រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ តារាចម្រៀងនាង ពេជ្រ សោភា នៅតែបន្តធ្វើអោយមហាជននៅតែមានមន្ទិលនៅឡើយពាក់ព័ន្ធទៅនឹងនាងមានកូនស្រីម្នាក់ ដែលមានវ័យពេញក្រមុំទៅហើយ ។ វាមិនមែនជារឿងថ្មីទេ ពាក់ព័ន្ធបញ្ហានេះ ពោលកន្លងមក មានបណ្តាញសារព័ត៌នៅស្រុកជាបន្តបន្ទាប់ បានធ្វើការចុះផ្សាយពាក់ព័ន្ធនូវការសង្ស័យថា ពេជ្រ សោភា ទំនងជាមានការកូនស្រីម្នាក់ ខណៈពេលកូនស្រីម្នាក់នោះ មានមុខមាត់ស្រដៀងនាង និងរស់នៅផ្ទះជាមួយនាងរៀងរាល់ថ្ងៃ។
យ៉ាងណាបញ្ហានេះ កន្លងមក ពេជ្រ សោភា មិនដែលទទួលស្គាល់នោះឡើយ ប៉ុន្តែនាងក៏ហាក់មិនមានការខឹងសម្បារនៅពេលមានការចុះបែបនេះពីរូបនាងឡើយ ។ ជាការកត់សម្គាល់ជាថ្មីម្តងទៀត កាលពេលថ្មីនេះ ពេជ្រ សោភា ក៏Share ហ្វេសប៊ុកឈ្មោះLibra ដែលគេសង្ស័យជាកូនស្រីរបស់នាង ដោយអមជាមួយនឹងសំណេរថា គេថាគាត់កូនខ្ញុំ សំណាងដែរចឹងមានកូនធំស្រាប់ ចង់ដឹងឆាតសួរណានិយាយមួយចុះមុខដូចគ្នាម៉ង។ នាងថា ខ្ញុំនៅកូនពៅមួយទៀតចាំផុសតាមក្រោយ លក់កូនបងអោយដាច់សិន រស់តាមបេះដូងរីករាយLibra ។
តាមរយៈសំណេរដែលបានសរសេរខាងលើនេះ មានន័យថា ពេជ្រ សោភា នៅមិនទាន់ទទួលស្គាល់ថា នាងមានកូនយ៉ាងពេញលេញនៅឡើយទេ។ យ៉ាងណានាងក៏នៅតែមិនបានបដិសេធន៍ចោលទាំងស្រុងនៅឡើយដែរថា ក្មេងស្រីម្នាក់នេះមិនមែនជាកូនរបស់នាង ។ យ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយពីអ្នកនាង ពេជ្រ សោភា បាននៅឡើយទេ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈពេលការសាកសួរនៅមិនទាន់មានការឆ្លើយតប។
តារាចម្រៀងអ្នកនាង ពេជ្រ សោភា ត្រូវបានគេសង្ស័យថា នាងធ្លាប់មានកូនស្រីមួយរូប ពោលមុនពេលដែលនាងចាប់ភាពល្បីល្បាញក្នុងពិភពសិល្បះចម្រៀងមកម្លេះ។
កន្លងមក ប្រភពស្និទ្ធនឹងតារារូបនេះធ្លាប់បានបង្ហើបថា នាងពិតជាមានកូនស្រីម្នាក់ប្រាកដមែន ប៉ុន្តែកូនស្រីនោះមិនបានហៅនាងថាម្តាយចំៗនោះឡើយ ពោលគឺនាងថាមីងទៅវិញ។ បើគិតមកទល់ពេលនេះ នាងបានលាក់អាថ៌កំបាំងនេះប្រមាណជិត២០ឆ្នាំមកហើយ ក្នុងពេលដែលបច្ចុប្បន្នកូនស្រីរបស់នាងបានចម្រើនវ័យធំពេញក្រមុំនិងមានភាពស្រស់ស្អាតមិនចាញ់នាងឡើយ។
ទោះជាយ៉ាងណាគេរំពឹងថា នៅថ្ងៃណា ពេជ្រ សោភា នឹងចេញមកបញ្ជាក់អោយបានច្បាស់លាស់ថា តើក្មេងស្រីម្នាក់នេះពិតជាកូននាងយ៉ាងពិតប្រាកដ ឬក៏មិនមែន៕
ចែករំលែកព័តមាននេះ