ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​មួយទៀត ដែល ខ្ញុង សម្រេចចិត្ត​ជាថ្មី​រឿង​លាលែង​ពី​​ការ​ងារ​សិល្បៈ

2 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត ខ្ញុង បាន​សម្រេចចិត្ត​បង្ហាញ​ការណ៍​ពិត​មួយ​លើក​ទៀត នៅ​ពេល​ដែល​នាង​បាន​បញ្ជាក់​ថា នាង​លាឈប់​សិល្បៈ​។ ផ្ទុយ​ទៅ​វិញ នាង​បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ខ្ញុង បាន​សម្រេចចិត្ត​បង្ហាញ​ការ​ពិត​មួយ​ទៀត ជុំវិញរឿងរ៉ាវកន្លងដែល​នាង​អះអាងថា​លាឈប់​ពីសិល្បៈ​ ដែលបង្កនូវភាពភ្ញាក់ផ្អើលជាខ្លាំង ។ ក៏ប៉ុន្តែ ថ្មីៗនេះតារាកំប្លែងស្រីរូបនេះបាន​បញ្ជាក់ឡើងវិញថា នាងមិនមែន​សម្រេចចិត្ត​ឈប់ពីសិល្បៈទាំងស្រុងនោះទេ តែនាងគ្រាន់តែឈប់​សម្តែង​ជាមួយ​ក្រុម​កំប្លែង​ស៊ី​ធី​អិន ក្រោយពីរូបនាង​បាន​តស៊ូ​ជាមួយ​ក្រុម​នេះ​អស់​១២​ឆ្នាំ ​។ មជ្ឈដ្ឋាន​មហាជន​មានការ​ចាប់អារម្មណ៍​ដែល សុខ​ៗ​ស្រាប់តែ​តារា​កំប្លែង​រូប​នេះ​ដូរ​ទិសបែបនេះ ​។

នាង ខ្ញុង តារាកំប្លែងស្រីដែលជាដៃគូដ៏កំប្លែងជាមួយនាយពែក មី និងបច្ចុប្បន្នមាន​កូន​២ នាក់ បាន​លើក​ឡើង​ថា «​នាង​សុំ​អភ័យទោស​ផង​ដែរ ដែល​មុន​នេះ​បាន​លើក​ឡើង​ថា លាឈប់​សិល្បៈ​។ ប៉ុន្តែ​ពេល​នេះ អ្វី​ដែល​ចង់​បង្ហាញ​ឡើង​វិញ នាង​មិនមែន​លា ឬ​បោះបង់​សិល្បៈ​នោះ​ទេ ដោយសារ​សិល្បៈ​នាង​ខំ​លះបង់​ច្រើន​ឆ្នាំ​តាំងពី​កូន​នៅ​មាន​មួយ ឥឡូវ​កូន​២​។ អ្វី​ដែល​នាង​ចង់​បញ្ជាក់​ប្រាប់​ទស្សនិកជន គឺ​នាង​សុំ​លាឈប់​សម្តែង​ប្រចាំ​ក្រុម​ស៊ី​ធី​អិន ហើយ​សុំ​ទោស​ដល់​លោកតា​វ៉ិ​ច​ទ័​រ បង​ៗ​ក្រុម​កំប្លែង​ជាមួយ​គ្នា​ដែរ​»​។

Picture

ខ្ញុង បាន​បង្ហាញ​មូលហេតុ​ទៀត​ថា «​អំឡុង​ពេល​កូន​ទី​២ ក្រោយ​កើតមក​កូន​ខ្សោយ មិន​គ្រប់​ខែ​នាង និង​ប្តី​មើលថែ​ចំណាយពេល​ច្រើន​។ ពេល​ខ្លះ​មិន​បាន​ទៅ​សម្តែង​នៅ​ស្ថានីយ​ខក​ការងារ​។ ដូចនេះ​ហើយ នាង​មិន​អាច​យក​ប្រាក់ខែ​គេ​ទទេរ​ៗ ធ្វើការ​មិន​ពេញលេញ​។ ម្ល៉ោះហើយ សម្រេចចិត្ត​លាឈប់ គឺ​ឈប់​តែ​នៅ​ទូរទស្សន៍ តែបើ​លោកតា​វ៉ិ​ច​ទ័​រ ចង់​ហៅ​សម្តែង​ម្តងម្កាល​នាង​ទំនេរ នឹង​ចូលរួម​សហការ​សម្តែង​ដដែល​»​។

គួរ​បញ្ជាក់​ថា ខ្ញុង បាន​បង្កើត​មុខរបរ​អន​ឡាញ​លក់​ផ្អក​ប្រហុក និង​ផលិតផល​មួយ​។ ការ​រក​របរ​ថ្មី​ឃើញ​ថា មានការ​គាំទ្រ​ច្រើន​។ ហើយ​របរ​នៅ​ក្នុងផ្ទះ​ដែល​អាច​មើលថែ​កូន និង​គ្រួសារ ដែល​ធ្វើ​អោយ​នាង​ចង់​ផ្អាក​សិល្បៈ​មួយអន្លើ ដើម្បី​បំពេញ​តួនាទី​ការងារ​អោយ​បាន​ល្អ​។

គួរ​រំលឹក​ថា ៖ ខ្ញុង និយាយ​ទាំង​ទឹកមុខ​ស្រពោន​មួយ​ឃ្លា​ដាក់​ការ Live Video ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture