ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ ឆក់​ទូរសព្ទ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង ពី​បុរស​ម្នាក់ បានសម្រេច ស្របពេល​កម្លាំង​ប្រជា​ការពារ ប្រទះឃើញ​ជាក់ស្ដែង ក៏​ដេញតាម រហូតដល់​ផ្លូវ​រទេះភ្លើង…

​ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង ពី​បុរស​ម្នាក់ បានសម្រេច ស្របពេល​កម្លាំង​ប្រជា​ការពារ ប្រទះឃើញ​ជាក់ស្ដែង ក៏​ដេញតាម រហូតដល់​ផ្លូវ​រទេះភ្លើង កែង​ផ្លូវ​ទំនប់ ក៏ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​១ សហការ​ជួយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​។ ចំណែក​បក្សពួក​ម្នាក់ទៀត រត់គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង កែង​ផ្លូវ​ទំនប់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​កម្លាំង​សមត្ថកិច្ច រួមសហការ​ជាមួយនឹង​កម្លាំង​ប្រជា​ការពារ កំពុង​ល្បាត ក្នុង​មូលដ្ឋាន ក៏​លឺ​សំឡេង​ប្រជាពលរដ្ឋ ស្រែក​ឆោឡោ​ថា «​ចោរៗ ឆក់​ទូរស័ព្ទ​» ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច បាន​ទាក់ទង​គ្នា តាម​វិទ្យុទាក់ទង និង​ដេញតាម​ជនសង្ស័យ​ពី​ម្តុំ​ផ្លូវ​រទេះភ្លើង វត្ត​ទួល ហើយ​ជនសង្ស័យ បាន​ជិះ​រត់ ជុំវិញ​ផ្សារ​ទួល​សង្កែ និង​វត្ត​ទួល​សង្កែ​ជាច្រើន​ជុំ រហូតដល់​ជនសង្ស័យ ជិះ​មកដល់​ផ្លូវ​រទេះភ្លើង កែង​ផ្លូវ​ទំនប់ ផ្លូវ​371​ស្ទួន ស្រាប់តែ​ជនសង្ស័យ​ម្នាក់ អង្គុយ​ខាងក្រោយ បាន​លោត​ចុះ​ពី​ម៉ូតូ រត់គេចខ្លួន ជាមួយនឹង​ទូរ​សព្ទ​ដៃ មិន​ស្គាល់​ម៉ាក​របស់​ជនរងគ្រោះ យកទៅ​បាត់ស្រមោល​។
​បន្ទាប់មក សមត្ថកិច្ច​ក៏​បន្ត​ដេញតាម​ឃាត់​បាន​ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ នាំមក​កាន់​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ទី​១ ដើម្បី​សាកសួរ​នាំ និង​ចាត់​ការបន្ត​តាម​នីតិវិធី​។

​ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ ហៀ​ង សុ​ឃីម ភេទ​ប្រុស និង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ឡើង​តែម​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GL-3871 ជា​ម៉ូតូ​ធ្វើ​សកម្មភាព​។ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង ពី​ជនរងគ្រោះ​ម្នាក់ នៅ​ម្តុំ​វត្ត​ទួល ពិតប្រាកដ​មែន តែ​មិនដឹង​ទូរស័ព្ទ​នោះ ម៉ាក​អ្វី​នោះទេ ព្រោះ​រូបគេ ជា​អ្នកបើក​ម៉ូតូ​។

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ទី​១ បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ជនរងគ្រោះ មិន​បានមក​ដាក់ពាក្យ​បណ្ដឹង​នោះទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ