ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែលួចឆ្មក់ទើបចាប់បានជាបន្តបន្ទាប់រហូតដល់១០នាក់ នៅខេត្តព្រៃវែងករណីគ្រឿងញៀន

2 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​ក្រុម​អ្នក​ចែកចាយ​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ពាមរ​ក៌ ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៦​កញ្ចប់ ។ សកម្មភាព​ឆ្មក់​ចូល​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​ក្រុម​អ្នក​ចែកចាយ​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ពាមរ​ក៌ ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៦​កញ្ចប់ ។

Picture

សកម្មភាព​ឆ្មក់​ចូល​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣០​កក្កដា នៅ​ចំណុច​ភូមិ​ពាម​កោះ ឃុំ​ពាមរ​ក៌ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។

Picture

លោក​វរៈសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស នៃ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ លោក​បាន​ប្រើប្រាស់​វិធានការ​ញុះញង់​ដោយ​អោយ​ជនសង្ស័យ យក​ថ្នាំ​ញៀន​ជា​វត្ថុ​តាង​ចេញ​មក​ចែកចាយ រួច​លោក​ដឹកនាំ​កម្លាំង​ចុះ​សង្គ្រប់​ចាប់​តែ​ម្តង ដោយ​ពី​ដំបូង​លោក​ចាប់​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ បន្ទាប់​មក​ក៏​បន្ត​និ​តិ​វិធី​ឈាន​ទៅ​ចាប់​ជនសង្ស័យ ដែល​ជា​អ្នក​ផ្តល់​ថ្នាំ​ញៀន​បាន​ចំនួន​៥​នាក់​ទៀត សរុប​ទាំងអស់​គឺ​១០​នាក់ ក្នុង​នោះ​ទី​១.​ឈ្មោះ ង្វៀ​ង យុំាង​អែម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ទី​២​ឈ្មោះ សាត ស​ក្ក័​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ ទី​៣​ឈ្មោះ ចូ​ច ឌី​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកឡាន ទី​៤​ឈ្មោះ ផា​ន វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ ទី​៥​ឈ្មោះ យង់ ហ៊ាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ ទី​៦​ឈ្មោះ ឌួ​ង កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ ទី​៧​ឈ្មោះ ចារឹក វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ ទី​៨​ឈ្មោះ មាន ស៊ី​ថន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ ទី​៩​ឈ្មោះ ណាត មុន្នីរ​ត្ន័ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​១០​ឈ្មោះ សុវណ្ណ ស្រី​និ​ជ្ជ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​។

Picture

លោក ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​កម្លាំង​របស់​លោក​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៦​កញ្ចប់ ទម្ងន់​៣៩,២០​ក្រាម ទាំង​សំបក​ថង់ ទូរស័ព្ទ​ដៃ​ចំនួន​១២​គ្រឿង ម៉ូតូ​ចំនួន​០៤​គ្រឿង ទុយោ​រំលែក​ថ្នាំ​ចំនួន​០៤ ថង់​រំលែក​ថ្នាំ​មួយ​ចំនួន ទុយោ​ជក់​ថ្នាំ​០២​ដុំ ដែកកេះ​ចំនួន​០៦ និង​ឧបករណ៍​ជក់​ថ្នាំ​០៣​សម្រាប់ ។

Picture

បច្ចុប្បន្ន ជនសង្ស័យ​រួម និង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ៕

Picture