ស្វាយចន្ទីជាប្រភេទដំណាំហូបផ្លែដែលតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា គ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព៣យ៉ាង ៖
១-កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ-២ ៖ ការពិសោធក្នុងមន្ទីរពិសោធន៍បានបង្ហាញថា សារធាតុចម្រាញ់ពីគ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលអាចកាត់បន្ថយបានហានិភ័យពីជំងឺទឹកនោមផ្អែមប្រភេទ-២ ។ នេះពីព្រោះ ក្នុងគ្រាប់ស្វាយចន្ទីផ្ទុកធាតុសកម្មឈ្មោះ Anacardic Acid ។
២-រក្សាសុខភាពបេះដូង ៖ ការសិក្សាមួយចំនួនបានបង្ហាញថា ទទួលទានគ្រាប់ស្វាយចន្ទី អាចជួយបញ្ចុះកម្រិតខ្លាញ់កូឡេស្តេរ៉ូល កាត់បន្ថយហានិភ័យលើសឈាម ធាត់លើសទម្ងន់ដែលទាំងអស់នេះគឺសុទ្ធតែជាកត្តាជំរុញឱ្យកើតមានជំងឺបេះដូង ។
៣-កាត់បន្ថយហានិភ័យក្រួសក្នុងប្រមាត់ ៖ ការសិក្សាទ្រង់ទ្រាយធំមួយលើស្ត្រី៨ម៉ឺននាក់ប្លាយបង្ហាញថា ទទួលទានគ្រាប់ស្វាយចន្ទីជារឿយៗជួយកាត់បន្ថយហានិភ័យពីបញ្ហាក្រួសក្នុងប្រមាត់ ។
សូមបញ្ជាក់ថា គ្រាប់ស្វាយចន្ទីគឺជាប្រភពដ៏សម្បូរបែបនៃប្រភពខ្លាញ់សុខភាព ។ ក្រៅពីនេះ វាផ្ទុកទៅដោយសារធាតុរ៉ែមួយចំនួនមានដូចជា ទង់ដែង ម៉ាញេស្យូម ប៉ូតាស្យូម ដែក និងស័ង្កសីជាដើម ។ ជាងនេះទៅទៀត ប៊ីយ៉ូទីន និងប្រូតេអុីនក៏សម្បូរមិនចាញ់ខ្លាញ់សុខភាពនោះដែរ ។
ដោយឡែក ផ្លែរបស់វាដែលគេច្របាច់យកទឹកក្នុងចំណុះ១០០មីល្លីលីត្រគឺផ្ទុកវីតាមីន Cប្រមាណជា២០០-២២០មីល្លីក្រាម ៕
ចែករំលែកព័តមាននេះ