ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! សុទ្ធតែ​កម្ទេច​មី​ខូចគុណភាព​ដែល​ឈ្នួ​ញ​នាំ​ចូល​ពី​ថៃ​ជាង​២​តោន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មន្ត្រី​ជំនាញ បាន​រឹបអូស​កម្ទេច​មី​ខូចគុណភាព​ដែល​ឈ្មួញ​បាន​នាំ​ចូល​ពី​ថៃ​មក​កម្ពុជា ចំនួន​៨៩​កា​រ៉ុ​ង ដែល​មាន​ទម្ងន់​ជាង​២​តោន កាលពី​ថ្ងៃ​ទី​

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ បាន​រឹបអូស​កម្ទេច​មី​ខូចគុណភាព​ដែល​ឈ្មួញ​បាន​នាំ​ចូល​ពី​ថៃ​មក​កម្ពុជា ចំនួន​៨៩​កា​រ៉ុ​ង ដែល​មាន​ទម្ងន់​ជាង​២​តោន កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​ភូមិ​-​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​មានការ​សង្ស័យ​ទៅ​លើ​រថយន្ត​ដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​បឹង​ត្រកួន រួច​ដាក់​ផ្ទេរ​នៅ​ចម្ងាយ​ពី​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ប្រមាណ​ជិត​១​គីឡូម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល មន្ត្រី ក​.​ប​.​ប សាខា​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ពិនិត្យ ក៏​ស្រាប់តែ​រក​ឃើញ​មាន​ទំនិញ​ជា​ប្រភេទ​កម្ទេច​មី ដែល​ជា​កាក​សំណល់​មី​កញ្ចប់​ខូចគុណភាព ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​រឹបអូស​មាន​ចំនួន​៨៩​កា​រ៉ុ​ង ស្មើនឹង​១៤២.៤០០​កញ្ចប់​តូច ដែល​មាន​ទម្ងន់​ស្មើនឹង​២.២២៥​គីឡូក្រាម​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដកហូត​កម្ទេច​មី​ទម្ងន់​ជាង​២​តោន​ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​បឹង​ត្រកួន​ហើយ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទំនិញ ដើម្បី​អោយ​បញ្ឈប់​សកម្មភាព​ដឹក​ទំនិញ​ខូចគុណភាព​បន្ត​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នកទិញ​យក​ទៅ​បរិភោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ