ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ខែ ខេត្ត​ព្រះសីហនុ បង្ក្រាប​គ្រឿងញៀ.ន ជាង ៣០០០​ករណី ឃាត់ខ្លួន​ជាង ៧០០០​នាក់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះសីហនុ​៖ ក្នុង​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០២១​នេះ សមត្ថកិច្ច បាន​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​ជាង ៣០០០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង ៧០០០​នាក់​។…

ព្រះសីហនុ​៖ ក្នុង​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០២១​នេះ សមត្ថកិច្ច បាន​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​ជាង ៣០០០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង ៧០០០​នាក់​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ថ្លែង​ក្នុង​ពិធី​ដុត​ក​ម្តេច​គ្រឿង​
​ញៀន​ជាង ៤៦៨ គីឡូក្រាម នៅ​ថ្ងៃទី​៣ ខែសីហា​នេះ​។​

​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា គ្រឿងញៀន​ជាង ៤៦៨​គីឡូក្រាម ដែល​មន្ត្រី​ជំនាញ​បាន​ដុតបំផ្លាញ​នាពេលនេះ គឺ​បង្ក្រាបបាន​ពីបទ​ល្មើស កាលពី​ឆ្នាំ​២០២០ នៅក្នុង​ខេត្ត ចំនួន​៣ រួមមាន​ខេត្ត​ព្រះសីហនុ កំពត និង​ខេត្ត​កែប​។

​លោក សៀង សុខ បាន​បញ្ជាក់ថា ការដុត​បំផ្លាញ​គ្រឿងញៀន​នាពេលនេះ គឺជា​សារ​ឆ្លើយតប និង​ជា​សកម្មភាព​ដែល​បង្ហាញ​ឲ្យ​សារ​ធា​រណ​ជន​ទូ​ទៅបាន​ឃើញថា វត្ថុតាង​គ្រឿងញៀន ដែល​បង្ក​ហានិភ័យ និង​នាំ​ឲ្យ​មាន​ភាព​អន្តរាយ ត្រូវបាន​ដុតបំផ្លាញ​ចោល​។​

​ជាមួយគ្នានេះ លោក សៀង សុខ បាន​បន្ថែមថា ប្រទេស​កម្ពុជា បាន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្តាលមកពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិតមែន តែ​មិនអាច​រារាំង​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទូទាំងប្រទេស​បានឡើយ ប៉ុន្តែ​វា​គ្រាន់តែ​បង្ក​ឲ្យ​មាន​ផលវិបាក​មួយចំនួន ក្នុងការ​បង្ក្រាប​ផងដែរ​។ ជាមួយនេះ បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ មាន​សភាព​រីក​រាលដាល​ខ្លាំងក្លា ប៉ុន្តែ​វា​អាច​ទៅដល់​ទីបញ្ចប់​នៅ​ថ្ងៃ​ណាមួយ តែ​បញ្ហា​គ្រឿងញៀន​នេះ នឹងមិន​ងាយ​រក​ទីបញ្ចប់​ឡើយ ហើយ​បរិមាណ​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ប្រសិនបើ​សមត្ថកិច្ច បង្ក្រាប​មិនទាន់​ពេលវេលា​នោះទេ វា​នឹង​ពង្វក់ស្មារតី​អូសទាញ​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ពិសេស​យុវជន​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់ បណ្តាលឱ្យ​ខូចសុខភាព និង​ឈាន​រហូតដល់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ អំពើ​ឃាតកម្ម និង​ឧក្រិដ្ឋកម្ម បង្ក​ភាពអសន្តិសុខ​ក្នុង​សហគមន៍ គឺ​មិន​ថា​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា​។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៦​ខែ ក្នុង​ឆ្នាំ​២០២១​នេះ សមត្ថកិច្ច បាន​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ជាង ៣​ពាន់​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង ៧​ពាន់​នាក់ និង​ចាប់យក​គ្រឿងញៀន បាន​សរុប​ជាង ៨៥០​គីឡូក្រាម​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ