ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ក្រសួងអាចដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មានចំនួនតិច តែដកទាំងស្រុងទាល់ សម្រេចពីតុលាការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ក្រសួង​អាច​ដក​អាជ្ញាប័ណ្ណ​ព័ត៌មាន​ដែល​ធ្វើ​ខុស​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​មក​ដល់​ពេល​នេះ ប៉ុន្តែ​បើ​មានការ​ទទួលកំហុស​អាច​ផ្តល់​ជូន​វិញ តែ​អាច​ដក​ទាំង​ស្រុង​ទាល់តែ​មានការ​សម្រេច​ពី​តុលាការ ។ ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ព័ត៌មាន​តាម​ប្រព័ន្ធ​វិ​ឌី​អូ​សូម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ក្រសួង​អាច​ដក​អាជ្ញាប័ណ្ណ​ព័ត៌មាន​ដែល​ធ្វើ​ខុស​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​មក​ដល់​ពេល​នេះ ប៉ុន្តែ​បើ​មានការ​ទទួលកំហុស​អាច​ផ្តល់​ជូន​វិញ តែ​អាច​ដក​ទាំង​ស្រុង​ទាល់តែ​មានការ​សម្រេច​ពី​តុលាការ ។

ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ព័ត៌មាន​តាម​ប្រព័ន្ធ​វិ​ឌី​អូ​សូម (Zoom) នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ថា​៖«​រឿង​បញ្ហា​ដក​អាជ្ញាប័ណ្ណ​នេះ​ក្រសួង​ដក​តិច​ណាស់ ។ យើង​គ្រាន់តែ​ហៅ​មក​ប្រាប់​លើកលែងតែ​រឿង​ធ្ងន់​ដែល​កន្លង​មក មក​ដល់​ពេល​នេះ​យើង​ដក​តែ​រឿង​ដែល​ផ្សាយ​ប៉ះពាល់​ធ្ងន់​ពេក​«…» យើង​ដឹង​ហើយ​សម្តេច​នាយក​រដ្ឋមន្ត្រី​និយាយ​អ្នកក្រ​ត្រូវ​មាន​ស្អី0x017d7 បាន​គេ​ជួយ​បាន បើ​មាន​ម៉ូតូ​គេ​មិន​ហៅ​ក្រ​ទេ តែ​គេ​ផ្សាយ​បើ​អត់​ម៉ូតូ​លក់​ទៅ​ទុក​សង្ហា​ធ្វើ​អ្វី​! ចំណុច​នេះ​វា​ខុស​បាត់​ហើយ រឿង​នេះ​ធ្ងន់​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម ចូល​ដល់​ស្ថេ​រ​ភាព​សង្គម​ពីព្រោះ​ធ្វើ ឲ្យ​ផ្អើល​រឿង​ធំ ។ រឿង​មួយទៀត គឺ​ការ​ផ្សាយ​ជំងឺ​កូ​វី​ដ​ខុស ក្រសួង​ក៏​បាន​ដក​តែ​ក្រសួង​ដក​តែ​មួយ​ភ្លែត​ទេ គឺ​ពេល​ណា​គាត់​យល់​ថា ខុស​យើង​ធ្វើ​កិច្ចសន្យា​យើង​ដាក់​ឲ្យ​គាត់​វិញ​» ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្រសួង​អាច​លុប​អាជ្ញា​ប័​ណ្ឌ​ទាំងស្រុង ឬ​ជា​ស្ថាពរ​នៅ​ពេល​មានការ​សម្រេច​ពី​តុលាការ និង​មាន​ករណី​ធ្ងន់ធ្ងរ​ណាមួយ​ទាក់ទិន​នឹង​ស្ថេ​រ​ភាព និង​សន្តិសុខ​សង្គម​អាច​មាន​ពេល​ដក​ខ្លះ ។

យ៉ាងណា​ក្តី ឯកឧត្តម​ន្ត្រី​បាន​អះអាង​ថា ក្រសួង​ខិតខំ​ជៀស​បំផុត​ក្នុង​ការ​ប្រើ​វិធានការ​រដ្ឋបាល​ចំពោះ​អ្នក​សារព័ត៌មាន​ដោយ​ទុក​ការងារ​នេះ​ឲ្យ​សមាគម​ន៍​ជួយ​កែតម្រូវ ។ មក​ដល់​ពេល នេះ​មាន​សមាគម​ន៍​អ្នក​សារព័ត៌មាន​ជាង​៥០ តែ​មក​ដល់​ពេល​នេះ​មាន​សមាគម​ន៍​ណាមួយ​ថ្កោលទោស​អ្នក​សារព័ត៌មាន​ណាមួយ​ដែរ​ឬទេ? គឺ​អត់​ទេ​ចំណុច​នេះ គឺជា​ចំណុចខ្សោយ​ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ចេះ​តែ​រសាត់​ចេញពី​ផ្លូវ​ល្អ ។

ឯកឧត្តម រដ្ឋមន្ត្រី​ចង់​ឃើញ​សមាគម​ន៍​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​ធ្វើ​ជុំ​គ្នា​ដោយ​ហ៊ាន​ស្តីបន្ទោស​ចំពោះ​ការ​សរសេ​អត្ថបទ​អ្នក​សារព័ត៌មាន​ថា ការ​សរសេ​នេះ​ខុស​វិជ្ជាជីវៈ​នោះ អ្នក​សារព័ត៌មាន​នឹង​ខ្លាច ។ ផ្ទុយ​ទៅ​វិញ​បច្ចុប្បន្ន​មាន​សមាគម​ន៍​អ្នក​សារព័ត៌មាន​ច្រើន ប៉ុន្តែ​មានការ​ខ្លាច​គ្នា​ទៅ​វិញ​ដែល​ជា​ចំណុច​មួយ​អ្នក​សារព័ត៌មាន​ដើរ​ខុស ឬ​គ្មាន​អ្នក​ទាញ ។

ឯកឧត្តម​បញ្ជាក់​ថា​៖«​អា​លូវ​នេះ​សមាគម​ន៍​យើង​មិន​ទាន់​ហ៊ាន​កន្លែង​ហ្នឹង ។ បើ​និយាយ​ពី​សត្វ​ខ្លា​វិញ គឺ​អស់​ចង្កូម​ហើយ​លាក់​កញ្ចក​ទៀត ។ អី​ញ្ចឹ​ង​អ្នកកាសែត​យើង​ត្រូវ​ផ្គុំ​គ្នា​(​និយាយ​ទាំង​ខ្ញុំ​ក៏​ជា​អ្នកកាសែត​)»​។ ជាមួយ​គ្នា​នោះ​ដែរ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​សារព័ត៌មាន​មិន​ទាន់​មានការ​ពង្រឹង​ហើយ​បែរជា​ហ៊ាន​អារកាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ