ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ល្ងាចម្សិលម៉ិញ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​១៦១​នាក់ ស្លា​.​ប់​​២​នាក់ និង​ជា​៥៥​នាក់​នៅ​សៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

រដ្ឋបាល​ខេត្ត​ប្រកាស​រក​ឃើញ​ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១៦១​នាក់ ជា​សះស្បើយ​ចំនួន​៥៥​នាក់ និង​ស្លា​.​ប់​ចំនួន​២​នាក់​បន្ថែម​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​ប្រកាស​រក​ឃើញ​ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​១៦១​នាក់ ជា​សះស្បើយ​ចំនួន​៥៥​នាក់ និង​ស្លា​.​ប់​ចំនួន​២​នាក់​បន្ថែម​ទៀត នៅ​ល្ងាចម្សិលម៉ិញ​​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​៖ ក្នុង​ព្រឹត្តិការណ៍ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​- ១៩ ថ្មី ចំនួន​១៦១​នាក់ ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៥៥​នាក់ និង​ស្លា​.​ប់​ចំនួន​២​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​ខាងក្រោម ៖

ករណី​ទី​១ ដល់ទី​៣៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សា​រលើ​ធំ​ថ្មី​, ករណី​ទី​៣៥ ដល់ទី​៤១ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ និង​ករណី​ទី​៤២ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក​។ ក្នុង​នោះ ករណី​ទី​៤៣ ដល់ទី​១២៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ការដ្ឋាន Rosae Apple Sqare ចំណែក​ករណី​ទី​១២៦ ដល់ទី​១២៨ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ និង​ខេត្តកំពង់ស្ពឺ , ករណី​ទី​១២៩ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មក​ពី​ខេត្តឧត្តរមានជ័យ និង​ករណី​ទី​១៣០ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជម្ងឺ​ឈ្មោះ លាស់ ហេង​។

ជាមួយ​គ្នា​នេះ ករណី​ទី​១៣១ ដល់ទី​១៤៧ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ​ករណី​ទី​១៤៨ ដក់​ទី​១៦១ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។

ចំពោះ​អ្នកជា​សះស្បើយ​ទាំង ៥៥​នាក់​ខាងលើ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​សិន​។

ហើយ​នៅ​ក្នុងថ្ងៃនេះ​ដែរ ក៏​មាន​ករណី​ស្លា​.​ប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២​នាក់​ទៀត គឺ​១-​ឈ្មោះ តូច សត្យា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ អាសយដ្ឋាន​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ និង ០០​នាទី​ព្រឹក និង​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​និង​០៥​នាទី​រសៀល ដោយសារ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។ និង​២-​ឈ្មោះ ម៉ា​ប់ សុខុម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ អាសយដ្ឋាន​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀម រាប ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​- ១៩ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​រសៀល និង​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ដោយសារ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។

សូម​បញ្ជាក់​ថា ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កើនឡើង​ចំនួន ២៤៤១​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ៨១៨ នាក់ ស្លា​.​ប់​២៤​នាក់ និង​១៥៩៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ