ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រា​យុទ្ធ​ បញ្ជា​ឱ្យ​សិក្សា​​ពី​ស្មៅ​ប្រមាត់​មនុស្ស ដែល​អាច​ព្យាបាល​កូ​វី​ដ​កម្រិត​ស្រាល

2 ឆ្នាំ មុន

ថៃ ៖ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មាធិការ​មួយ ដើម្បី​សិក្សា​ឱ្យ​កាន់តែ​ច្បាស់​ពី​

ថៃ ៖ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មាធិការ​មួយ ដើម្បី​សិក្សា​ឱ្យ​កាន់តែ​ច្បាស់​ពី​ការ​ប្រើប្រាស់​ស្មៅ​ប្រមាត់​មនុស្ស (Green Chiretta) ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាន​រោគ​សញ្ញា​ស្រាល​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

លោក ប្រា​យុទ្ធ បាន​និយាយ​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ថា ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា កន្លង​ទៅ​។ បន្ទាប់​ពី​ត្រូវ​បាន​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​វិធានការ​បន្ថែម ក្នុង​ការ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​យ៉ាង​អាក្រក់​នៃ​វីរុស​កូ​វី​ដ​១៩ ។

ទន្ទឹម​នឹង​នេះ លោក Anutin Charnvirakul ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​នេះ​។ ដើម្បី​សំរបសំរួល​ការ​សិក្សា​លើ​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ស្មៅ​ប្រមាត់​មនុស្ស ដើម្បី​ជា​ឱសថ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ រោគ​សញ្ញា​ស្រាល​។ ហើយ​ក៏​ដូច​ជា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​លើកកម្ពស់​ឱសថ​បុរាណ​របស់​ថៃ​ជា​ទូទៅ​ផង​ដែរ​។

ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​របស់​លោក Somsak Thepsutin រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​ប្រើប្រាស់​ឱសថ​បុរាណ​លើ​អ្នកជំងឺ​កូ​វី​ដ​១៩ រោគ​សញ្ញា​ស្រាល​។ ស្រប​ពេល​បញ្ហា​នេះ កើតឡើង​ចំ​ពេល​ដែល​មាន​កង្វះខាត​វ៉ាក់សាំង​បង្ការ ដែល​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ថៃ​ផង​ដែរ​។

សំណើ​របស់​លោក Thepsutin ក៏​បាន​ភ្ជាប់​មក​ជាមួយ​ភ័ស្តុតាង​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​នាយកដ្ឋាន​កែតម្រូវ ក្នុង​ការ​ព្យាបាល​អ្នកទោស​ចំនួន​១២,៣៧៦​នាក់ ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ មាន​រោគ​សញ្ញា​ស្រាល ដោយ​ប្រើ​សារធាតុ​ចម្រាញ់​ពី​ស្មៅ​ប្រមាត់​មនុស្ស​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ