ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អ្នកស្រុក​មួយ​ភូមិ​ចេញ​មក​រារាំង ក្រោយ​ដឹង​ថា​ បញ្ចុះស.ព​អ្នក​កូ​វី​ដ​​នៅទីនេះ

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​ផ្អើល​ចេញ​មក​រារាំង ដោយមិន​អោយ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​យក​សព​បុរស​ជនជាតិ​អ៊ិ​ស្លា​ម​ម្នាក់​ដែល​ស្លា.​ប់ដោយជំងឺ​កូ​វី​ដ​១៩​មក​បញ្ចុះ​នៅ​លើ​ទួល​កប់ខ្មោច​ក្បែ​រភូមិ​អ្នកស្រុក ដោយ​ពួកគាត់បារម្ភខ្លាច​ឆ្លង​ជំងឺកូ​វី​ដ​១៩​មក​ដល់​អ្នក​ភូមិ​ ។ ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១…

​ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​ផ្អើល​ចេញ​មក​រារាំង ដោយមិន​អោយ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​យក​សព​បុរស​ជនជាតិ​អ៊ិ​ស្លា​ម​ម្នាក់​ដែល​ស្លា.​ប់ដោយជំងឺ​កូ​វី​ដ​១៩​មក​បញ្ចុះ​នៅ​លើ​ទួល​កប់ខ្មោច​ក្បែ​រភូមិ​អ្នកស្រុក ដោយ​ពួកគាត់បារម្ភខ្លាច​ឆ្លង​ជំងឺកូ​វី​ដ​១៩​មក​ដល់​អ្នក​ភូមិ​ ។ ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១ ​សីហា ស្ថិតនៅ​តំបន់​ភូមិ​ល្ហើយ ដែល​ស្ថិត​ក្នុងភូមិ​ឧ​ត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។

ប្រភពបានឱ្យដឹងថា សាកសព​ដែល​ត្រូវ​បាន​គេ​ដឹក​បំណង​យក​មក​បញ្ចុះ​នៅ​ទីតាំង​ខាងលើ គឺជា​ជនជាតិ​ឥ​ស្លា​ម ដែល​មាន​ទីលំ​នៅ​ក្នុងភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៌ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។ ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​កើតហេតុ​នោះ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​២​រសៀល គេ​ឃើញ​មាន​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង បាន​បើក​ចូល​មក​ក្នុងភូមិ ហើយ​បាន​ប្រាប់​អ្នក​ភូមិ​ថា គេ​ចូល​មក​ជីក​ធ្វើ​ផ្លូវ ប៉ុន្តែ​ពេល​ចូល​ទៅ​ដល់​ទួល​កប់ខ្មោច ស្រាប់តែ​ជីករណ្តៅ​ពីលើ​ផ្នូរ​ចាស់​របស់​អ្នក​ភូមិ ហើយ​បន្តិច​ក្រោយមក ក៏​ស្រាប់​តែ​មាន​ខាង​អាជ្ញាធរ មក​ដើរ​ប្រាប់​អ្នក​ភូមិ​អោយ​ចូល​ផ្ទះ​កុំ​ចេញ​ឆ្វេ​ច​ឆ្វាច ព្រោះ​បន្តិចទៀត​គេ​យក​សព​កូ​វី​ដ​មក​បញ្ចុះ ។

គ្រាន់តែឮដំណឹង​នេះ​ភ្លាម ​ទើប​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ផ្អើល ប្រ​កូក​ប្រកាសប្រាប់​ត​ៗ​គ្នា លុះ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ឡាន​ពេទ្យ​ដឹក​សព​មក​មែន ទើប​អ្នក​ភូមិ​នាំ​គ្នា​ផ្អើល​ចេញ​មក​រារាំង​តែ​ម្តង​ ។ អ្នក​ភូមិ​ទាំងនោះ​បាន​អះអាង​ថា ជំងឺ​កូ​វី​ដ​១៩​នេះ គឺជា​ជំងឺឆ្លង​កាច​សាហាវ​ណាស់ គ្រាន់តែ​ពាក់​ព​ន្ធ័​ប្រយោល​ៗ ក៏​ត្រូវ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ បើ​ដឹង​ថា ​គ្រួសារ​ណា​កើត​ហើយ​គឺ​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ ព្រោះ​ខ្លាច​ឆ្លង ដូច្នេះ​ ពួក​គាត់​ដាច់ខាត​មិន​អោយ​យក​សព​ដែល​កើត​កូ​វី​ដ​នេះ មក​បញ្ចុះ​នៅ​ក្បែ​ភូមិ​របស់​ពួក​គាត់​ទេ​។

​​លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា បុរស​ជនជាតិ​ឥ​ស្លា​ម​នេះ គាត់​មាន​ប្រវត្តិ​កើត​ជំងឺលើសឈាម ​និង​ទឹកនោមផ្អែម ហើយ​គេ​បាន​ប្រទះ​ឃើញ​គាត់​ដេក​ស្លា.ប់​នៅ​ក្នុងផ្ទះ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ប៉ុន្តែ​ដើម្បី​ការពារ​តាម​វិធានការ​សុខាភិបាល ទើប​លោកស្រី​បាន​ទាក់ទង​ហៅ​ក្រុម​គ្រូពេទ្យ មក​យក​សំណាក​សព​ជា​មុន​សិន បើ​គាត់​អវិជ្ជមានជំងឺកូ​វី​ដ​១៩​ទើប​ប្រគល់​អោយ​សាច់ញាតិ រៀបចំ​យក​ទៅ​ធ្វើបុណ្យ ប៉ុន្តែ​ក្រោយ​ពី​ពិនិត្យ​រួច​លទ្ធផល ​បែរជា​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទើប​គណៈកម្មការ​ទប់ស្កាត់​ជំងឺកូ​វី​ដ​១៩​ថ្នាក់​ស្រុក ត្រូវ​ចាត់ចែង​រក​ទីតាំង​សុវត្ថិភាព​ ដើម្បី​បញ្ចុះសព​ ។

លោកស្រី​អភិបាលស្រុក​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​យើង​ពុំ​មាន​ទីតាំង​ដី​ទំនេរ​អាច​បញ្ចុះសព​បាន ទើប​អាជ្ញាធរ​សំរេច​យក​សព​ទៅ​បញ្ចុះ​នៅ​ទីទួល ខាងក្រោយ​តំបន់​ភូមិ​ល្ហើយ​នោះ ដោយសារ​ទីតាំង​នោះ គឺជា​ដី​សាធារណៈ និង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋ​ផង ហើយ​សព​មុន​ហ្នឹង​យក​ចេញ​ទៅ គ្រូពេទ្យ​ជំនាញ​បាន​រុំ​ខ្ចប់​យ៉ាង​ជិត​ដាក់​ក្នុង​ម្ឈូស និង​បាន​បាញ់ថ្នាំ​សំលាប់​មេរោគ​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ ប៉ុន្តែ​ដោយសារ​អ្នក​ភូមិ​មិន​យល់ ហើយ​មានការ​ភ័យ​ខ្លាច ទើប​នាំ​គ្នា​ចេញ​មក​រារាំង​បែប​នេះ ហើយ​អាជ្ញាធរ​ក៏​មិន​ប្រឆាំង​និង​ពលរដ្ឋ​ដែរ គឺ​ក្រោយ​មានការ​រារាំង​ពី​ប្រជាពលរដ្ឋ និង​មានការ​ស្នើ​សុំ​ពី​សាច់ញាតិ​នៃ​សព អាជ្ញាធរ​ក៏​អនុញ្ញាត​អោយ​យក​សព​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត ឯ​ខេត្ត​ត្បូងឃ្មុំ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តែ​ម្តង​ទៅ​។

ដោយឡែក​ លោក​វិ​ជ្ជ​បណ្ឌិត អ៊ិ​ន ពៅ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ដែរ​ថា ក្រុម​គ្រូពេទ្យ​របស់​លោក គឺ​ធ្វើ​ទៅ​តាម​ការ​ចាត់ចែង​របស់​អាជ្ញាធរ​ស្រុក ដែល​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​ជំងឺកូ​វី​ដ​ថ្នាក់​ស្រុក គេ​អោយ​ដឹក​យក​ទៅ​បញ្ចុះ​ទៅ​ទីទួល​នោះ ទើប​ឡានពេទ្យ​ដឹក​ទៅ ប៉ុន្តែ​អ្នកស្រុក​ខ្លះ​គាត់​មិនដឹង ​បែរជា​ដើរ​និយាយ​ថា ឡានពេទ្យ​រដ្ឋ ចេញ​រកស៊ី​ដឹក​ខ្មោច​កូ​វី​ដ​យក​ទៅ​កប់​ទៅ​វិញ ដែល​នេះ​គឺជា​ការ​យល់​ច្រឡំ​ទាំងស្រុង​។

លោក​វិ​ជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​មាន​អ្នកស្រុក​លើកគ្នា​ចេញ​មក​រារាំង មិន​អោយ​បញ្ចុះសព​នៅ​លើ​ទួល​នោះ អាជ្ញាធរ​ស្រុក​ក៏​បញ្ជា​អោយ​ក្រុម​គ្រូពេទ្យ ដឹក​យក​សព​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​សព នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​វិញ ហើយ​ឡានពេទ្យ​ក៏​បាន​ដឹក​សព​ចេញ​ទៅ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល និង​ទៅ​ដល់​ខេត្ត​ត្បូងឃ្មុំ ទីតាំង​បញ្ចុះសព​នៅ​វេលា​ម៉ោង​ជិត​៩​យប់ ហើយ​ពេល​ទៅ​ដល់​ក្រុមការងារ​នៅ​ខាង​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​សហការ​បញ្ចុះសព​ភ្លាម​ៗ​តែ​ម្តង​ដោយ​មិន​បាន​ទុក​យូរ​នោះ​ទេ​​។

អត្ថបទសរសេរ ដោយ