ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វ៉ាក់សាំង​អាមេរិក Johnson & Johnson ចាក់​បាន​ជិត ១២០០០​នាក់ នៅ​ថ្ងៃ​ដំបូង​នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​ប្រើប្រាស់​ថ្នា​វ៉ាក់សាំង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក Johnson & Johnson នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១​។…

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​ប្រើប្រាស់​ថ្នា​វ៉ាក់សាំង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក Johnson & Johnson នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១​។ តាម​របាយការណ៍ នៅ​ថ្ងៃ​ដំបូង​នេះ វ៉ាក់សាំង​អាមេរិក ចាក់​បាន​ចំនួន ១១៨៦៣​នាក់​។​

​សូម​រម្លឹកថា វ៉ាក់សាំង​អាមេរិក Johnson & Johnson សរុប ១ ០៦០ ១០០ ដូ​ស ត្រូវបាន​ដឹកជញ្ជូន​មកដល់​កម្ពុជា ចំនួន ២​លើក​។ ក្នុងនោះ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ចំនួន ៤៥០ ៥០០​ដូ​ស និង​នៅ​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃទី​១ ឈានចូល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ចំនួន ៦០៩ ៦០០​ដូ​ស​ទៀត​។

​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ក្នុងពេល​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ សម្តេច​បានប្រកាស​ឲ្យ​យក​វ៉ាក់សាំង​អាមេរិក​ទាំងនោះ ចាក់​ឲ្យ​ជនជាតិដើម​ភាគតិច រស់នៅ​កម្ពុជា​។ វ៉ាក់សាំង​អាមេរិក​នេះ ម្នាក់​ចាក់​តែ ១​ដូ​ស​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង​កូ​វីដ បាន​ចំនួន ៧ ៤៩៨ ១២៩​នាក់ ស្មើនឹង ៧៤,១៨% ក្នុង​គម្រោង​អ្នក​ចាក់​វ៉ាក់សាំង អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ចំនួន ១០​លាន​នាក់​។ ក្នុងនោះ កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ថ្ងៃទី​១ និង​ថ្ងៃទី​២​សីហា ចាក់​វ៉ក់​សាំង បាន​ចំនួន ៧៩៦៧៦​នាក់ ស្មើនឹង ៤,០៥% នៃ​ចំនួន​កុមារ និង​យុវវ័យ​សរុប​ទូទាំងប្រទេស ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ១ ៩៦៦ ៩៣១​នាក់​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បង្ហាញថា ក្នុងចំណោម​អ្នក​ចាក់​វ៉ាក់សាំង ៧ ៤៩៨ ១២៩​នាក់ គឺ​ចាក់​វ៉ាក់សាំង Sinopharm ចំនួន ២ ៧២៥ ៧៦១​នាក់​។ AstraZeneca ( Covishield ឥណ្ឌា ) ១៦៥ ៦០៨​នាក់​។ AstraZeneca ( ជប៉ុន ) ១១៧ ៨៩៣​នាក់​។ Sinovac ៤ ៣៩៧ ៣២៨​នាក់​។ រីឯ​វ៉ាក់សាំង​អាមេរិក Janssen ( Johnson & Johnson ) ចំនួន ១១ ៨៦៣​នាក់​៕​