ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ខ្សាច់​ដ៏ធំ​ហ៊ុយ​គ្របដណ្តប់​កម្ពស់​១០០​ម៉ែត្រ​​​លើ​ទីក្រុង​ចិន​មួយ​(វីដេអូ)

2 ឆ្នាំ មុន

ព្យុះ​ខ្សាច់​ដ៏​ធំ​មួយ​ដែល​មាន​ខ្សាច់​ហុយ​គ្របដណ្ដប់​កម្ពស់​ដល់​១០០​ម៉ែត្រ កើត​មាន​កាលពី​ថ្ងៃ​ទី​២៥​ កក្កដា ក្នុង​ទីក្រុង​ចិន​មួយ ស្ថិត​នៅ​ជិត​វាយ​ខ្សាច់ ​GOBI ភាគ​ពាយ័ព្យ​ចិន

ប្រទេស​ចិន ៖ ព្យុះ​ខ្សាច់​ដ៏​ធំ​មួយ​ដែល​មាន​ខ្សាច់​ហុយ​គ្របដណ្ដប់​កម្ពស់​ដល់​១០០​ម៉ែត្រ កើត​មាន​កាលពី​ថ្ងៃ​ទី​២៥​ កក្កដា ក្នុង​ទីក្រុង​ចិន​មួយ ស្ថិត​នៅ​ជិត​វាយ​ខ្សាច់ ​GOBI ភាគ​ពាយ័ព្យ​ចិន​។

ព្យុះ​ខ្សាច់​នេះ​មើលទៅ​ហាក់បីដូចជា​ឆាក​នៃ​ខ្សែ​ភាពយ​ន្ក​ពី​គ្រោះ​មហន្តរាយ​ដ៏​ធំ​មួយ ដោយ​ខ្សាច់​គ្របដណ្ដប់​ជិត​បណ្ដា​ឧទ្យាន ផ្ទះសម្បែង​ និង​អគារ​នានា ។ គេ​ស្គាល់​ថា​ ជាទី​ក្រុង​សម្បូណ៌​ដោយ​រឿងនិទាន ក្រុង​ DUNHUANG ​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​អតីត​ផ្លូវ​សូត ក្នុង​ខេត្ត​ហ្គា​ន​ស៊ូ​ដែល​កាលពី​ថ្ងៃ​ទី​២៥​កក្កដា គ្របដណ្ដប់​ដោយ​ពពក​ខ្សាច់់​ពណ៌​ក្រហម​កា​ម៉ៅ​។

ពលរដ្ឋ​ក្រុង​នោះ​ម្នាក់​រៀបរាប់​ប្រាប់​កាសែត ក្នុងស្រុក​JIMU NEWS​ថា ព្យុះ​ខ្សាច់​បាន​មក​ដល់​ភ្លាម​ៗ ហើយ​គ្របដណ្ដប់​ទីក្រុង​ជិតឈឹង ក្នុង​រយៈពេល​តែ​ពី​៥​ទៅ​៦​នាទី​។ គេ​មើល​មិនឃើញ​ព្រះអាទិត្យ​ឡើយ​។ ទីក្រុង​DUNHUANG​ពុំ​ធ្លាប់​ជួប​ប្រទះ​ព្យុះ​ខ្សាច់​ខ្លាំង​បែប​នោះ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។

ក្រុង​DUNHUANG​ត្រូវ​បាន​គេ​ស្គាល់ ដោយសារ​រូងភ្នំ​MOGAO ដែល​មាន​បដិមា​ព្រះពុទ្ធ ចាត់​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ​ពិភព​លោក​របស់​យូ​នី​ស្កូ​។ ព្យុះ​ខ្សាច់​តែង​កើត​មាន​ញឹកញាប់ ក្នុង​តំបន់​នោះ​នា​និទាឃ​រដូវ តែ​កម្រ​មាន​ណាស់​ក្នុង​រដូវក្ដៅ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ