ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ត​កំពង់ចាម ត្រៀម​កន្លែង​បូជាសព​អ្នក​កូ​វីដ​១៩ មួយ​បន្ថែមទៀត​

2 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្តកំពង់ចាម​៖ មានពេលខ្លះ ក្នុង​មួយថ្ងៃ អ្នកជំងឺ​កូ​វី​ង​១៩ បាន​ស្លាប់ រហូតដល់​ទៅ​ចំនួន ៥​នាក់ ហើយ​ត្រូវបាន​ដឹក​យកមក​បូជា នៅ​វត្ត​បឹង​កុក ក្រុង​កំពង់ចាម​។…

​ខេត្តកំពង់ចាម​៖ មានពេលខ្លះ ក្នុង​មួយថ្ងៃ អ្នកជំងឺ​កូ​វី​ង​១៩ បាន​ស្លាប់ រហូតដល់​ទៅ​ចំនួន ៥​នាក់ ហើយ​ត្រូវបាន​ដឹក​យកមក​បូជា នៅ​វត្ត​បឹង​កុក ក្រុង​កំពង់ចាម​។ ដោយសារតែ​ចំនួន​អ្នកស្លាប់​ច្រើន​បែបនេះ គឺ​អាជ្ញាធរខេត្ត បាន​បង្កើត​កន្លែង​បូជាសព​មួយ​បន្ថែមទៀត ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​។ នេះ​ជាការ​លើកឡើង​ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ថ្លែង​នា​ព្រឹក​ថ្ងៃទី​២០​កក្កដា ឆ្នាំ​២០២១ ក្នុង​ពិធី​ប្រជុំ​បូកសរុប​របស់​គណៈ​កម្ម​ការ​ខេត្ត ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយ​ធ្វើឡើង នៅ​សាលប្រជុំ​សាលាខេត្ត​។ កិច្ចប្រជុំ​នេះ ធ្វើឡើង ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលស្រុក​ក្រុង​ទាំង ១០ ក្នុង​ខេត្តកំពង់ចាម​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ ដោយ​គូសបញ្ជាក់ថា មួយរយៈ​កន្លងទៅ អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​បំផុស​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​ពាក់​ម៉ាស់ និង​ចេះ​អនាម័យ​ខ្លួនប្រាណ ធ្វើយ៉ាងណា ការពារ​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ទោះបីជា​មានការ​ខិតខំ​ពន្យល់​ផ្សព្វផ្សាយ​យ៉ាងណាក៏ដោយ ប៉ុន្តែ​អត្រា​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅតែមាន​ការកើនឡើង និង​មិន​មានការ​ថមថយ​នៅឡើយ​ទេ​។ កត្តា​នេះ អាចមកពី​វិធានការ​អន្តរាគមន៍ មិនបាន​ល្អ ឬ​មិន​ចំ​គោលដៅ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍​បន្តថា ជាមួយ​នោះ យើង​ត្រូវតែ​ខិតខំ​សាមគ្គីភាព​គ្នា អោយបាន​ល្អប្រសើរ ដើម្បី​បញ្ឈប់​នូវ​ការ​ចម្លងជំងឺ​កូ​វីដ គឺ​ត្រូវអនុវត្ត ៣​កុំ និង ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ មួយវិញទៀត ក្រុមគ្រូពេទ្យ ត្រូវតែ​យក​ចិត្តទុកដាក់ ពិសេស​ប្រសិនបើ​មាន​អ្នកជំងឺ ដែល​ឆ្លង​កូ​វីត​បំ​លែង ដែល​តា នៅក្នុង​មន្ទីរពេទ្យ គឺ​ត្រូវអោយ​អ្នកជំងឺ​នោះ សម្រាក​នៅ​បន្ទប់​ដាច់ដោយឡែក ដើម្បី​ជៀសវាង​កុំ​ឲ្យ​ចម្លង​ទៅ​អ្នកជំងឺ​ផ្សេងទៀត​។

ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា យុទ្ធនា​ការចាក់​វ៉ាក់សាំង ចំនួន ៥​ស្រុក ដែល​គ្រោង​បញ្ច​ប់ដូ​ស​ទី​២ នៅក្នុង​ខែសីហា ខាង​មុខនេះ​។ វិធានការ ដើម្បី​កាត់បន្ថយ​នូវ​ការ​ចម្លងជំងឺ​កូ​វីដ គឺ​អាជ្ញាធរ​គ្រប់​ស្រទាប់វណ្ណៈ ត្រូវតែ​សម្លឹងមើល​ទីតាំង ដែលមាន​ហានិភ័យ​មនុស្ស​ជួបជុំ​គ្នាច្រើន និង​កន្លែង​បិទ​ជិត ឬ​ទីតាំង​ជួបជុំ​គ្នាច្រើន គឺត្រូវធ្វើ​ការកាត់បន្ថយ​ធ្វើយ៉ាងណា​ឱ្យនៅ​មាន​ចំនួន​តិច​។

ជាមួយ​នោះ ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា គ្រឿង​ស្រវឹង មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​នោះទេ តែមាន​កន្លែង​ខ្លះ បាន​លួច​លក់ដូរ​នូវ​គ្រឿង​ស្រវឹង ដែល​អាជ្ញាធរខេត្ត បាន​ហាមឃាត់ ដូចជា ថ្មីៗ​នៅ​ម្ដុំ​រង្វង់​មូល​នា​ងគ​ង្ហី​ង មានការ​ជួបជុំ​ចាក់ធុងបាស​លឺ​សំឡេង​ខ្លាំង រំខាន​ដល់​អ្នកជិតខាង លុះ​ពេល​គេ​ទៅប្រាប់ បែរជា​ដំឡើង​សំឡេង​បន្ថែម​។ ករណីនេះ ត្រូវបាន​នគរបាល ចុះ​ចាត់ការ​ហើយ​។ មួយកន្លែង​ទៀត នៅក្នុង​ស្រុក​កំពង់សៀម ពេល​ជួបជុំ​ផឹកស៊ី លុះ​ពេល​កម្លាំង​នគរបាល ចុះទៅ​ប្រាប់​ណែនាំ ហាម​មិន​ឲ្យ​ជួបជុំ ជា​ទង្វើ​ខុសច្បាប់ ដែល​នាំ​ឲ្យ​មាន​ការឆ្លង​ជំងឺ​កូ​វីដ តែ​ក្រុម​អ្នក​ផឹក​នោះ មិន​ស្ដាប់ ហើយ​ថែមទាំង​យក​កំប៉ុង​ប៊ីយែ មក​គប់​លើ​នគរបាល​។ ក្រុម​អ្នកផឹកស៊ី​ទាំងនោះ ត្រូវបាន​ចាប់ បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​រួចរាល់​ហើយ​ដែរ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បញ្ជាក់ថា មេភូមិ មេឃុំ ចៅសង្កាត់ និង​នាយប៉ុស្តិ៍​រដ្ឋបាល ត្រូវតែ​សហការគ្នា ដើរ​មើល​ល្បាត នៅតាម​ភូមិសាស្ត្រ​របស់ខ្លួន ក្រែង​មាន​ប្រជាពលរដ្ឋ​ណា លួច​បំពាន ជួបជុំគ្នា ផឹកស៊ី ដោយ​ខុសច្បាប់​។ បើសិន​មាន​សមាជិក​ក្រុមគ្រួសារ​ណា​ម្នាក់ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ត្រូវ​នាំ​អ្នកនោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ដោយឡែក សមាជិក​ក្រុមគ្រួសារ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ទ្បី​ស័ក នៅ​នឹង​ផ្ទះ​របស់ខ្លួន​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​កាត់បន្ថយ​នូវ​ថវិកា​របស់​រដ្ឋ​ផងដែរ​។​

​ជាមួយ​នោះ នៅ​ភូមិភាគ​សាលា​ភូមិភាគ​គរុកោសល្យ​ខេត្ត គឺមាន​បន្ទប់ សម្រាប់ធ្វើ​ច​ត្តា​ទ្បី​ស័ក សម្រាប់​ពលករ​ចំណាកស្រុក មកពី​ប្រទេស​ថៃ គឺ​អនុញ្ញាត​ដាក់​ដោយឡែក​ពី​គេ ដើម្បី​តាមដាន​មើល​ក្រែង មាន​ជំងឺ​កូ​វីត​បំ​លែង​ដែល​តា​។ នៅតាម​បណ្ដា​ស្រុក គាត់​ត្រូវ​ត្រៀម​កន្លែង​ធ្វើ​ច​ត្តា​ទ្បី​ស័ក សម្រាប់​ពលករ​ផងដែរ​។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អាជ្ញាធរខេត្ត គ្រោង​នឹង​ប្រែក្លាយ​មន្ទីរពេទ្យ​មេគង្គ ទៅជា​មន្ទីរពេទ្យ​ថ្នាក់​តំបន់ ដែល​អាច​ផ្ទុក​គ្រែ សម្រាប់​ព្យាបាល​អ្នកជំងឺ​បាន​ចំនួន ២៧០​គ្រែ ព្រមទាំង​ត្រៀម​បំពាក់​នូវ​បរិក្ខារ​ទំនើប​ទៀតផង​៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ