ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​បេះដូង​ដំណាក់កាល​ដំបូង​អាច​បង្ក​ឱ្យ​ងាប់​លិង្គ

9 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​អះអាង​ថា បុរស​កើត​ជំងឺ​សរសៃឈាម​បេះដូង​ដំណាក់កាល​ដំបូងអាច​នាំ​ទៅ​រក​ការ​ងាប់​លិង្គ​ប្រើ​ការ​លែងកើត ។

លោក David Feldman ជំនួយការ​ស្រាវជ្រាវ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​បេះដូង​

ការ​សិក្សា​ថ្មី​មួយ​បាន​អះអាង​ថា បុរស​កើត​ជំងឺ​សរសៃឈាម​បេះដូង​ដំណាក់កាល​ដំបូងអាច​នាំ​ទៅ​រក​ការ​ងាប់​លិង្គ​ប្រើ​ការ​លែងកើត ។

លោក David  Feldman ជំនួយការ​ស្រាវជ្រាវ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​បេះដូង​នៃ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​ថ្លែង​ថា មុខងារ​ងើប​រឹង​របស់​លិង្គ​អាច​ជា​ប្រហោង​បង្អួច​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សរសៃឈាម​បេះដូង​ក៏​ដូច​ជា សុខភាព​ទូទៅ​របស់​បុរស ។ បញ្ហា​លិង្គ​មិន​ងើប​រឹង និង​ជំងឺ​សរសៃឈាម​បេះដូង ជា​ទូទៅ​តែង​កើត​មាន​ក្នុង​ពេល​ជាមួយ​គ្នា។

ការ​សិក្សា​ដែល​ទើប​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក​នេះ​បាន​ពិសោធ​លើ​បុរស​ចំនួន​១៨០០​នាក់ ដោយ​ប្រើ​ពេល​ជាង​៩​ឆ្នាំ ។

លោក​សាស្ត្រាចារ្យ Feldman បាន​បន្ថែម​ថា យើង​បាន​សម្លឹង​មើល តើ​រង្វាស់​មួយ​ណា​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ដែល​ចង្អុលបង្ហាញ​សុក្រឹត​ជាងគេ​ចំពោះ​បញ្ហា​ងាប់​លិង្គ ។ យើង​ក៏​បាន​ពិនិត្យ​មើល​ផង​ដែរ​ថា​តើ​បុរស​ដែល​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​តួយ៉ាង​ដូច​ជា កំណក​ដុំ​ខ្លាញ់ សរសៃឈាម​ឡើង​រឹង​ជាដើម ប្រឈម​បំផុត​នឹង​បញ្ហា​ងាប់​លិង្គ ។

បណ្តា​បុរស​ដែល​មាន​កំណក​ដុំ​ខ្លាញ់​រឹង​បរិមាណ​ខ្ពស់​ក្នុង​សរសៃឈាម​បេះដូង​គឺ​ប្រឈម​ខ្លាំង​នឹង​បញ្ហា​ងាប់​លិង្គ​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត​ធៀប​នឹង​អ្នក​ដែល​មិន​មាន​កំណក​ដុំ​ខ្លាញ់​បែប​នេះ​ក្នុង​សរសៃឈាម ។

សាស្ត្រាចារ្យ Feldman បាន​ផ្តល់​ជា​ដំបូន្មាន​ថា បណ្តា​បុរស​ដែល​ងាយ​រង​គ្រោះ​ពី​ជំងឺ​បេះដូង​និង​ងាប់​លិង្គ​គួរ​ទទួលទាន​របប​អាហារ​ទាំងឡាយ​ណា​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ និង​បោះបង់​ចោលការ​ជក់បារី​ជាដើម ៕