ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន សុ​ផា​នី​ ដល់​ចំណុច​រារែក​ពេល​ដើរ​ដល់​ផ្លូវ​ជម្រើសនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​នាង​ប៉ែន សុ​ផា​នី បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ និង​នៅ​រាង​ឆ្ងាយ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​។ អ្នកខ្លះ​ដឹង​ថា អ្នក​នាង​បាន​ងាក​ទៅ​ចំណាយពេល​មើលថែគ្រួសារ​ថ្មី​ ក្រោយ​សម្រេចចិត្ត​បើក​បេះដូង​ជា​ថ្មី​។ អ្វី​ដែល​គេ​កោតសរសើរពេល​នេះ…

រាជធានីភ្នំពេញ ៖ អ្នក​នាង​ប៉ែន សុ​ផា​នី បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ និង​នៅ​រាង​ឆ្ងាយ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​។ អ្នកខ្លះ​ដឹង​ថា អ្នក​នាង​បាន​ងាក​ទៅ​ចំណាយពេល​មើលថែគ្រួសារ​ថ្មី​ ក្រោយ​សម្រេចចិត្ត​បើក​បេះដូង​ជា​ថ្មី​។ អ្វី​ដែល​គេ​កោតសរសើរពេល​នេះ ​អ្នក​នាង​បាន​ក្លាយជា​ជំទាវម្នាក់​ក្នុង​ចង្កោម​សិល្បៈ​ដែល​ចាត់​ថា​ ក្នុង​វ័យចាស់​ទុំ អ្នក​នាង​សំណាង​ដូច​ធ្វើបុណ្យ​ដល់​។

អ្នក​នាង​ប៉ែន សុ​ផា​នី បាន​ចំណាយពេល​ស្ទើរតែ​១០០% ងាក​មក​ពង្រឹង​ចំណង​គ្រួសារ ។ តាំងពី​បាន​រៀប​ការ​មក​ឃើញ​ថា អ្នក​នាង​មិនសូវ​លេចមុខ​មាត់​ជាមួយ​សង្គម​សិល្បៈ​ដូច​មុន​។ ប្រការ​នេះ​ ដោយ​លេច​ឭ​ថា អ្នក​នាង​បាន​ងារ​ជា​ជំទាវ អាច​រស់នៅ​ស្រួល​លែង​ពឹង​អាស្រ័យ​លើ​វិ​ថី​សិល្បៈ​ទៀត​។ ក្រោយ​ឆ្ងាយ​ៗ​ពី​វិ​ថី​ចាស់ ទស្សនិកជន និង​តារា​សិល្បៈ​រលក​ក្រោយ ផលិតករ​នៅ​តែ​នឹកនា​ហើយ​ចង់បាន​វត្តមាន អ្នក​នាង​វិល​មក​រក​ឆ្នាំង​ចាស់​វិញ​ថត សម្តែង ​ព្រោះ​អ្នក​នាង​ចាស់​មែន តែ​ទីផ្សារ​សម្តែង​នៅ​តែ​ល្អ​រីក​លូតលាស់​មិន​ខុស​កាលពី​នៅ​ក្មេង​ៗ​។

ឆ្លើយ​តប​នឹងបញ្ហា​នេះ អ្នក​នាង ប៉ែន សុ​ផា​នី បកស្រាយ​តាម​រយៈ​សា​អេ​ឡិច​ត្រូ​និ​ច​ថា «ពិត​ណាស់ អ្នក​នាង​នៅ​តែ​ទទួល​ការ​ស្វាគមន៍​ពីផលិតករ​នានា​ចង់អោយ​សម្តែង​។ អ្នក​នាង​ពិបាក​ក្នុង​ការ​ញែក រវាង​ការងារ​សិល្បៈ និង​គ្រួសារ ព្រោះ​សុ​ទ្ឋ​តែ​ជម្រើស​ពេញចិត្ត​តាំងពី​យូរយារ​ហើយ​។ អ្នក​នាង​ថា អំឡុង​ពេល​នេះ​យក​ពេលវេលា មើលថែ​របរ​ក្នុងផ្ទះ និង​ស្វាមី ហើយ​មួយទៀត​គឺ​មើល​ចៅ​។ អ្វី​ដែល​សំខាន់​ចិត្ត​ក៏នៅ​តែ​ចង់​សម្តែង​ដដែល មិន​ដែល​គិត​ចង់​បោះបង់​ឡើយ​។​

អ្វី​ដែល​សំខាន់​ពេល​នេះ ស្នាដៃ​ក្នុង​ការ​សម្តែង នៅ​តែ​បន្ត​មាន​លើ​កញ្ចក់​ទូរទស្សន៍ ដែល​អាច​និយាយ​ថា មហាជន​នៅ​តែ​បន្ត មើល​ការ​សម្តែង​អ្នក​នាង​បន្ត​ទៀត​។ អ្នក​នាង​នៅ​តែ ដាក់ចិត្ត​បែប​សាមញ្ញ​មិនមែន​ងារ ជា​ជំទាវ​លេង​អត្ត​ច​រិ​ក​ឬ​ធ្វើ អ្វី​ភ្លេច​រឿង​ពី​មុន​ឡើយ ពោល​ធម្មតា​ដដែល​» ៕


អត្ថបទសរសេរ ដោយ