ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពរ​៨​ប្រការ​ដែល​ព្រះ​អានន្ទ​ស្នើ​សុំ​ព្រះ​អង្គ

3 ឆ្នាំ មុន

គម្ពីរ​ធម្មបទដ្ឋកថា​បាន​ពន្យល់​ថា ពរ​ទាំង​៨​ប្រការ​ដែល​ព្រះ​ដ៏​មានបុណ្យ​លើកតម្កើង​ប្រទាន​ដល់​ព្រះ​អានន្ទ​ត្ថេ​រ​គឺជា​តំណែង​តែ​មួយ​គត់​ក្នុង​ឋានៈ​ជា​ឧបដ្ឋាក​ជា​អ្នកបម្រើ​ផ្ទាល់​របស់​ព្រះ ។ ១-​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​អង្គ​កុំ​ប្រទាន​ចីវរ ដែល​ព្រះ​អង្គ​បាន​មក ដល់​ខ្ញុំព្រះអង្គ ។ ២-​សូម​ព្រះ​ដ៏​មានបុណ្យ​កុំ​ប្រទាន​បិណ្ឌបាត​ដល់​ខ្ញុំព្រះអង្គ ។…

គម្ពីរ​ធម្មបទដ្ឋកថា​បាន​ពន្យល់​ថា ពរ​ទាំង​៨​ប្រការ​ដែល​ព្រះ​ដ៏​មានបុណ្យ​លើកតម្កើង​ប្រទាន​ដល់​ព្រះ​អានន្ទ​ត្ថេ​រ​គឺជា​តំណែង​តែ​មួយ​គត់​ក្នុង​ឋានៈ​ជា​ឧបដ្ឋាក​ជា​អ្នកបម្រើ​ផ្ទាល់​របស់​ព្រះ ។

១-​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​អង្គ​កុំ​ប្រទាន​ចីវរ ដែល​ព្រះ​អង្គ​បាន​មក ដល់​ខ្ញុំព្រះអង្គ ។

២-​សូម​ព្រះ​ដ៏​មានបុណ្យ​កុំ​ប្រទាន​បិណ្ឌបាត​ដល់​ខ្ញុំព្រះអង្គ ។

៣-​សូម​ព្រះ​អង្គ​កុំ​ប្រទាន​ការ​នៅ​ក្នុង​ព្រះ​គន្ធ​កុដិ​តែ​មួយ​ជាមួយនឹង​ខ្ញុំព្រះអង្គ ។

៤-​សូម​ព្រះ​ភគវា​កុំ​យក​ខ្ញុំព្រះអង្គ​ទៅ​កាន់​ទី​និមន្ត​ដ៏​ចាំបាច់​ជាមួយ​ព្រះ​អង្គ ។

៥-​សូម​ព្រះ​មាន​ព្រះ​ភាគ​យាង​ទៅ​កាន់​ទី​និមន្ត​ដែល​ខ្ញុំព្រះអង្គ​បាន​ទទួល ។

៦-​ប្រសិនបើ​ខ្ញុំ​ករុណា​នាំ​បរិស័ទ​ដែល​មក​អំពី​ទី​ជនបទ​ចូល​ទៅ​គាល់​ព្រះ​អង្គ ខ្ញុំព្រះអង្គ​នឹង​បាន​ប្រា​ស្រាយ​ជាមួយ​បរិស័ទ​ទាំងនោះ​ដែរ ។

៧-​សេចក្ដី​សង្ស័យ​នឹង​កើតឡើង​ដល់​ខ្ញុំព្រះអង្គ​ក្នុង​កាលណា ខ្ញុំព្រះអង្គ​នឹង​បាន​ដើម្បី​ចូល​គាល់​សួរ​ព្រះ​មាន​ព្រះ​ភាគ​ក្នុង​ខណៈនោះ ។

៨-​បើ​ព្រះ​ភគវា​សម្ដែងធម៌​ណា​ក្នុង​ទី​កំបាំង​របស់​ខ្ញុំព្រះអង្គ លុះ​នៅ​ពេល​យាង​មក​វិញ សូម​ទ្រង់​សម្ដែងធម៌​នោះ​ដល់​ខ្ញុំព្រះអង្គ​សណ្តាប់​ផង ។

ព្រះ​បរម​សាស្តា​ក៏​បាន​យល់ព្រមនឹងសំណើរបស់ព្រះអានន្ទ ហើយ​ទ្រង់​ប្រកាស​តែងតាំង​ព្រះ​អានន្ទ​ក្នុង​ឋានៈ​ជា​ឧប​ដ្ឋាក​របស់​ព្រះ​អង្គ​ផ្ទាល់ ។ ចាប់​តាំង​អំពី​ពេល​នោះ​មក ព្រះ​អានន្ទ​ក៏​បានជា​ឧបដ្ឋាក​ជាប់​ជា​និច្ច អស់​រយៈ​២៥​ឆ្នាំ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ