ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង និយាយ​ទាំង​ទឹកមុខ​ស្រពោន​មួយ​ឃ្លា​ដាក់​ការ Live Video ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ជួរ​មុខ ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន ខ្ញុង ដែល​មហាជន​ជា​ច្រើន​សរសើរ​ថា មាន​ទេព​កោសល្យ​សម្តែង ហើយ​ជា​ដៃគូ​កំប្លែង​សមជា​មួយ​ពាក់​មី​។ ពេល​នេះ​នាង​ស្រាប់តែ​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល ព្រោះ​ខំ​សាបព្រោះ​លើ​វិស័យ​សិល្បៈ​ទំ​រាំ​បាន​ផ្លែផ្កា ពេល​នេះ​ស្រាប់តែ​ប្រកាស

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជួរ​មុខ ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន ខ្ញុង ដែល​មហាជន​ជា​ច្រើន​សរសើរ​ថា មាន​ទេព​កោសល្យ​សម្តែង ហើយ​ជា​ដៃគូ​កំប្លែង​សមជា​មួយ​ពាក់​មី​។ ពេល​នេះ​នាង​ស្រាប់តែ​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល ព្រោះ​ខំ​សាបព្រោះ​លើ​វិស័យ​សិល្បៈ​ទំ​រាំ​បាន​ផ្លែផ្កា ពេល​នេះ​ស្រាប់តែ​ប្រកាស​លាឈប់​លែង​នឹក​ស្រណោះ មិនដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​សំខាន់​បែប​ណា ដែល​បណ្តាល​អោយ អ្នក​នាង​គិត​បែប​នេះ​។

អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង តារា​កំប្លែង​បាន​និយាយ​ទាំង​ទឹកមុខ​ស្រពោន ដាក់​ការ Live video​ ថា «​មក​ម្តងនេះ នាង​មិនមែន​ឡាយ​លក់​របស់របរ​ដូច​មុន​ទេ ។ នាង​មក​ចង់​ប្រាប់​ពុក​ម៉ែ​បងប្អូន​ថា វិ​ថី​សិល្បៈ​ទំនង​លាឈប់​តែ​ម្តង​ហើយ សូម​បងប្អូន​អ្នកគាំទ្រ ទុក​នាង​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ​»​។

តារា​កូន​២​មាន​វ័យ​៣៧​ឆ្នាំ​នេះ​បន្ត​ថា «​នាង​ស្ត្រេ​ស​ពេក ហើយ​ដូរ​អាជីព​មក​លក់​ផ្អក ប្រហុក​វិញ បងប្អូន​ជួយ​ទិញ​ផង​»​។ នាង​សង្កត់​ពាក្យ​ធ្ងន់​ៗ​ថា «​ការ​ឈប់​នេះ មាន​ហេតុ និង​ផលរប​ស់វា ហើយ​នាង​ដឹង​ច្បាស់​ពី​ការ​សម្រេចចិត្ត​មួយ​នេះ​។ មនុស្ស​យើង​មាន​២​ដែល​គេ​ចង​ចាំ ពេល​អស់​ជីវិត គឺ​អាណិត និង​ស្អប់​ខ្លះ​ស្លា​.​ប់​ទៅ​គេ​អាណិត ខ្លះ​គេ​ស្អប់​។ នាង​រំភើប​ពេល​ប្រកាស​លា មិត្ត​ខ្លះ​ថា​ស្តាយ បាន​អ្នក​ណា​ធ្វើ​អោយ​សើច​ទៀត​។ ប៉ុន្តែ​មក​ពី​ក្នុង​ផ្លូវចិត្ត​នាង​មានការ​ជ្រើសរើស​ហើយ​មិន​ប្រែប្រួល ។ ៦​ឆ្នាំ​ជិត​៧​ឆ្នាំ នាង​ហែល​ឆ្លង​ច្រើន​ណាស់​តាំងពី​ជាប់​កំប្លែង ធ្វើ​មិច​នេះ​ជា​ការ​សម្រេចចិត្ត នាង​សុំ​នៅ​ធម្មតា​ៗ គឺ​ស្រួល​ចិត្ត​ជាង​»​។

គួរ​បញ្ជាក់​ថា ខ្ញុង បាន​ដើរតួ​អង្គជា​ច្រើន​លើ​នាទី​កំប្លែង​នៅ​ស៊ី​ធី​អិន​។ អ្នកស្រុក​គៀនស្វាយ​រូប​នេះ ចាប់តាំងពី​ល្បីឈ្មោះ​មក មានការ​ងារ​ជា​ច្រើន​លើ​ផ្នែក​សិល្បៈ​រហូត​បាន​ចូលខ្លួន​មក​ថត​ភាពយន្ត​ដុំ​ដាក់​បញ្ចាំង​តាម​រោងកុន​អោយ​ផលិតកម្ម​ល្បី​ៗ​ជា​ច្រើន​រឿង​។ នាង​ទ្រាំ​រស់នៅ​មេម៉ាយ​ជា​ច្រើន​ឆ្នាំ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ជ្រើសរើស​នាយ​កៃ​ដរ ជា​ស្វាមី​ថ្មី​ហើយ និង​បាន​ចងក្រង​ជា​ចំណងដៃ​កូន​១​ជាមួយ​គ្នា ខណៈ​មុន​នាង​មានកូន​១​។ ការ​លា​ចេញ​នៅ​តែ​ធ្វើ​អោយ​គេ​ស្តាយ​ទេព​កោសល្យ ហើយ​រំពឹង​ថា នាង​នឹង​ផ្តាស់​ប្តូរ​ជំហរ​លែង​គិត​ឈប់​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ