ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហិ.ង្សា​ធ្វើឱ្យ​ស្លា.ប់​ដល់​២៧៦​នាក់ ក្រោយ​ដាក់គុក​អតីត​ប្រធានាធិបតី​

2 ឆ្នាំ មុន

សមាជិក​រដ្ឋាភិបាល​១​រូប​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែ​​កក្កដា​ថា តុល្យការ​នៃ​អំពើ​ហិ.ង្សា នា​ពេល​ថ្មី​ៗ​នៅ​អាហ្វ្រិក​​ខាងត្បូង ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​២៧៦​នាក់​។ លោក​បញ្ជាក់​ថា

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ សមាជិក​រដ្ឋាភិបាល​១​រូប​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែ​​កក្កដា​ថា តុល្យការ​នៃ​អំពើ​ហិ.ង្សា នា​ពេល​ថ្មី​ៗ​នៅ​អាហ្វ្រិក​​ខាងត្បូង ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​២៧៦​នាក់​។ លោក​បញ្ជាក់​ថា ​ប៉ូលិស​បាន​ស៊ើ​ប​អង្កេត​លើ​ការ​សម្លា.ប់​មនុស្ស​១៦៨​នាក់​។

ចលនា​តវ៉ា​បាន​ផ្ទុះ​ឡើង ក្រោយ​ការ​ដាក់​ពន្ធនាគារ កាលពីដើម​ខែកក្កដា​នេះ អតីត​ប្រធានាធិបតី​លោក​JACOB ZUMA ដែល​ទទួល​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​១៥​ខែ ពី​បទ​រារាំង​តុលាការ ក្រោយ​ពី​លោក​បដិសេធ​មិន​ព្រម​មក​បង្ហាញខ្លួន នៅ​មុខ​គណៈ​កម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ខែកុម្ភៈ​កន្លង​ទៅ​។ ការ​តវ៉ា​បាន​ប្រែ​ក្រឡាស់​ដ៏​ឆាប់ ទៅ​ជា​អំពើ​ហិ.ង្សា ជាមួយ​ការ​ប្លន់​យក​របស់របរ​នានា និង​ការ​ដុត​បំផ្លាញ​ដូច​ជា ហាង​ទំនិញ​និង​រថយន្ត ជា​ច្រើន​ពេល​ពលរដ្ឋ​ប្រទេស​នោះ មានការ​ខឹងសម្បា​ស្រាប់ ចំពោះ​សភាពការណ៍​សេដ្ឋកិច្ច និង​វិសមភាព ក្នុង​ប្រទេស​ដែល​៣​ទស​វត្ស​មក​ហើយ​ស្ថិត​ក្រោម​លទ្ធិប្រជាធិបតេយ្យ ក្រោយ​បញ្ចប់​របប​អា​ប៉ា​ថេ​ត តែ​ពុំ​មានការ​កែប្រែ​អ្វី​សោះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​NHUMBUDZO NTSHAVHENI​ថ្លែង​ថា មនុស្ស​២៣៤​នាក់​ស្លា.ប់​ទាក់ទិន​នឹង​អំពើ​ហិ.ង្សា ត្រូវ​បាន​ជំរឿន​ឃើញ ក្នុង​ខេត្ត​ក្វា​ហ្សូ​លូ​ណា​តា​ល់ ជាទី​តាំង​បង្អែក​របស់​លោក​ZUMA ហើយ​មនុស្ស​៤២​នាក់​ស្លាប់​នៅ​ខេត្ត​GAUTENG ដែល​មាន​ទីក្រុង​ធំ​ចូ​ហាន់​ណេ​ស្បួ​រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ