ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគបំប្លែងថ្មី «ដែលតា» ធ្ងន់សាហា.វនៅថៃ និងគំរាមដល់កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប្រទេសថៃ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការឆ្លងរាលដាលមេរោគកូវីដ១៩ ពិសេសដោយមេរោគបំប្លែងថ្មី «ដែលតា»។ ភាពធ្ងន់ធ្ងរ ក៏ធ្វើអោយជ្រួលច្របល់ដល់កម្មករកម្ពុជា ធ្វើដំណើរមកកម្ពុជា និងបង្កគំរាមកំហែង​ដល់ការឆ្លងរាលដាលតាមខេត្ត ដែលជាប់ព្រំដែនថៃ។…

ភ្នំពេញ៖ ប្រទេសថៃ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការឆ្លងរាលដាលមេរោគកូវីដ១៩ ពិសេសដោយមេរោគបំប្លែងថ្មី «ដែលតា»។

ភាពធ្ងន់ធ្ងរ ក៏ធ្វើអោយជ្រួលច្របល់ដល់កម្មករកម្ពុជា ធ្វើដំណើរមកកម្ពុជា និងបង្កគំរាមកំហែង​ដល់ការឆ្លងរាលដាលតាមខេត្ត ដែលជាប់ព្រំដែនថៃ។

ប្រទេសថៃ មានការឆ្លងមេរោគកូវីដ១៩ ជាង ១១០០០នាក់ ខណៈដែលប្រទេសវៀតណាម មានចំនួនជាង ២៤០០នាក់ ហើយកម្ពុជា មានចំនួនជាង ៨០០នាក់។

សារព័ត៌មានបាងកកប៉ុស្តិ៍​របស់ថៃ បានរាយការណ៍នៅថ្ងៃនេះថា ថៃមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១១៣៩៧នាក់ និងមានអ្នកស្លាប់ ១០១នាក់ នៅថ្ងៃអាទិត្យនេះ។ ថៃមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤០៣៣៨៦នាក់ និង​អ្នកស្លាប់ ចំនួន ៣៣៤១នាក់ ចាប់តាំងពីមានការរាតត្បាតមេរោគកូវីកដ១៩។

ចំណែកក្រសួងសុខាភិបាលកម្ពុជាវិញ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា មានអ្នកឆ្លងមេរោគកូវីដ១៩ ថ្មី ចំនួន ៨៤៥នាក់ និងអ្នកស្លាប់ថ្មីចំនួន ៣០នាក់ទៀត។ កម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៦៧១៨១នាក់ និងអ្នកស្លាប់ ចំនួន ១១០៦នាក់។

ខែកក្កដា គឺជាខែ ដែលកម្ពុជា មានការឆ្លងមេរោគកូវីដ១៩ ខ្លាំងដោយក្នុងមួយថ្ងៃ មានជិត ១០០០នាក់។

ជាមួយ នឹងកំណើននេះ អ្នកជំនាញ បានព្រមានដល់ប្រជាជនកម្ពុជា អោយបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ