ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់រូបរាងម៉ូតូតម្លៃ ១១ លាន​ដុល្លារ​​ ថ្លៃជាងគេលើលោក !

2 ឆ្នាំ មុន

មាន​មនុស្ស​ជា​ច្រើនបានដឹង​ថា ​មាន​ម៉ូតូ​ខ្លះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​មិន​អ​៊ីចឹង​នោះ​ទេ ​! នៅ​មាន​ម៉ូតូ​ដែល​មាន​តម្លៃលើស​នេះ​ទៅ​ទៀត គឺ​ខ្ទង់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ​។ មកដឹងពី​ម៉ូតូ​ថ្លៃ​ជាងគេ​លើ​លោក ថា​តើ​វា​មាន​សម្រស់​ស្រស់​ស្អា​តប៉ុនណា ប្រ​សិន​អ្នកមាន​ចិត្ត​លើ​វាសូម​បន្ត​ក្តី​ស្រមៃ​…

មាន​មនុស្ស​ជា​ច្រើនបានដឹង​ថា ​មាន​ម៉ូតូ​ខ្លះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​មិន​អ​៊ីចឹង​នោះ​ទេ ​! នៅ​មាន​ម៉ូតូ​ដែល​មាន​តម្លៃលើស​នេះ​ទៅ​ទៀត គឺ​ខ្ទង់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ​។ មកដឹងពី​ម៉ូតូ​ថ្លៃ​ជាងគេ​លើ​លោក ថា​តើ​វា​មាន​សម្រស់​ស្រស់​ស្អា​តប៉ុនណា ប្រ​សិន​អ្នកមាន​ចិត្ត​លើ​វាសូម​បន្ត​ក្តី​ស្រមៃ​ ៖

Harley Davidson Cosmic Starship

ម៉ូតូ​ថ្លៃ​បំផុត​លើក​លោក លំដាប់​ទី ​៥ ៖ Harley Davidson Cosmic Starship មាន​តម្លៃ ១.៥ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ ម៉ូតូ​នេះ​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​ល្បីឈ្មោះ​លំដាប់​ពិភពលោក គឺ​លោក Jack Armstrong ដែល​មូលហេតុ​ធ្វើ​ឱ្យ​ម៉ូតូ​នេះ​មាន​តម្លៃ​ថ្លៃ ព្រោះថា ​គំនូរ​របស់​លោក​ខ្លះ​លក់​ក្នុង​តម្លៃ​ជាង ៣ លាន​ដុល្លារ​ឯណោះ ​ដូច្នេះ​ប្រសិនបើ​អ្នកមាន​លុយ​សល់ ១,៥ លាន​ដុល្លារ ហើយ​ចង់​ធ្វើ​ជា​ម្ចាស់​ម៉ូតូ​ថ្លៃ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នោះ នេះ​ប្រហែលជា​តម្លៃ​ដែល​អ្នក​កំពុង​ស្វែងរក​ហើយ ​។

The Yamaha BMS Chopper

ម៉ូតូ​ថ្លៃ​បំផុត​លើក​លោក លំដាប់​ទី ​៤ ៖ The Yamaha BMS Chopper មាន​តម្លៃ ៣ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ មើលទៅ​ដូច​ជា​បំណែក​មេកានិច​សិល្បៈ​ដ៏​អស្ចារ្យ​មួយ ​​។ វា​ដូច​ជា​សត្វ​ចម្លែក​មួយ​ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​ប្រមូល​គំនិត​នៃ​សិល្បៈ ដែល​គួរ​ឱ្យ​កោតសរសើរ​លើ​ការ​រចនា និង​សោភ័ណ​ភាព​របស់​វា​ ។ ម៉ាស៊ីន​របស់​វា​កម្លាំង 1,700 cc ហើយ​វា​មាន​ស្រោប​ដោយ​មាស ២៤ កា​រ៉ាត់ និង​កន្លែង​អង្គុយ​របស់​អ្នកបើកបរ ធ្វើ​ឡើង​ពី​កប្បាស​ពណ៌​ក្រហម​ដែល​ថ្លៃ​ ។

Ecosse ES1 Spirit

ម៉ូតូ​ថ្លៃ​បំផុត​លើក​លោក លំដាប់​ទី​ ៣ ៖ Ecosse ES1 Spirit មាន​តម្លៃ ៣.៦ លាន​ដុល្លារ​អា​មេ​រិ​ក ​។ Ecosse Spirit គឺជា​ម៉ូតូ​ធ្វើ​ពី​ទី​តានី​ញ៉ូ​ម​(titanium) ជា​ម៉ូតូ​ផលិត​មាន​ចំនួន​កំណត់​ផង​ដែរ (Limited Edition) និង​ជា​ម៉ូតូ​ថ្លៃ​បំផុត​ទី​បី​នៅ​លើ​ពិភពលោក​ ។ កុំ​ទុក​ឱ្យ​រូបរាង​របស់​វា​បញ្ឆោត​អ្នក​បាន ព្រោះ​កង់​នេះ​មាន​កម្លាំង​ខ្លាំង និង​ដើម្បី​តម្រូវ​អ្នក​ដែល​មានបទពិសោធន៍​បើកបរ​លឿន​បំផុត ប្រសិនបើ​អ្នកចេះ​បើក​ត្រឹម​កម្លាំង​ធម្មតា​ទេ អ្នក​ប្រាកដជា​មិន​អាច​បញ្ជារ​ម៉ូតូ​នេះ​បាន​ទេ​ ។ វា​មាន​ល្បឿន​រហូត​ដល់ ៣៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះ​ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា​ ចង់​ទិញ​វា ដំបូង​អ្នក​ត្រូវ​រៀន​យ៉ាង​ហោច​ណាស់​ពី​រស​ប្តា​ហ៍ នៅ​ទីស្នាក់ការ​កណ្តាល​អេកូ​ស (the Ecosse) សិន មុន​ពេល​ពួក​គេ​អនុញ្ញាត​ឱ្យ​អ្នក​យក​វា​មក​ជិះ ។

1949 E90 AJS Porcupine


ម៉ូតូ​ថ្លៃ​បំផុត​លើក​លោក លំដាប់​ទី ​២ ៖ 1949 E90 AJS Porcupine មាន​តម្លៃ ៧ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ មិនជា​បញ្ហា​នោះ​ទេ ប្រ​សិន​អ្នក​សប្បាយចិត្ត នឹង​ការ​ចំណាយ​អស់ ៧ លាន​ដុល្លារ ទៅ​លើ​ម៉ូតូ​នេះ ប៉ុន្តែ​សូម​បញ្ជាក់​ថា ម៉ូតូ​នេះ​ផលិត​នៅ ឆ្នាំ​ ១៩៤៩ ហើយ​វា​មាន​តែ ៤ គ្រឿង​ប៉ុណ្ណោះ​ ។ មួយ​ក្នុង​ចំណោម ​៤​ គ្រឿង​បាន​ឈ្នះ ជើងឯក​ពិភពលោក ថែម​ទៀត​ផង ដូចនេះ​មិន​ពិបាក​នឹង​ដឹង​ពី​តម្លៃ​របស់​វា​នោះ​ទេ​ ។

Neiman Marcus Limited Edition Fighter

ម៉ូតូ​ថ្លៃ​បំផុត​លើក​លោក លំដាប់​ទី​ ១ ៖ Neiman Marcus Limited Edition Fighter មាន​តម្លៃ ១១ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ម៉ូតូ​ផលិត​មាន​ចំនួន​កំណត់ (Limited Edition)​ ។ Neiman Marcus គឺជា​ហាង​លក់ទំនិញ​ដ៏​ប្រណីត​របស់​អា​មេ​រិ​ក ក្រោយ​ពេល​អ្នក​ផលិត​សម្រេចចិត្ត​ដាក់​ឱ្យ​ដេញថ្លៃ វាទ​ទួល​បាន​តម្លៃ​កប់​ពពក​តែ​ម្តង និង​ក្លាយជា​ម៉ូតូ​ថ្លៃ​ជា​គេ​លើ​លោក ​។ កាល​ដាក់​ឱ្យ​ដេញថ្លៃ​ដំបូង មាន​តម្លៃ​ត្រឹមតែ ១១ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ទីបំផុត​វាល​ក់បាន​ក្នុង​តម្លៃ ១១ លាន​ដុល្លារ​អា​មេ​រិ​ក​ ៕ ប្រភព ​៖ wealthygorilla

អត្ថបទសរសេរ ដោយ