ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀល មានកម្លាំងយ៉ាងណាធៀបនឹងលុយបរទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់ខ្មែររៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ ខែសីហា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់ខ្មែររៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៣ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៣៣ រៀល លក់ចេញ ៤៨៨១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩០ រៀល លក់ចេញ ៣០២០ រៀល ។

ទន្ទឹមនេះដែរហាងឆេងប្រាក់រៀលធៀបនឹងប្រាក់យន់ចិន គឺ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៣ រៀល លក់ចេញ ៣៧៥០ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៤ រៀល លក់ចេញ ៣៥៨ រៀល ។

ចំពោះហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ដុល្លារស៊ីហ្គាពួរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៧ រៀល លក់ចេញ ៣០៣៧ រៀល ខណៈ ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៧៩ រៀល ៕       

                    

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ