ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ទម្លាប់៣យ៉ាង ដែលបំផ្លាញសុខភាពខួរក្បាលរបស់អ្នក

2 ឆ្នាំ មុន

សុខភាពខួរក្បាល គឺជារឿងសំខាន់ណាស់ ព្រោះថាវាគឺជាក្បាលម៉ាស៊ីនរបស់រាងកាយយើង។ តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍នោះទេថា ទម្លាប់មួយចំនួនរបស់អ្នកអាចធ្វើឱ្យសុខភាពខួរក្បាលចុះខ្សោយ។ ខាងក្រោមនេះ គឺជាទម្លាប់៣យ៉ាង ដែលប៉ះពាល់ដល់សុខភាពខួរក្បាល។ ១. ញ៉ាំប្រៃពេក…

សុខភាពខួរក្បាល គឺជារឿងសំខាន់ណាស់ ព្រោះថាវាគឺជាក្បាលម៉ាស៊ីនរបស់រាងកាយយើង។ តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍នោះទេថា ទម្លាប់មួយចំនួនរបស់អ្នកអាចធ្វើឱ្យសុខភាពខួរក្បាលចុះខ្សោយ។ ខាងក្រោមនេះ គឺជាទម្លាប់៣យ៉ាង ដែលប៉ះពាល់ដល់សុខភាពខួរក្បាល។

១. ញ៉ាំប្រៃពេក

ការទទួលទានអាហារមានជាតិសូដ្យូម ឬអាហារប្រៃច្រើនពេក អាចបង្កផលប៉ះពាល់ដល់មុខងារនៃភាពយល់ដឹងរបស់ខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពខួរក្បាល ចូរកាត់ប​​​ន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។

២. គេងមិនគ្រប់

ការគេងអនុញ្ញាតឱ្យខួរក្បាលមានពេលសម្រាក។ ម្យ៉ាងវិញទៀតការគេង គឺចាំបាច់ណាស់សម្រាប់ពង្រឹងការតភ្ជាប់រវាងកោសិកាប្រសាទ។ ដូច្នេះហើយទើបការគេងមិនគ្រប់រយៈពេលយូរអាចបណ្ដាលឱ្យងាប់កោសិកាខួរក្បាល និងជះឥទ្ធិពលអវិជ្ជមានលើការចងចាំ។

៣. ញ៉ាំគ្រឿងស្រវឹងច្រើន

ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ