ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរស់នៅឃ្មុំ​មេសរ​ជ្រៃ​ឆ្លង​កូ​វី​ដ​១៩ ​សរុប​៧៧​នាក់ ​ក្នុង​នោះ​ស្លា.ប់​៣នាក់ ​សុទ្ធតែ​ជា​មនុស្ស​ចាស់​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី រស់នៅ​ភូមិ​អូ​បេង បុស​ពោធិ ហ្នឹង​ភូមិ​អូ​បេង ក្នុង​ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បាន​ទទួល​រង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៧៧​នាក់…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី រស់នៅ​ភូមិ​អូ​បេង បុស​ពោធិ ហ្នឹង​ភូមិ​អូ​បេង ក្នុង​ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បាន​ទទួល​រង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៧៧​នាក់ ក្នុង​នោះ​ស្លា​.​ប់​៣​នាក់ សុទ្ធតែ​ជា​មនុស្ស​ចាស់ ។

រហូត​ឈាន​ដល់​បិទ​ផ្សារ​មេសរ​ជ្រៃ​រយៈពេល​១៤​ថ្ងៃ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​៧ កក្កដា រហូត​ដល់​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​នៃ​ការ​រាល​ដើរ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

លោក ថោ វុ​ទ្ធី មេឃុំ​មេសរ​ជ្រៃ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត ព្រមទាំង​សហការី​ជា​ច្រើន​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ឃុំ​មេសរ​ជ្រៃ ដែល​កំពុង​តែ​ជួប​ការ​លំបាក ។

លោក​មេឃុំ​មេសរ​ជ្រៃ មាន​ប្រសាសន៍​រំលឹក​ថា ដើមហេតុ​ដំបូង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​មុនគេ​នៅ​ក្នុងភូមិ​អូរ​បេង កាលពី​ថ្ងៃ​ទី​៣០ មិថុនា មាន​ចំនួន​៤​គ្រួសារ ក្រោយមក​ទៀត​ចេះ​តែ​រក​ឃើញ​នៅ​តាម​ភូមិ​ផ្សេង​ទៀត ក្នុង​ឃុំ​មេសរ​ជ្រៃ ដោយ​ចំនួន​ចេះ តែ​មានការ​កើន​ឡើងជា​លំដាប់ ។

នៅ​ថ្ងៃ​ទី​៤ កក្កដា ក្រុម​គ្រូពេទ្យ​បាន​ចុះ​ប្រមូល​សំណាក​លើ​ប្រជាពលរដ្ឋ​ចំនួន​១៧៥ នាក់​ក្នុង​នោះ​ឃើញ​វិជ្ជមាន​ចំនួន​២៥​នាក់ ។ រហូត​មក​ដល់​ថ្ងៃ​ទី​៩ កក្កដា សរុប​អ្នកជំងឺ​កូ​វី​ដ​ទាំងអស់​ចំនួន​៧៧​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន​៥​នាក់​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​ក្រុង​កំពង់ចាម ។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នកជំងឺ​ទាំងអស់ គឺ​ស្លា​.​ប់​ចំនួន​៣​នាក់​សុទ្ធតែ​ជា​មនុស្ស​ចាស់ មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ដោយ​សាច់ញាតិ​នាំ​ទៅ​ព្យាបាល​នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ។

លោក​ថោ វុ​ទ្ធី មេឃុំ​មេសរ​ជ្រៃ បញ្ជាក់​ថា ជាមួយ​នោះ​មានគ្រួសារ​នៃ​សព​នៅ​ភូមិ​ដីក្រហម ឃុំ​សុភា​ស បាន​ធ្វើបុណ្យ​សព​មក​ទិញ​ឥ​វ៉ា​ន់​នៅ​ផ្សារ​មេសរ​ជ្រៃ ព្រមទាំង​បាន​ចម្លងជំងឺ​កូ​វី​ដ​១៩ ទៅ​ដល់​អ្នកលក់ ចំណែក​គ្រួសារ​នៃ​សព​ធ្វើតេស្ត​ក៏​ឃើញ​វិជ្ជមាន​កូ​វី​ដ​ផង​ដែរ ។

អ្នកខ្លះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ហាង​កាហ្វេ ដែល​មានការ​ជួបជុំ​គ្នា​ច្រើន​ភ្នាល់​លេងល្បែង​បញ្ជល់មាន់​តាម​ទូរទស្សន៍​ជាដើម ។ ក្នុង​ពេល​អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ឯកឧត្តម​អ៊ុ​ន​ចាន់​ដា​អភិបាលខេត្ត បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​ក្នុង​ពេល​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ត្រូវ​តែ​ពាក់​ម៉ាស់​និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ឬ​ជែ​ល ។

សូម​បញ្ជាក់​ថា នា​ពេល​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឯកឧត្តម​អភិបាលខេត្ត​បាន​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន ២០០​គ្រួសារ​នៅ​ក្នុង​បរិវេណ​សាលាស្រុក​ស្ទឹង​ត្រង់​បន្ទាប់​មក​ទើប​អញ្ជើញ​ចុះ​ចែក​នៅ​តំបន់​បិទ​ខ្ទប់​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ