ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ! អគ្គិភ័យឆាបឆេះ​​បន្ទប់​ជួល​​​​ជាន់ទី​៥ ស្ថិត​ក្នុងសង្កាត់​ផ្សារដេប៉ូទី​​​​​៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យកំពុងឆាបឆេះ​ផ្ទះមួយល្វែងនៅ​ជាន់​ទី​៥ ខណៈ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យកំពុងឆាបឆេះ​​បន្ទប់​មួយល្វែងនៅ​ជាន់​ទី​៥ ខណៈពេលម្ចាស់​ចាក់សោចោល ហើយត្រូវបានគេសង្ស័យថា​ អាចបណ្តាលមកពីផ្ទុះធុងហ្គាស ឬទុស្សេខ្សែភ្លើង ។​

ហេតុការណ៍​​ខាងលើនេះ​​បានបង្កការភ្ញាក់​ផ្អើល​កើតឡើងកាលពីវេលាវេលាម៉ោង​​​១០​និង​​២០នាទី​​ព្រឹកថ្ងៃទី​​១២ កក្កដា ឆ្នាំ​​​២០២១ នៅ​ចំណុច​បន្ទប់​ជួល​មួយល្វែង នៅជាន់ទី​​​៥ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​

នៅ​ក្នុងហេតុការណ៍ខាងលើនេះដែរ​ គេសង្កេតឃើញ​រថយន្តពន្លត់អគ្គិភ័យជា​ច្រើនគ្រឿង​បាន​ចុះមកដល់កន្លែងកើតហេតុដែរ​ ប៉ុន្តែ​ពិបាក​ក្នុង​​ការ​អន្តរាគមន៍បាញ់ទឹកពន្លត់ ដោយសារ​បន្ទប់ជួល​កើតហេតុនៅជាន់​លើ ហើយស្ថិតនៅផ្នែក​ខាងក្រោយ ​និងឆ្ងាយពីផ្លូវ​ផង ​។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ