ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បណ្ដេញ​អ្នកការទូត​រុ​ស្ស៊ីចំនួន២៤​នាក់

2 ឆ្នាំ មុន

កអគ្គរដ្ឋទូត​​រុ​ស្ស៊ី​ប្រចាំ​ក្រុង​វ៉ា​ស៊ិន​តោន​ថ្លែង​ថា សហរដ្ឋអាមេរិក បាន​ស្នើ​ដល់​អ្នកការទូត​ប្រទេស​លោក ២៤​នាក់​ឲ្យ​ចាកចេញ​ត្រឹម​ថ្ងៃ​ទី​៣​កញ្ញា​ដោយ​លើក​ហេតុផល

សហរដ្ឋអាមេរិក​-​​រុ​ស្ស៊ី ៖ ឯកអគ្គរដ្ឋទូត​​រុ​ស្ស៊ី​ប្រចាំ​ក្រុង​វ៉ា​ស៊ិន​តោន​ថ្លែង​ថា សហរដ្ឋអាមេរិក បាន​ស្នើ​ដល់​អ្នកការទូត​ប្រទេស​លោក ២៤​នាក់​ឲ្យ​ចាកចេញ​ត្រឹម​ថ្ងៃ​ទី​៣​កញ្ញា​ដោយ​លើក​ហេតុផល ពី​ការ​ផុត​ទិដ្ឋាការ​ដែល​បែប​នោះ​បង្កើន​ថែម​ទៀត ភាព​តានតឹង រវាង​ប្រទេស​ទាំង​២​។

ឯកអគ្គរដ្ឋទូត​រូប​នោះ​លោក​អាណា​តូ​លី​អាន​តូ​ណូ​វ មិន​បាន​បញ្ជាក់​ថា​តើ​សំណើ​នោះ​របស់​អា​មេ​រិ​ក ធ្វើ​ឡើង​ក្រោម​ជម្លោះ​ណាមួយ​ឬ​យ៉ាងណា​ឡើយ​។ លោក​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី​NATIONAL INTEREST ចេញផ្សាយ​នា​ថ្ងៃ​ទី​១​សីហា​ថា អ្នកការទូត​ទាំងនេះ ភាគច្រើន​នឹង​ចាកចេញ​ដោយ​មិន​មាន​អ្នក​មក​ជំនួស ព្រោះ​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ពង្រឹង​ភ្លាម​ៗ​បណ្ដា​នីតិវិធី នៃ​ការ​ផ្ដល់​ទិដ្ឋាការ​។

មាន​ប្រតិកម្ម​តប​ចំពោះ​សេចក្ដីថ្លែងការណ៍​នះ របស់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី ក្រសួងការបរទេស​អា​មេ​រិ​ក​អះអាង​នា​ថ្ងៃ​ទី​២​សីហា​ថា មិន​បាន​ប្រើ​សំណើ​នោះ​ទាក់ទិន​នឹង​ទិដ្ឋាការ ជា​មធ្យោបាយ​គាបសង្កត់​ប្រឆាំង​រុ​ស្ស៊ីឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក​NED PRICE​ថ្លែង​ថា អ្នកការទូត​រុ​ស្ស៊ី​ទាំងនោះ ត្រូវ​តែ​ចាក​ចេញពី​សហរដ្ឋអាមេរិក ដោយ​លោក​អះអាង​ថា គ្មាន​អ្វី​ដែល​ថ្មី​ទេ ក្នុង​រឿង​ដែល​ពួក​គេ​ចង់​ពន្យារ​ទិដ្ឋាការ​ដល់​៣​ឆ្នាំ​។ លោក​បញ្ជាក់​ថា​សំណើសុំ​ពន្យារ​ទិដ្ឋាការ​នោះ​នឹង​លើកយក​មក​សិក្សា​មួយ​ករណី​ម្ដង មួយ​ករណី​ម្ដង​។

រុ​ស្សុ​ី​និង​សហរដ្ឋអាមេរិក ចាប់តាំងពី​យូរ​មក​ហើយ​មានការ​ប្រទាំង​ប្រទើស​គ្នា លើ​បញ្ហា​នោះ​ហើយ​ភាព​តានតឹង​ទ្វេភាគី មានការ​កើនឡើង ក្រោយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ​បៃ​ដិ​ន​ថ្លែង​កាលពី​ខែមីនា​ថា សម​ភាគី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ជា​ឃាតករ​មួយ​រូប​។ ភាព​តានតឹង​នេះ​ហាក់​ធូរស្រាល​បន្តិច បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល រវាង​លោក​បៃ​ដិ​ន​និង​លោកពូ​ទី​ន នៅ​ក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​ទី​១៦​មិថុនា ដោយ​ក្នុង​ឱកាស​នោះ​មេដឹកនាំ​ទាំង​២ បាន​ព្រមព្រៀង​គ្នា លើ​ការ​វិល​ត្រឡប់​វិញ​នៃ​ឯកអគ្គរដ្ឋទូត​រៀង​ៗ​ខ្លួន​ទៅ​កាន់​ក្រុង​មូ​ស្គូ​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន​។

តាម​ក្រសួងការបរទេស​អា​មេ​រិ​កថា ​រុ​ស្ស៊ីពេល​នេះ​បាន​ហាម​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​មូ​ស្គុ​មិន​ឲ្យ​រក្សា​ទុក​ឬ​ជ្រើសរើស​បុគ្គលិក​ជា​ជនជាតិ​រុ​ស្សុ​ី​ឬ​ជនជាតិ​មក​ពី​ប្រទេស​ទី​៣ លើកលែងតែ​បណ្ដា​ឆ្មាំ​យាម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ