទៅ​ប្រគេន​ចង្ហាន់​នៅ​ក្នុង​ទី​អារាម​បាន ដោយសារ​តែ​ខ្លាច​ឆ្លង​មេរោគ​កូ​វី​ដដែល​កំពុង​តែ​រាតត្បាត​ពេញបន្ទុក​នេះ ពិសេស​គឺ​ភ័យ​ខ្លាច​មេរោគ​បំប្លែង​ថ្មី​ដែល​តា​តែ​ម្តង ព្រោះ​មេរោគ​នេះ​ឆ្លង​លឿន​ជាង​កូ​វី​ដ​ឆ្ងាយ​ណាស់ ។

ដូច្នេះ​មាន​តែ​អាជ្ញាធរ​មូលដ្ឋាន​ទេ​ដែល​ជា​ភ្នែក​ជា​ច្រមុះ​ក្នុង​ការ​ទំនុកបម្រុង​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​តាមតែ​អាច​ធ្វើ​ទៅ​បាន និង​ស្រប​តាម​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ពេល​កន្លង​មក​ផង ។

ដូចនេះ​យើង​មិន​អាច​ប្រមាទ ធ្វេសប្រហែស​បានជា​ដាច់ខាត ពីព្រោះ​កូ​វី​ដ​១៩​បាន​ចូល​ឈ្លានពាន​ដល់​គ្រប់​ទីកន្លែង​សូ​ម្បី​តែ​វត្ត​អារាម​ក៏​មេរោគ​នេះ​មិន​លើកលែង​ដែរ ឯ​ដែល​តា​បំប្លែង​ថ្មី​ក៏​កំពុង​លុកលុយ​ក្នុង​សហគមន៍ ជា​មេរោគ​ដែល​ពិភពលោក​ខ្លាច​ជាងគេ​ដោយសារ​តែ​ភាព​សាហាវ​របស់​វា​ទាំង​ការ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​ការ​ឆ្លង​លឿន​ជាង​មេរោគ​កូ​វី​ដ​ទ្វេ​ដង​ឯណោះ​បង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ ។ ហេតុនេះ​មិន​ថា​ព្រះសង្ឃ ឬ​គ្រហស្ថ​ទេ​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ទើប​ធានា​បាន​នូវ​សុវត្ថិភាព​នៃ​ការ​រស់នៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ