អង់គ្លេស ៖ វ៉ាក់សាំង Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុស «Delta»
អង់គ្លេស ៖ យោងតាមការសិក្សាមួយរបស់ចក្រភពអង់គ្លេស ដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The New England
អង់គ្លេស ៖ យោងតាមការសិក្សាមួយរបស់ចក្រភពអង់គ្លេស ដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The New England
អង់គ្លេស ៖ យោងតាមការសិក្សាមួយរបស់ចក្រភពអង់គ្លេស ដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The New England Journal of Medicine កាលពីថ្ងៃទី២១ ខែកក្កដា បានបង្ហាញថា វ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន Pfizer (PFE.N) និង AstraZeneca (AZN.L) មានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួនថ្មី «Delta» ដែលមានការចម្លងលឿន និងកំពុងរាលដាលខ្លាំងនៅទូទាំងពិភពលោក។ នេះបើតាមការចេញពីសារព័ត៌មាន Reuters។
ក្រុមមន្ត្រីសុខភាពសាធារណៈអង់គ្លេសបានអះអាងថា វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុនទាំងពីរ មានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី «Delta» ដែលបច្ចុប្បន្នកំពុងវាយប្រហារយ៉ាងខ្លាំង នៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ ទោះយ៉ាងណា ការសិក្សាបានបញ្ជាក់បន្ថែមទៀតថា ការចាក់តែមួយដូស មិនគ្រប់គ្រាន់សម្រាប់ការការពារខ្ពស់នោះទេ គឺទាល់តែចាក់២ដូសពេញលេញ ទើបមានប្រសិទ្ធិខ្ពស់។
លទ្ធផលនៃការសិក្សាបានរកឃើញថា ការចាក់វ៉ាក់សាំង Pfizer ចំនួន២ដូសមានប្រសិទ្ធភាពរហូតដល់ ៨៨% ដើម្បីការពារអ្នកពីវីរុសបំប្លែងខ្លួនថ្មី «Delta»។ ខណៈដែលការចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូស មានប្រសិទ្ធិភាពដល់ ៦៧% ពោលគឺកើនឡើងចំនួន ៧% បើធៀបនឹងរបាយការណ៍ដំបូង ដែលមានត្រឹមតែ ៦០% ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ