ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចេញមុខទិញស្រូវពីកសិករទប់ការធ្លាក់ថ្លៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមដោះស្រាយតម្លៃស្រូវនារដូវប្រមូលផលក្នុងឆ្នាំ ២០២១ នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម របស់រដ្ឋាភិបាលកម្ពុជា អះអាងថា បានត្រៀមថវិកាសម្រាប់ផ្ដល់ឥណទានដល់បណ្ដារោងម៉ាស៊ីនកិនស្រូវ…

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមដោះស្រាយតម្លៃស្រូវនារដូវប្រមូលផលក្នុងឆ្នាំ ២០២១ នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម របស់រដ្ឋាភិបាលកម្ពុជា អះអាងថា បានត្រៀមថវិកាសម្រាប់ផ្ដល់ឥណទានដល់បណ្ដារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនច្នៃ និងនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីបងប្រជាកសិករដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃនោះហើយ ។ 

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អះអាងថា ធនាគាររដ្ឋមួយនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព និងចីរភាព ដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទក្នុងក្របខណ្ឌនៃការអនុវត្តរបៀបវារៈគោនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។

 ស្រូវប្រជាពលរដ្ឋដែលទើបប្រមូលផលបានធ្លាក់ថ្លៃគួរឲ្យបារម្ភនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីឈ្មួញវៀតណាមបានបញ្ឈប់សកម្មភាពចុះទិញពីកសិករខ្មែរ ពិសេសក្រោយពីច្រកព្រំដែនប្រទេសទំាងពីរបានការរឹតបណ្តឹងដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ។ តម្លៃស្រូវសើម ប្រភេទស្រូវអ៊ីអ៊ែ ៨៥ នៅតាមបណ្ដាខេត្តមួយចំនួន មានតម្លៃចន្លោះពី ៦៩០ ទៅ ៧១០ រៀលក្នុងមួយគីឡូក្រាម ស្រូវអូអឹមមានតម្លៃចន្លោះពី ៧១០ ទៅ ៧៤០ រៀលក្នុងមួយគីឡូក្រាម ។ កសិករថា តម្លៃស្រូវខាងលើនេះពួកគាត់មិនចំណេញឡើយ ពិសេសអាចប្រឈមនឹងការជំពាក់ធនាគារទៀតផង ។

ធនាគាររបស់រដ្ឋនេះ បានជម្រាបកសិករថា បណ្ដារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ និងស្ថាប័នទាំងអស់ថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលកញ្ចប់ថវិកា ក្រោមកម្មវិធីពិសេសពីរាជរដ្ឋាភិបាលតាំពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្នមានចំនួន ៨០ លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មដែលធនាគារអភិវឌ្ឍន៍ជន និងកសិកម្មទើបទទួលបានសម្រាប់បង្កើនទុន ដើម្បីជំរុញការទិញស្រូវពីប្រជាកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថិរភាព និងបង្កើនសន្និធិស្រូវសម្រាប់ផ្គត់ផ្គង់ការកែច្នៃអង្ករផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងការនាំចេញ ។

កាលពីសប្តាហ៍មុនឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងមិនមានថវិកាដើម្បីទិញស្រូវពីកសិករនោះទេ ។ ឯកឧត្តមបានស្នើទៅកាន់ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ