ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​៥​នាក់​ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​ចាប់​បញ្ជូន​ទៅ​​វិញ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ជនជាតិ​វៀតណាមប្រុសស្រី​​ចំនួន​៥​នាក់​ (ស្រី្ត​៣​នាក់​) បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ជនជាតិ​វៀតណាមប្រុសស្រី​​ចំនួន​៥​នាក់​ (ស្រី្ត​៣​នាក់​) បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មកកម្ពុជា​ ​តាម​ភូមិសាស្ត្រ ឃុំ​សំ​យ៉ោ​ង​ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង ដែល​ជា​ហេតុ​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ចាប់​បញ្ជូន​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ខណៈ​ដែល​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​អនុវត្ត​វិធានការ​បិទ​ព្រំដែន​កម្ពុជា​-​វៀតណាម​រយៈពេល​០១​ខែ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ covid ១៩ ។

លោក​វរសេនីយ៍​ឯង​ខៀវ វិចិត្រ មេបញ្ជាការ​នគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​លេខ​៦០៩​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី២៨ ​កក្កដា​ ឆ្នាំ ២០២១​នេះ​​ថា អនុវត្ត​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ​លោក​​ម៉ែ​ន ​វិបុល​ អភិបាលខេត្ត​ស្តី​ពី​ការ​ទប់ស្កាត់​ការ​ឆ្លង​ដែន​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម ដើម្បី​បញ្ចៀស​ជំងឺ​កូ​វី​ដ​១៩​ឆ្លង​ដែន រយះ​ពេល​១​ខែ ដោយ​ចាប់​គិត ពី​ថ្ងៃ​ទី​១៨ ខែកក្កដា​២០២១ ដល់​ជិត​ពាក់កណ្តាល​ខែសីហា​ ឆ្នាំ​២០២១ ។​

​លោកបាន​បន្ត​ថា វរៈ​ការពារ​ព្រំដែន​ប្រចាំ​ក្នុងស្រុក​កំពង់​រោ​ទិ៍​បាន​ធ្វើការ​ចាប់​ឃាត់​ប្រជា​ពលរដ្ឋ​​វៀតណាម​ឆ្លង​ដែន​ចូល​មក​កម្ពុជា ដោយ​ខុសច្បាប់ តាម​ភូមិ​ភូមិសាស្ត្រ​ឃុំសំ​យ៉ោ​ ង​ស្រុក​កំពង់​រោ​ទិ៍ មក​ដល់​ចំណុច​ភូមិ​ប្រច​ន្ទ្រា ឃុំ​បន្ទាយ​ក្រាំង​ ស្រុក​កំពង់​រោ​ទ៌ បាន​ចំនួន​៥​នាក់ ​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​៣​នាក់​។

លោក​​បាន​បន្ថែម​ទៀត​ថា​ ពលរដ្ឋ​វៀតណាម​ដែល​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​កម្ពុជា​តាម​ភូមិសាស្ត្រ​ឃុំ​សំ​យ៉ោ​ងរ​ហូត​ដល់​ភូមិ​ប្រច​ន្ទ្រា ឃុំ​បន្ទាយ​ក្រាំង នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ចាប់​បញ្ជូន​ទៅ​ឱ្យ​ភាគី​វៀតណាម​វិញ​ហើយ​ បន្ទាប់​ពី​មន្ត្រី​ប្រចាំការ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​រយៈពេល​ខ្លី​។​

សូម​បញ្ជាក់​ថា​ ស្វាយ​រៀង​ជា​ខេត្ត​ជាប់​ព្រំដែន​គោក​និង​ព្រំ​ដែនទឹក​ជាមួយនឹង​វៀតណាម​ ដោយ​អនុវត្ត​វិធានការ​របស់​រដ្ឋបាល​ខេត្ត ស្ដី​ពី​ការ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង ស្នងការ​នគរ​បាល​​ខេត្ត​បាន​បង្កើត​ប៉ុស្តិ​ត្រួតពិនិត្យ​ចំនួន​៦៦​ទីតាំង សំរាប់​អោយ​កងកម្លាំង​ចម្រុះ​ចំនួន​ជាង ២០០​នាក់ ដើម្បី​ឈរជើង​ល្បាត នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ ។

រហូត​មក​ដល់​​នេះ​ ក្រៅពី​ការ​ចាប់​ឃាត់​ពលរដ្ឋ​វៀតណាម​ឆ្លង​ដែន​ចំនួន​៥​នាក់​ខាងលើ​ បញ្ជូន​ទៅ​អោយ​ភាគី​វៀតណាម​វិញ បច្ចុប្បន្ន​ព្រំដែន​ធានា​និង​ធ្វើការ​ទប់ស្កាត់​បាន​យ៉ាង​ល្អ​ទៅ​តាម​ការ​ណែនាំ​បន្ថែម​របស់​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​។ គឺ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ក្នុង​ការងារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ព្រំដែន ។ ជាក់ស្តែង​​កាលពី​យប់​ថ្ងៃ​ទី​២០ ​កក្កដា​២០២១ កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​សំ​យ៉ោ​ង វរ​៦០៩ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយ​ក្រាំង សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ល្បាត​ចល័ត​​ បានឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុសស្រី​ចំនួន​៥​នាក់ (ស្រី​៣​នាក់) ​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​កម្ពុជា នៅ​ចំណុច ខ្សែបន្ទាត់​ព្រំដែន ( កម្ពុជា​) ស្ថិត​នៅ​ភូមិ​ប្រច​ន្ទ្រា ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង -(​វៀតណាម​)​ស្ថិត​នៅ​ភូមិ​ទ្រុង​ចិន ឃុំ​ថា​យ​ប៊ុ​ន​ទ្រុង ស្រុក​វិញ​ហ៊ឹង ខេ​ត្តឡុង​អាន ។

គួរ​រំលឹក​ផង​ដែរ​ថា កម្លាំង​នគរបាល​ការពារ​ព្រំដែន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ បាន​ទប់ស្កាត់​ជនបរទេស​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​កម្ពុជា និង​ឃាត់ខ្លួន​មេខ្យល់ កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​ជា​បន្តបន្ទាប់​​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ