ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​សណ្តែកដី​ផ្តល់​អត្ថប្រយោជន៍ច្រើន​យ៉ា​ង​ដល់​សុខភាព

10 ឆ្នាំ មុន

សណ្តែកដី​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សកលលោក​ចាត់​ចូល​ក្នុង​ជំពូក​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​អ្នក​និយម​ទទួលទាន និង​មានការ​សិក្សា​ពិសោធ​ជា​ច្រើន បាន​រក​ឃើញ​អត្ថប្រយោជន៍​

សណ្តែកដី​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សកលលោក​ចាត់​ចូល​ក្នុង​ជំពូក​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​អ្នក​និយម​ទទួលទាន និង​មានការ​សិក្សា​ពិសោធ​ជា​ច្រើន បាន​រក​ឃើញ​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​សណ្តែកដី ក្នុង​នោះ ៖

១-​ជំរុញ​ដល់​សុខភាព​បេះដូង ៖ វត្តមាន​ដ៏​ច្រើន​លើសលប់​នៃ​សារធាតុ​ប្រេង​ដែល​គេ​ចាត់ទុកជា​ខ្លាញ់​សុខភាព និង​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ផ្សេង​ៗ បាន​ជួយ​ឱ្យ​សណ្តែកដី​ក្លាយជា​ភ្នាក់ងារ​ជំរុញ​ដល់​សុខភាព​បេះដូង​យា​៉​ង​មាន​ប្រសិទ្ធភាព ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ឈ្មោះ Iowa Women’s Health Study ដែល​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ British Journal of Nutrition បាន​រក​ឃើញ​ថា អ្នក​ទទួលទាន​សណ្តែកដី​-​ប៊័រ​សណ្តែកដី​ពី​១​ដង​ទៅ​៤​ដង ក្នុង​មួ​យស​ប្តា​ហ៍ អត្រា​នៃ​ការ​ស្លាប់​ពី​ជំងឺ​បេះដូង​ថយ​ចុះ​ពី​១១​ភាគរយ​ទៅ​១៩​ភាគរយ ។ ឯការ​សិក្សា​៣​ផ្សេង​ទៀត​រក​ឃើញ​ថា ការ​ទទួលទាន​សណ្តែកដី​យ៉ាង​ហោច​ណាស់​៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍ កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​ដល់​ទៅ​៣៧​ភាគរយ ។ រាល់​ការ​ទទួលទាន​ម្តង​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​៨,៣​ភាគរយ ។

-​កម្រិត​ទទួលទាន ៖ ដើម្បី​ទទួល​បានប្រសិទ្ធ ភាព​ដូច​ក្នុង​ការ​សិក្សា​ខាងលើ ចូរ​ទទួលទាន​ពេញ​មួយ​ក្តាប់ដៃ​ឬ​មួយ​ស្លាបព្រា​កាហ្វេ​(​ក្នុង​រូបភាព​ជា​ប៊័រ​)៤​ដង​ក្នុង​មួ​យ​សប្តាហ៍ ។

២-​កាត់​បន្ថយ​ហានិភ័យ​មហារីក​ពោះវៀន ៖ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា បណ្តា​សារធាតុចិញ្ចឹម​ក្នុង​សណ្តែកដី ក្នុង​នោះ​រួម​មាន អាស៊ីត​ហ្វូ​លិច phytosterols អាស៊ីត​ហ្វ៊ី​ទិច (inositol hexaphosphate)​និង​resveratrol​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺមហារីក ។

ការ​សិក្សា​ពិសោធ​របស់​អ្នក​វិទ្យាសាស្ត្រ​តៃវ៉ាន់​លើ​បុរស​-​ស្ត្រី​២​ម៉ឺន​នាក់​ប្លាយ​បាន​បង្ហាញ​ថា ការ​ទទួលទាន​សណ្តែកដី​ត្រឹម​២-៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​ពោះវៀន​៥៨​ភាគរយ (​ស្ត្រី​) និង​២៧​ភាគរយ​(​បុរស​) ។

៣-​ប្រឆាំង​នឹង​ជំងឺ​ភ្លេចភ្លាំង ៖ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Neurology, Neurosurgery and Psychiatry បង្ហាញ​ថា ទទួលទាន​ទៀងទាត់​បណ្តា​អាហារ​សម្បូរ​ដោយ​សមាសធាតុ Niacin តួយ៉ាង​ដូច​ជា សណ្តែកដី​នឹង​ជួយ​បង្ការ​ការ​ធ្លាក់​ចុះ​សមត្ថភាព​ខួរក្បាល ព្រមទាំង​ជំងឺ​ភ្លេចភ្លាំង ។
ការ​ពិសោធ​រយៈពេល​៦​ឆ្នាំ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កលើ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ស៊ី​កា​ហ្គោ​ចំនួន​៣​ពាន់​នាក់​បង្ហាញ​ថា បុគ្គល​ដែល​ទទួល​បាន​សមាសធាតុ Niacin តាម​រយៈ​ចំណីអាហារ​ច្រើន​បំផុត​(២២​មី​ល្លី​ក្រាម​) ៧០​ភាគរយ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​តិច​ជាង​បុគ្គល​ដែល​ទទួលទាន​ប្រហែល​១៣​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ។ វិធី​​ដ៏​ងាយ​ក្នុង​ការ​បង្កើន Niacin គឺ​ទទួលទាន​សណ្តែកដី​មួយ​ក្តាប់ដៃ ។

៤-​ជួយ​ទប់ស្កាត់​ការ​ឡើង​ទម្ងន់​ខ្លួន ៖ លទ្ធផល​នៃ​ការ​សិក្សា​របស់​អេ​ស្ប៉ា​ញ ចុះ​ផ្សាយ​ក្នុង​ព្រឹ​ត្តប​ត្រ Obesity បង្ហាញ​ថា មួយ​ចំនួន​ក្នុង​ចំណោម​បុរស​-​ស្ត្រី​ស្ម័គ្រ​ពិសោធ​៨​ពាន់​នាក់​ប្លាយ​ដែល​ទទួលទាន​សណ្តែកដី​យ៉ាងតិច​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​ឡើង​ទម្ងន់​បាន​៣១​ភាគរយ ។

ខាងក្រោម​នេះ​ជា​សារធាតុចិញ្ចឹម​មួយ​ចំនួន​ទៀត​ក្នុង​សណ្តែកដី ៖
-biotin ឬ​វីតាមីន H ប្រមាណ​ជា ៨៨%
-​ទង់ដែង ៤៧%
-​ម៉​ង់​កា​ណែ​ស ៣៦%
-​វីតាមីន B3 ២៨% … ៕