ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបញ្ជូនសុនខ៦ក្បាលទៅបរទេសដើម្បីហិតមីន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ស៊ី​ម៉ាក់​បាន​បញ្ជាក់​បាន​បញ្ជូន​សត្វ​សុនខ​ចំនួន​៦​ក្បាល​ទៅ​កាន់​បរទេស ដែល​ជា​សមិទ្ធិ​ផល​មួយ​ដែល​កម្ពុជា​អាច​ធ្វើ​បាន បន្ទាប់​ពី​កន្លង​មក​បញ្ជា​ទិញ ឬ​សុំ​ពី​ខាងក្រៅ ។ ការ​បញ្ជូន​សត្វ​សុនខ​ហិត​មីន​នេះ ពិតជា​ការ​មោទនភាព​ណាស់​សម្រាប់​កម្ពុជា ដែល​បាន​បង្ហាត់​សត្វ​សុនខ​ហើយ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ស៊ី​ម៉ាក់​បាន​បញ្ជាក់​បាន​បញ្ជូន​សត្វ​សុនខ​ចំនួន​៦​ក្បាល​ទៅ​កាន់​បរទេស ដែល​ជា​សមិទ្ធិ​ផល​មួយ​ដែល​កម្ពុជា​អាច​ធ្វើ​បាន បន្ទាប់​ពី​កន្លង​មក​បញ្ជា​ទិញ ឬ​សុំ​ពី​ខាងក្រៅ ។

ការ​បញ្ជូន​សត្វ​សុនខ​ហិត​មីន​នេះ ពិតជា​ការ​មោទនភាព​ណាស់​សម្រាប់​កម្ពុជា ដែល​បាន​បង្ហាត់​សត្វ​សុនខ​ហើយ មាន​លទ្ធភាព​ប​ញ្ចូ​ន​ទៅ​បរទេស ដើម្បី​ជួយ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ថា ស៊ូ​ៗ​នៅ​ពេល​រស់នៅ និង​បំពេញការងារ​នៅ​បរទេស​! ពួក​គេ​ទាំង​៦​ក្បាល​ត្រូវ​ចេញដំណើរ​ទៅ​ក្រៅប្រទេស​ហើយ ! ២​ក្បាល​ទៅ​ប្រទេស​កេ​ន​យ៉ា និង​៤​ក្បាល ត្រូវ​ទៅ​ប្រទេស​ស៊ូ​ដង់​ខាងត្បូង ។

លោក​បាន​បញ្ជាក់​ថា «​អង្គភាព​ស៊ី​ម៉ាក់​បាន​កែប្រែ​ស្ថានភាព​ពី​ទិញ​ឬ​សុំ​សុនខ​ពី​បរទេស​មក​ប្រតិបតិការ​នៅ​កម្ពុជា ក្លាយជា​អ្នក​ផ្គត់ផ្គង់​សុនខ​ទៅ​អន្តរជាតិ​ផង និង​គាំទ្រ​កិច្ច​ប្រតិបត្តិការ​ក្នុង​ព្រះរាជាណាចក្រ​នេះ​ផង​! ។

នេះ​ជា​សមិទ្ធិ​ផល​នៃ​ការ​ពង្រឹង​ភាព​ជា​ម្ចាស់​ទាំង​ចំណេះដឹង និង​ចំណេះធ្វើ ពង្រឹងសមត្ថភាព​ធនធានមនុស្ស​នីតិវិធី និង​សម្ភារ​:​ប ច្ចេកទេស​!» ។

សូម​ជម្រាប​ថា កន្លង​មក​ស៊ី​ម៉ាក់​បាន​បង្ហាត់​សត្វ​សុនខ​ជា​ច្រើន​ក្បាល​ក្នុង​ការ​ហិត​ស្វែងរក​ក្នុង​សកម្មភាព​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ទឹកដី​ដែរ​រង​ដោយ​ស​ង្គ្រោ​ម​បាន​រាប់រយ​ពាន់​គ្រាប់ ។ ជាង​នេះ​ស៊ី​ម៉ាក់ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ធ្វើការ​បង្ហាត់​សត្វ​សុនខ​ក្នុង​ការ​ហិត​អ្នកមាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ជា​ច្រើន​ក្បាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ