ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ និងឃាត់ខ្លួន​មនុស្ស​បាន​​០៩​នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បង្ក្រាប​ទីតាំង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​កាហ្វេ និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​០៩​នាក់ ។ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បង្ក្រាប​ទីតាំង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​កាហ្វេ និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​០៩​នាក់ ។

Picture


មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៤:៣០​នាទី លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ទីតាំង​លប​លួច​បើក​ដំណើរការ​ល្បែងភ្នាល់ ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​យីហោ សំណាង កាហ្វេ ដែល​មាន​ទីតាំង​១០៥+១០៥A ផ្លូវ​លេខ​៨០ ក្រុម​ទី​២៧០ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

Picture

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​នោះ​បាន​ដកហូត​វត្ថុ​តាង រួម​មាន​: ទូរទស្សន៍​ចំនួន​០៣​គ្រឿង កុំព្យូទ័រ​០១​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​០៩​នាក់ ស្រី​០៣​នាក់ បញ្ជូន​ទៅ​អធិការ​នគរបាល ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​តែ​ម្តង ៕

Picture
Picture
Picture
Picture