ចូលដកលុយក្នុងទូ ATM មួយភ្លែត លុះក្រឡេកមកវិញបាត់រថយន្តផ្អើលមុខធនាគារ
- ភ្នំពេញ
បុរសជាជនជាតិចិនម្នាក់បានបើករថយន្ត ឡិចស៊ីស RX300 មួយគ្រឿង មកចូលទៅដកលុយក្នុងទូរ ATM ដោយមិនបានពន្លត់ម៉ាស៊ីន ក៏ត្រូវ
បុរសជាជនជាតិចិនម្នាក់បានបើករថយន្ត ឡិចស៊ីស RX300 មួយគ្រឿង មកចូលទៅដកលុយក្នុងទូរ ATM ដោយមិនបានពន្លត់ម៉ាស៊ីន ក៏ត្រូវ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនជាតិចិនម្នាក់បានបើករថយន្ត ឡិចស៊ីស RX300 មួយគ្រឿង មកចូលទៅដកលុយក្នុងទូរ ATM ដោយមិនបានពន្លត់ម៉ាស៊ីន ក៏ត្រូវជនសង្ស័យឃើញ ក៏ឆ្លៀតឱកាសចូលទៅលួចបើកយករថយន្តទៅបាត់តែម្តង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទល់មុខធនាគារ ពាណិជ្ជកម្ម ឈិហ្វ ខេមបូឌា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះជាម្ចាស់រថយន្ដខាងលើមានឈ្មោះ WEI SHUANGMA ជាជនជាតិចិន ភេទប្រុស អាយុ៧៩ឆ្នាំ ចំណែករថយន្តដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកឡិចស៊ីស RX 300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2S 6160។
តាមអ្នកបកប្រែភាសាចិន បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ប្រផេះ មកដកលុយនៅក្នុងទូរ ATM នៅ ធនាគារ ពាណិជ្ជកម្ម ឈិហ្វ (ខេមបូឌា )លុះពេលចូលទៅដកលុយនោះ គឺជនរងគ្រោះមិនបានពន្លត់ម៉ាស៊ីនរថយន្តនោះទេ លុះពេលក្រឡេកមកមើលរថយន្តវិញ ក៏ស្រាប់តែបាត់តែម្តង ដោយមិនដឹងថា ជនសង្ស័យបានលួចយករថយន្តទៅទិសណាឡើយ ។
ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ លុះបន្តិចក្រោយមក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ព្រមទាំងអោយសមត្ថកិច្ចគ្រប់បណ្ដាខណ្ឌ ជួយស្រាវជ្រាវរករថយន្តរបស់គាត់មកវិញផង ៕
ចែករំលែកព័តមាននេះ