ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ​ជា​ច្រើន​ក្បាល​កំពុង​ឆ្លង​ជំងឺ​ពក​លើ​ស្បែក ក្នុងស្រុក​ភ្នំស្រុក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

សត្វ​គោ​ជា​ច្រើន​ក្បាល​កំពុង​កើត​ជំងឺ​ពក​លើ​ស្បែក ដែល​អាជ្ញាធរ​ស្រុក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ចាក់ និង​បា.ញ់ថ្នាំ​ព្យ​បាល ដើម្បី​ការពារ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី

ខេត្តបន្ទាយមានជ័យ ៖ សត្វ​គោ​ជា​ច្រើន​ក្បាល​កំពុង​កើត​ជំងឺ​ពក​លើ​ស្បែក ដែល​អាជ្ញាធរ​ស្រុក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ចាក់ និង​បាញ់ថ្នាំ​ព្យ​បាល ដើម្បី​ការពារ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពីថ្ងៃ​ទី​២០ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១ ស្ថិត​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​សត្វ​គោ​បាន​ឆ្លង​ជំងឺ​ពក​លើ​ស្បែក ហើយ​អាជ្ញាធរ​ក៏​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក ហ៊ុយ ទូច ជា​ប្រធាន​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ រួម​ទាំង​មន្ត្រី​ជំនាញ បាន​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​សត្វ​គោ ដែល​មាន​ជំងឺ​ពក​លើ​ស្បែក​ទាំងនោះ​។

លោក​បាន​បញ្ជាក់​ថា ជំងឺ​ពក​លើ​ស្បែក​គោ​នេះ គឺ​ប្រជា​កសិករ​បានអោយ​ដឹង​ថា កើត​មាន​ឡើង​រយៈពេល​យូរ​មក​ហើយ តែ​ឆ្នាំ​នេះ​កើត​ច្រើន ទើប​សុំ​អោយ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ ដើម្បី​អោយ​ជួយ​ព្យាបាល​មិន​អោយ​កើត​ជំងឺ​រីក​រាលដាល​បន្ត​ទៅ​ទៀត​។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ក្រោយ​ដឹកនាំ​មន្ត្រី​ជំនាញ បាន​ចុះ​មក​ពិនិត្យ​គោ​ដែល​កំពុង​កើត​មាន​ជំងឺ​ពក​លើ​ស្បែក ឃើញ​ថា នៅ​ស្រុក​ភ្នំស្រុក កើត​មាន​ច្រើន​ជាងគេ​ទូរ​ទាំង​ខេត្តបន្ទាយ​មានជ័យ ព្រោះ​ជំងឺ​ពក​លើ​ស្បែក​គោ​នេះ ឆ្លង​ភាគច្រើន​នៅ​រដូវ​ស្សា ខណៈ​មាន​ភ្លៀង​ជោកជាំ ហើយ​បាន​ឆ្លង​តាម​រយៈ​សត្វល្អិត រុយ មូស ឬ​ដង្កូវ​នៅ​ក្នុង​ក្រោលគោ ដែល​ដេក​មិន​ស្អាត និង​ឆ្លង​តាម​រយៈ​ការ​ទិញ​សត្វ​ពី​តំបន់​ផ្សេង​ចូល​មក​ចិញ្ចឹម ជា​ហេតុ​បណ្តាល​ឱ្យ​ឆ្លង​ក៏​មាន និង​តាម​រយៈ​ចំណី ព្រមទាំង​ការ​បង្កាត់​ពូជ​ន៍ ទើប​បណ្តាល​កើត​ជំងឺ​ពក​លើ​ស្បែក​គោ​បែប​នេះ​តែ​ម្តង​។

នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ពក​លើ​ស្បែក​គោ​ហើយ​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​ចិញ្ចឹម​គោ ឬ​ក្របី ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការ​ចិញ្ចឹមសត្វ​ទទួល​បាន​ផល​ល្អ និង​មានការ​រីក​ចម្រើន​ក្នុង​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​ទទួល​បាន​ផល​ល្អ​ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ