ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ផលប៉ះពាល់៣យ៉ាងសំខាន់ៗ នៅពេលដែលអ្នកខឹង

2 ឆ្នាំ មុន

អារម្មណ៍ខឹងនរណាម្នាក់ គឺពិតជាពិបាកក្នុងខ្លួនណាស់។ វាហាក់បីដូចជាភ្លើងកំពុងតែឆេះនៅក្នុងបេះដូង ហើយចង់ផ្ទុះចេញមកក្រៅ។ ជាការពិតណាស់ នេះមិនត្រឹមតែអារម្មណ៍នោះទេដែលប៉ះពាល់ តែវាប៉ះពាល់ដល់រាងកាយថែមទៀតផង។ តើមានអ្វីកើតឡើងលើរាងកាយរបស់អ្នកនៅពេលដែលអ្នកខឹងនរណាម្នាក់? ១. សម្ពាធឈាមឡើងខ្ពស់…

អារម្មណ៍ខឹងនរណាម្នាក់ គឺពិតជាពិបាកក្នុងខ្លួនណាស់។ វាហាក់បីដូចជាភ្លើងកំពុងតែឆេះនៅក្នុងបេះដូង ហើយចង់ផ្ទុះចេញមកក្រៅ។ ជាការពិតណាស់ នេះមិនត្រឹមតែអារម្មណ៍នោះទេដែលប៉ះពាល់ តែវាប៉ះពាល់ដល់រាងកាយថែមទៀតផង។ តើមានអ្វីកើតឡើងលើរាងកាយរបស់អ្នកនៅពេលដែលអ្នកខឹងនរណាម្នាក់?

១. សម្ពាធឈាមឡើងខ្ពស់

នៅពេលអ្នកខឹង នោះលំហូរឈាមនឹងត្រូវបែងចែកបញ្ជូនទៅកាន់ផ្នែកផ្សេងៗគ្នានៃរាងកាយ ហើយក៏ព្រោះតែការកើនឡើងនូវកម្រិតនៃអរម៉ូនស្ត្រេស (cortisol និងadrenaline) ចង្វាក់បេះដូងប្រែជាលោតលឿនជាងធម្មតាដែលបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាប្រចាំស្រាប់នោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃជម្ងឺគាំងបេះដូង ឬជំងឺដាច់សសៃឈាមខួរក្បាល នៅពេលខឹងខ្លាំងជាក់ជាមិនខាន។

២. បញ្ហាប្រព័ន្ធរំលាយអាហារ

កង្វះលំហូរឈាមទៅកាន់ពោះវៀននៅពេលខឹង នឹងបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ ជាពិសេសប្រសិនបើអ្នកតែងតែខឹងសឹងគ្រប់ពេល។ នេះជាហេតុផលមួយចម្បងបំផុតដែលធ្វើឱ្យអ្នកពេលខ្លះជួបប្រទះអារម្មណ៍រមួលក្នុងពោះ និងបញ្ហាពោះវៀន នៅពេលខឹង។

៣. ចំពោះប្រព័ន្ធភាពស៊ាំ

ការខឹងក៏ធ្វើឱ្យមាន ភាពមិនប្រក្រតីនៃមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។ មុខងារនៃក្រពេញទីរ៉ូអ៊ីតត្រូវទទួលរងផលប៉ះពាល់ ដែលមានន័យថាសមត្ថភាពប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកោសិកាគ្រោះថ្នាក់ផ្សេងទៀតក្នុងរាងកាយត្រូវជួបប្រទះការរំខាន។ ហើយក៏ព្រោះតែប្រព័ន្ធភាពស៊ាំមិនដំណើរការមុខងារបានត្រឹមត្រូវនោះមានន័យថា អ្នកកំពុងប្រឈមមុខនឹងការកើតជម្ងឺផ្សេងៗហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ