ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់កំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច សង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ៩៣ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ដោយ​សង្ស័យ​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ថ្មី Delta ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ៩៣ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ដោយ​សង្ស័យ​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ថ្មី Delta ។

Picture

យោង​តាម​សេចក្តីសម្រេច​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ២ សីហា និង​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា «​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​មានការ​ចេញ​-​ចូល ចំពោះ​កំណាត់​ផ្លូវ​លេខ ៩៣ ពី​ចំណុច​សាលា​បឋម​សិក្សា​ពញាក្រែក រហូត​ដល់​ចំណុច​ផ្ទះ​លេខ ១១៦ រួម​ទាំង​លំនៅ​ឋាន​ក្នុង​បុរី ខេ​ស៊ី (KC)​ស្ថិត​នៅ​ក្រុម​ទី ៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រ​ជ​ធានី​ភ្នំពេញ ដោយ​សង្ស័យ​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ថ្មី Delta ។

Picture

ការ​សម្រេច​បិទ​រយៈពេល ៧ ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី ៣ ខែសីហា ដល់​ថ្ងៃ​ទី ៩ ខែសីហា ឆ្នាំ ២០២១ រហូត​ការ​ស្រាវជ្រាវ​ត្រូវ​បាន​បិទ​បញ្ចប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ថ្មី ក្នុង​សហគមន៍ ៕

Picture
រូបតំណាង
Picture
Picture
Picture