ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ផ្លែ​ឈើ​​ពន្លះជាមួយឡាន​​ដឹក​សំរាម ​ក្រឡា.ប់​​​​ផ្ងារជើង​

1 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​ធន់​ធំ​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​ដឹក​សំរាម​ដែល​កំពុង​

​រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​ធន់​ធំ​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​ដឹក​សំរាម​ដែល​កំពុង​ប្រមូល​សំរាម​តាម​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​រថយន្ត​ដឹកផ្លែឈើក្រឡាប់​ខ្ទាតផ្លែឈើរ៉ាយប៉ាយ​ពេញផ្លូវ ចំណែក​រថយន្ត​ដឹកសំរាមបានរងការខូចខាត​ផ្នែក​ខាងឆ្វេង ប៉ុន្តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់​​រងរបួសនោះទេ ។​

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​ឈាន​ចូល​​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែកក្កដា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​ក្បែរ​សាលាសង្កាត់​ព្រែក​លៀប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ ។

រថយន្ត​កូរ៉េ​ធន់​ធំ​​មានដឹកផ្លែឈើ​មួយ​គ្រឿង​​ខាងលើ​ម៉ាកហ៊ីណូ (HINO) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 3C-6661 បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែក​រថយន្ត​ដឹក​សំរាម​ម៉ាក​អ៊ីហ្សុ៊យស៊ុយ​ (ISUZU) ពណ៌​បៃតង ពាក់​ស្លាក​លេខ រដ្ឋ​ 07 3-1029 បើកបរ​ដោយ​បុរសម្នាក់​មិនស្គាល់អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ដឹក​សំរាម​មួយ​គ្រឿង កំពុង​​ប្រមូល​សំរាម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​យឺត​ៗ​ និង​មាន​កម្មករ​ប្រមូល​សំរាម​ដើរ​តាម​ពីក្រោយ​រថយន្ត​ផង​ដែរ ។ លុះដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​ធន់​ធំ​មួយ​គ្រឿង​មាន​ដឹក​ផ្លែ​ឈើ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ធ្វើដំណើរ​​ពីក្រោយ​រថយន្ត​ដឹក​សំរាម ខណៈ​ពេល​នោះ​រថយន្ត​ដឹក​ផ្លែ​ឈើ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​ខាងស្តាំ​ទៅ​កៀរ​ចំហៀង​ខាងឆ្វេង​រថយន្ត​ដឹក​សំរាម បណ្តាល​ឲ្យ​រថយន្ត​ដឹក​ផ្លែ​ឈើ​បែក​កង់​ក្រឡាប់​ផ្ងារជើង​ខ្ទាត​ផ្លែ​ឈើ​ចេញពី​រថយន្ត​រាយ​ប៉ាយ​ពេញ​ផ្លូវ​។ ​រី​ឯ​រថយន្ត​ដឹក​សំរាម​បាន​រង​ការ​ខូចខាត​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង ប៉ុន្តែ​មិន​បណ្ដាល​​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​និង​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​ ៕​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture