ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុងមួយនៅ​ចិន ​លើកទឹកចិត្តឱ្យ​មានកូន​ច្រើនហើយឧបត្ថម្ភ ៧៧ ដុល្លារក្នុងមួយខែ !

2 ឆ្នាំ មុន

ប្រទេស​ចិន ​៖ ទីក្រុង​មួយ ក្នុង​ខេត្ត Sichuan ក្លាយជា​ទីក្រុង​ដំបូង​គេក្នុង​ប្រទេស​ចិន បាន​ស្នើឱ្យ​មានការ​លើកទឹកចិត្ត ដើម្បី​ជួយ​គ្រួសារ​ឱ្យ​មានកូន​បន្ត​ច្រើន ខណៈ​ដែល​ប្រទេស​មួយ​នេះ​កំពុង​មានការ​ជំរុញ​ឱ្យ​មាន​អត្រាកំណើត​ ។…

ប្រទេស​ចិន ​៖ ទីក្រុង​មួយ ក្នុង​ខេត្ត Sichuan ក្លាយជា​ទីក្រុង​ដំបូង​គេក្នុង​ប្រទេស​ចិន បាន​ស្នើឱ្យ​មានការ​លើកទឹកចិត្ត ដើម្បី​ជួយ​គ្រួសារ​ឱ្យ​មានកូន​បន្ត​ច្រើន ខណៈ​ដែល​ប្រទេស​មួយ​នេះ​កំពុង​មានការ​ជំរុញ​ឱ្យ​មាន​អត្រាកំណើត​ ។ កាលពី​ខែឧសភា កន្លងទៅ ប្រទេស​ចិន បាន​ប្រកាស​នូវ​ច្បាប់​គោលនយោបាយដែល​ច្បាប់​នោះ​ត្រូវ​បាន​អនុញ្ញាត្តិ​ឱ្យ​ប្តី​ប្រពន្ធ​អាច​មានកូន​បាន​ដល់ ៣​ នាក់ ដែល​ច្បាប់​មុន​ប្រទេស​ចិន​កំណត់​ឱ្យ​មានកូន​ត្រឹមតែ​ ២​ នាក​ប៉ុណ្ណោះ ​។

អាជ្ញាធរ​ក្នុង​ទីក្រុង Panzhihua ដែល​ជាទី​ក្រុង​មួយ​នៅ​ក្នុង​ខេត្ត​នា​ភាគ​និរតី នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធ បាន​និយាយ​ថា ឱ​ពុក​ម្តាយ ​គឺ​អាច​ទាមទារ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ៥០០ យ័ន (៧៧ ដុល្លារ​) សម្រាប់​កូន​ទី ២ ឬ​ទី ៣ រហូត​ដល់​ពួក​គេ​មាន​អាយុ ៣ ឆ្នាំ​ ។ ពួក​គេ​នឹង​ទទួល​បាន​សេវាកម្ម​ព្យាបាល​ដោយ​ឥត​គិតថ្លៃពី​រដ្ឋាភិបាល ម្យ៉ាងវិញទៀត​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​នេះ ក៏​បាន​លើកទឹកចិត្ត​ផង​ដែរក្នុង​ការ​ផ្តល់​ឱ្យ​សេវាកម្ម​ថែទាំ​កុមារ សម្រាប់​និយោជិត​របស់​ពួក​គេ ​។

ចលនា​នៃ​ការ​បំផុស​នេះ​កើនឡើង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី Li Keqiang បាន​សន្យា​កាលពី​ថ្ងៃ​អង្គារិ៍ ថា​ នឹង​បន្ធូរបន្ថយ​លើ​សេវា​ថែទាំ​កុមារ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​លើកទឹកចិត្ត​ឱ្យ​ឪពុក​ម្តាយ​អាច​មានកូន​ច្រើន​ជាង​មុន ​។ លោក Li Keqiang បាន​និយាយ​ថា ​៖ «​ប្រទេស​ចិន​គួរតែ​មានការ​អភិវឌ្ឍន៍​គុណភាព​ទៅ​លើ​សេវា​ថែទាំ​កុមារ នឹង​ត្រូវ​ដាក់​បញ្ចូល​ប្រព័ន្ធ​នេះទៅ​ក្នុង​សេដ្ឋកិច្ច នយោ​បាយ​សង្គម និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ផែនការ​គ្រួសារ​»​ ។

គូរ​បញ្ជាក់​ផង​ដែរ ការ​បន្ធូរបន្ថយ​ចុង​ក្រោយ​នៃ​គោលនយោបាយ ផែនការ​គ្រួសារ​របស់​ទីក្រុង​ប៉េ​កាំ​ង គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់​បន្ថយ​អត្រាកំណើត ប៉ុន្តែ​តម្លៃ​ និង​សម្ពាធ​នៃ​ការ​ចិញ្ចឹម​កូនអាច​រារាំង​ជនជាតិ​ចិន​មិន​ឱ្យ​មានគ្រួសារ​ធំ​បាន ​។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ឈុ​ន​ឡាន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ឈុ​ន​ឡាន បាន​និយាយ​ថា គោលនយោបាយ​កំពុង​ត្រូវ​បាន​ពិចារណា​លើ គ្រួសារ​ដែល​នឹង​ត្រូវ​បាន​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត ជាមួយនឹង​ការ​កាត់​បន្ថយពន្ធ សម្រាប់​ថ្លៃ​ថែទាំ​កុមារ ដែល​មាន​អាយុ​ក្រោម ៣ ឆ្នាំ និង​សេវាកម្ម​ម​ត្តេ​យ្យ​បន្ថែម​ទៀត ​។ លោកស្រី​មាន​ប្រសាសន៍​ថា​ ៖ «​យើង​គួរតែ​ឃ្លាតឆ្ងាយ​ពី​គំនិត​គោលនយោបាយ និង​យន្តការ​នានា​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍចំនួន​ប្រជាជន​ដែល​មាន​តុល្យភាព ក្នុង​រយៈពេល​វែង ​។ យើង​នឹង​គាំទ្រ​ដល់ឪពុក​ម្តាយ​ជាមួយនឹង​ប្រព័ន្ធ​ដែល​បាន​កសាង​យ៉ាង​ល្អ សម្រាប់​សេវាកម្ម​សម្រាលកូន ហើយនឹង​កាត់​បន្ថយ​ថ្លៃដើមសម្រាប់​អាពាហ៍ពិពាហ៍ ការ​សម្រាលកូន ការ​ចិញ្ចឹម​អប់រំ​កូន ​។​ល​។​»​ ។

សូម​ជម្រាប​ជូន​ថា ទិន្នន័យ​ជំរឿន​ចុង​ក្រោយ​របស់​ប្រទេស​ចិន បាន​បង្ហាញ​ថា ​ចំនួន​កំណើត​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០២០ ក្នុង​រយៈពេល ៤ ឆ្នាំ​ជាប់​ៗ​គ្នា​ ។ ចំនួន​ទារក​ដែល​បាន​ផ្តល់​កំណើតប្រហែល ១២ លាន​នាក់ដែលបាន​កើតមក​ធ្លាក់​ចុះ ១៨ ភាគរយ ពី ១៤.៦៥ លាន​នាក់​ក្នុង​ឆ្នាំ ២០១៩ ដែល​ជា​កម្រិត​ទាប​ជិត ៦ ទសវត្សរ៍​មក​នោះ ហើយ​ប្រជាជន​ជា​ច្រើន​ក៏​មាន​វ័យ​ចំណាស់ ក្នុង​អត្រា​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​មួយ​ផ្នែក​ គឺ​ដោយសារ​តែ​គោលនយោបាយ តម្រូវ​ឱ្យ​មានកូន​តែ​មួយ ដែល​គោលនយោបាយ​នេះ​បាន​ប្រើប្រាស់អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ​។ ហើយ​អ្នក​ដែល​បំពាន​គោលនយោបាយ​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ ឬ​ក៏​អាច​ត្រូវ​បង្ខំ​ឱ្យ​រំលូតកូន​ផង​ដែរ​ ៕ ប្រភព​ ៖ South China Morning Post

អត្ថបទសរសេរ ដោយ