ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នកឆ្លងកូវីដថ្មី១៩នាក់ទៀត ខណៈរកឃើញឆ្លងក្នុងបុណ្យសពឡើងដល់៥៣នាក់នៅខេត្តតាកែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រហូត​មក​ដល់​ថ្ងៃនេះ ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ស្រុក​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន​១៩​នាក់​បន្ថែម​ទៀត​ហើយ បន្ទាប់​ពី​អាជ្ញាធរ​​បាន​ធ្វើ​សម្រេចការ​បិទ​ខ្ទប់​ភូមិសាស្ត្រ ភូមិ​ពោន និង​ភូមិ​ត្រពាំង​ឈូក ក្នុង​ឃុំ​ត្រឡាច ស្រុក​ទ្រាំង…

ខេត្តតាកែវ ៖ រហូត​មក​ដល់​ថ្ងៃនេះ ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ស្រុក​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន​១៩​នាក់​បន្ថែម​ទៀត​ហើយ បន្ទាប់​ពី​អាជ្ញាធរ​​បាន​ធ្វើ​សម្រេចការ​បិទ​ខ្ទប់​ភូមិសាស្ត្រ ភូមិ​ពោន និង​ភូមិ​ត្រពាំង​ឈូក ក្នុង​ឃុំ​ត្រឡាច ស្រុក​ទ្រាំង ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង​១៧:០០​នាទី ល្ងាច​ថ្ងៃ​ទី​១២​នេះ​តទៅ រហូត​ដល់​មាន​សេចក្ដីជូនដំណឹង​ជា​ថ្មី ។

លោក​អ៊ុំ ចំរើន អភិបាលរង​ស្រុក​ទ្រាំង​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា​សេចក្ដីសម្រេច​របស់ រដ្ឋបាល​ខេត្តតាកែវ​បាន​បន្ថែម​ថា គោលបំណង​នៃ​ការ​បិទ​ខ្ទប់​នេះ គឺ​ដើម្បី​កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សាស្ត្រ ដែល​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ច្រើន​នាក់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ទាំងអស់​ត្រូវ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធាន ៣​ការពារ និង​៣​កុំ របស់ សម្ដេច​តេ​ជោ ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

លោក​អ៊ុំ ចំរើន អភិបាលរង​ស្រុក​ទ្រាំង​បាន​បន្ត​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ភូមិ​ខាងលើ ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​ផ្ទុះ​ចេញពី​បុគ្គល​ម្នាក់​ឈ្មោះ សម រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ធ្វើការ​ជា​យោធា ហើយ​គាត់​បាន​មក​ចូលរួម​បុណ្យសព​បងជីដូនមួយ​ឈ្មោះ​អ៊ុ​ក រី​ម ភេទ​ស្រី អាយុ​៨៣​ឆ្នាំ​រស់នៅ​ភូមិ​ពោន​ឃុំ​ត្រឡាច លុះ​ពេល​គាត់​ចេញពី​បុណ្យ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ដល់​ធ្វើតេស្ត​ក៏​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ហើយ​គាត់​ក៏​បាន​ខ​ល​ប្រាប់​បងប្អូន​ថា ​គាត់​មក​ចូលរួម​បុណ្យសព​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​មានការ​ផ្ទុះ​រីក​រាលដាល​មក​ដល់​ព្រឹក​ថ្ងៃនេះ អ្នក​ដែល​ធ្វើតេស្ត​វិជ្ជមាន​មាន​ចំនួន​៣៤​នាក់ និង​រហូត​មក​ដល់​ថ្ងៃ​ត្រង់នេះ អាជ្ញាធរ​នឹង​មន្ត្រី​ពេទ្យ​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ទាំង​២​ភូមិ មាន​ចំនួន​១៩​នាក់​បន្ថែម​ទៀត សរុប​កើន​ដល់​៥៣​នាក់​ហើយ ។

លោក​អភិបាលរង​ស្រុក ក៏​បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​ប៉ះ​ផ្ទាល់ និង​ប្រយោល​មាន​ចំនួន​ជាង​១០០​នាក់​ហើយ អ្នក​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុងផ្ទះ ចំណែក​អ្នក​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះអណ្តែត ។

លោក​អ៊ុំ ចំរើន អភិបាលរង​ស្រុក ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​អោយ​បាន​ត្រឹមត្រូវ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ផែនការ​ការពារ ៣​កុំ ៣​ការពារ របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បាន​ច្បាស់លាស់​ទើប​មិន​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ