ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! លោកតាវ័យ៨៦​ឆ្នាំឡើង​បេះ​ស្វាយ ជួបគ្រោះ​អកុសលត្រឹម​មួយប៉ប្រិចភ្នែក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​វ័យ​​៨៦ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឱ្យអាណោចអាធ័ម​ បន្ទាប់​ពី​​លោកតារងគ្រោះ​បាន​ឡើង​ដើម​ស្វាយ​

រាជធានី​ភ្នំពេញ ៖ លោកតា​វ័យ​​៨៦ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឱ្យអាណោចអាធ័ម​ បន្ទាប់​ពី​​លោកតារងគ្រោះ​បាន​ឡើង​ដើម​ស្វាយ​បេះផ្លែស្វាយ​យក​មក​ទុក​ហូប ​ស្រាប់តែ​​ជាន់​ចំ​មែក​ស្វាយ​ដែល​ពុកផុយ បណ្តាល​អោយ​បាក់​ធ្លា.ក់​ទាំង​មែក​ស្វាយ​ និង​មនុស្ស​មក​​ដី ដែលមាន​កម្ពស់​ប្រមាណ​៥​ម៉ែត្រ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ ​ហើយលោកតារងគ្រោះ​​ក៏​បានបាត់បង់ជីវិត​​ពេល​ប​ញ្ជូន​​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​​យ៉ាង​​ខ្លាំង​​កាលពី​​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​៦០៤ តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោកតា​រង​គ្រោះ​ខាងលើ ពុំ​​ទាន់​ស្គាល់​អត្តសញ្ញាណនោះទេ​ គ្រាន់តែ​ដឹង​ថា មាន​អាយុ​៨៦​ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុ​ខាងលើ ។ ​លោកតារងគ្រោះ​​មានកូន​​៣​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ហើយ​កូនប្រុស​ស្រី​២​នាក់ បាន​ទៅ​រស់នៅ​ក្រៅប្រទេស នៅ​សល់​តែ​កូនស្រី​តែ​ម្នាក់​ប៉ុណ្ណោះ​រស់នៅ​ស្រុក​ខ្មែរ ជាមួយ​ប្តី​របស់​នាង នៅ​ឯ​ខេត្តសៀមរាប ។ ​បច្ចុប្បន្ន​លោកតា​​រងគ្រោះ​ខាងលើ រស់នៅ​តែ​២​នាក់​ប្អូនប្រុស​បង្កើត​ម្នាក់​ទៀត អាយុ​៨៣​ឆ្នាំ ដែល​ជា​ពោះម៉ាយ​ដូច​គ្នា ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​លោកតា​​រងគ្រោះ​ខាងលើ​ឡើង​ដើម​ស្វាយ ដើម្បី​បេះ​ផ្លែស្វាយ​ជា​ច្រើន​នៅ​លើ​ដើម ក្នុងផ្ទះ​របស់​គាត់ ដោយ​មាន​កាន់​ថង់​ខ្មៅ​មួយ​ចាំ​ច្រក​ផ្លែស្វាយ​ដែល​បេះ​បាន ។ លុះ​ពេល​ឡើង​ដល់​កម្ពស់​ប្រមាណ​៥​ម៉ែត្រ​ ស្រាប់តែ​​លោកតារងគ្រោះ​ជាន់​​ចំ​មែក​ស្វាយ​មួយ ដែល​ពុក​ផុយ បណ្តាល​អោយ​បាក់​ទាំង​មែក​ស្វាយ​ ​និង​ធ្លា.ក់​លោកតា​ចុះ​មក​ចំ​នឹង​​របង​បន្លា ហើយ​ធ្លា.ក់​បន្ត​មក​ដល់​ដី​ បោ.ក​ក្បាល​នឹង​​ថ្នល់​បេ​តុង ​បណ្តាល​ឱ្យ​បែ.កក្បាល​ហូរ​ឈា.ម​​លើ​​ដងផ្លូវ រង​របួសយ៉ាង​ធ្ងន់ធ្ងរ​ ។

ភ្លាម​ៗ​នោះ លោកតា​ចំណាស់​ជា​ប្អូនប្រុស​បង្កើត​ដែល​រស់​នៅ​ជាមួយ​គ្នា រួម​ជាមួយ​អ្នក​ជិតខាង​ដែល​រស់នៅ​ក្បែរ​​កន្លែងកើតហេតុ​ បាន​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​សា​ម៉ុ​យ អោយចុះ​មក​​ដឹក​​លោកតា​រង​គ្រោះ​យក​ទៅ​សង្គ្រោះដែរ​ ​ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ​លោកតារងគ្រោះ​​បានបាត់បង់​ជីវិត​បាត់​ទៅ​ហើយ ដោយសារ​ស្ថានភាព​របួស​ក្បាល​ធ្ងន់ធ្ងរ ហើយ​ហូរ​ឈា.ម​ច្រើន​ពេក ។

ក្រោយ​កើត​ហេតុ កម្លាំង​នគរបាល​បាន​ចុះ​មក​អន្តរាគមន៍​ និង​ពិនិត្យ​ទី​តាំង​កើតហេតុ ហើយ​ស.ព​​លោក​តា​​រង​គ្រោះ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ធ្វើ​សំណាក​ដល់​មន្ទីរពេទ្យ មុន​ពេល​អនុញ្ញាត​អោយ​ដឹក​ត្រឡប់​ទៅ​កាន់​ផ្ទះ​វិញ ដើម្បី​អោយ​សមត្ថកិច្ច​ពិនិត្យ​វិ​ច្ច័​យ​ម្តងទៀត មុន​ពេល​សម្រេច​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ពេល​ក្រោយ​ផង​ដែរ ។

តាម​ការ​អះអាង​អោយ​ដឹង​ពី​អ្នក​ជិតខាង​បាន​បញ្ជាក់​ថា លោកតា​រង​គ្រោះ​រូបនោះ​ បាន​រស់នៅ​​ផ្ទះ​​ខាងលើ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ហើយ​គាត់​តែងតែ​ឡើង​បេះ​ផ្លែ​ស្វាយ​យក​ដើរ​ចែក​អ្នក​ជិតខាង​ហូប​ណាស់ នៅ​ពេល​ដើមស្វាយ​​របស់​គាត់​មាន​ផ្លែ​ម្តងៗ ហើយ​ពេល​ឡើង​បេះ​ម្តង​ៗ ក៏​មិន​ដែល​កើត​មាន​បញ្ហា​អ្វី​នោះ​ដែរ ​លុះ​​នៅ​វេលាម៉ោង​កើតហេតុ ស្រាប់តែ​លោកតា​​ជួប​រឿង​អកុសល​បែប​នេះ​​តែម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ